Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

​លោក ហ៊ុន ម៉ា​នី អញ្ជើញ​ចូលរួម​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា​(​ស​.​ស​.​យ​.​ក​) ខេត្ត​កំពត​

កំពត ៖ លោក ហ៊ុន ម៉ា​នី​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ហៅ​ថា​(​ស​.​ស​.​យ​.​ក​) នៅ​ព្រឹក​ថ្ងៃទី ០៨​ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​អញ្ជើញ ជួប​សំណេះសំណាល ជាមួយ​សមាជិក​សមាជិកា​(​ស​.​ស​.​យ​.​ក​) មកពី​បណ្ដា​មន្ទីរ អង្គភាព និង​ក្រុង ស្រុក​ទាំង​៨​នៃ​ខេត្ត​កំពត សរុប​ប្រមាណ​ចំនួន​៥០០​នាក់​។​

​ពិធី​នេះ​ក៏​មាន​វត្តមាន​អញ្ជើញ​ចូលរួម ផងដែរ​ពី​សំណាក់ លោក ចាន់ ចេស្ដា អភិបាល​នៃ​គណៈ​ភិបាល​ខេត្ត​រួម​និង​លោក​-​លោកស្រី​ដែល​ជា​ថ្នាក់ដឹកនាំ​ខេត្ត​មួយចំនួន និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ព្រម​ទាំង​អាជ្ញាធរ​ក្រុង​ស្រុក​ទាំង​៨​។​

​លោក មឿង គង្គា ប្រធាន​(​ស​.​ស​.​យ​.​ក​) ខេត្ត បាន​ធ្វើ​របាយការណ៍​អោយដឹងថា​៖ រចនាសម្ព័ន្ធ​(​ស​.​ស​.​យ​.​ក​) ខេត្ត​កំពត​គឺមាន​ចាប់ពី​ថ្នាក់​ខេត្ត រហូត​ដល់​ក្រុង ស្រុក ឃុំ​សង្កាត់ និង​មន្ទីរ​អង្គភាព​ព្រមទាំង​គ្រឹះស្ថានឧត្តមសិក្សា​នានា​ក្នុង​ខេត្ត មាន​សមាជិក សរុប​ចំនួន​២៩០៥​នាក់់ ស្រី​៩១៣​នាក់ ។ រីឯ​លទ្ធផល​សកម្មភាព​ការងារ​កន្លងមក​បាន​ជួយ​ក្នុង​កិច្ចការ​សង្គម មនុស្សធម៌ អនាម័យ​បរិស្ថាន​និង​ការងារ​ទំនាក់ទំនង វិស័យ​អប់រំ និង​កីឡា​ក្នុង​ស្រទាប់​យុវជន​ប្រកបដោយ​ភាព​វិជ្ចមាន​និង​លទ្ធផល​ល្អ​ប្រសើរ​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ​លោក ចាន់ ចេស្ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន ចាត់់ទុក​កិច្ច​សំណេះសំណាល​នេះ​ពិតជា​មាន​សារប្រយោជន៍​ចំពោះ​យុវជន​ពិសេស​គ្រួសារ​(​ស​.​ស​.​យ​.​ក​)​ដើម្បី​ស្វែងយល់​បទពិសោធន៍​ល្អៗ​ជួយ​នូវ​ទង្វើ​ល្អៗ​នៅក្នុង​ការងារ​សង្គម និង​បាន​ថ្លែងអំណរគុណ​កោតសរសើរ ចំពោះ លោក ហ៊ុន ម៉ា​នី  ដែល​តែងតែបាន​ខិតខំ​យកចិត្តទុកដាក់​ក្នុង​សកម្មភាព​និង​កាយវិការ​ប្រកបដោយ​សុ​ឆន្ទៈ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់់ ដែល​សបញ្ជាក់​អោយឃើញ​យ៉ាង​ច្បាស់់​គឺ​សក្តិសម​ក្នុង​ស្រទាប់​យុវវ័យ​ជា​ទំពាំង​ស្នង​ឬ​ស្សី​ប្រកបដោយ​គុណភាព និង​គុណធម៌​ខ្ពស់់ នៅក្នុង​សម័យ​តេជោ​សែន​សម្រាប់​ការបន្ត​ថែរក្សា សន្តិភាព និង​ការអភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ជា​ទី​ស្រឡាញ់​របស់​យើង​។​

​មានប្រសាសន៍​សំណេះសំណាល​លោក ហ៊ុន ម៉ា​នី បាន​គូសបញ្ជាក់ថា​៖ (​ស​.​ស​.​យ​.​ក ) មិនអាច​នឹង​សម្រេច​នូវ​ក្ដីសង្ឃឹម និង​តម្រូវការ របស់​យុវជន​យើង​គ្រប់់​ចំណុច​ទាំងអស់​បាន​ទេ​។  ប៉ុន្តែ​ក្នុងនាម​ជា​អង្គការ​មហាជន​ប្រមូលផ្ដុំ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ផ្សេងៗ ក្រុមគ្រួសារ (​ស​.​ស​.​យ​.​ក ) ទូទាំង​ប្រទេស តែង​បាន​នឹង​ខិតខំ​អោយអស់់​លទ្ធភាព​របស់​ខ្លួន ដើម្បី​ចូលរួម​ចំណែក​ជាមួយនិង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការលើកស្ទួយ និង​ផ្ដល់់​ឱកាស​អោយ​យុវជន​យើង​អាច​រីកចម្រើន​និង​មាន​ភាពរឹងមាំ សក្តិសម​ជា​កម្លាំង​បន្តវេន​របស់​ប្រទេសជាតិ​។  លោក ហ៊ុន ម៉ា​នី​ក៏​បាន​ថ្លែង​ការកោតសរសើរ​ចំពោះ យុវជន ក៏​ដូច​ជា​ថ្នាក់ដឹកនាំ (​ស​.​ស​.​យ​.​ក ) ខេត្ត​ព្រមទាំង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់់​សប្បុរស​ជន ដែល​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់់​ក្នុងការ បំពេញការងារ ដើម្បី​ជួយ​យុវជន​នៅ ក្នុង​ខេត្ត​កំពត ក៏ដូចជា​ការរួមចំណែក​បេសកកម្ម​ជាមួយ​គណៈកម្មាធិកា​រ​កណ្ដាល​(​ស​.​ស​.​យ​.​ក ) រហូត​ទទួល​បាន​សម្រេច​លទ្ធផល​ប្រកបដោយ​ផ្លែផ្លា​គួរ​អោយ​សរសើរ​។​

​លោក ហ៊ុន ម៉ា​នី​ក៏​បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​និង​សមាជិក​(​ស​.​ស​.​យ​.​ក ) អោយ​ខិតខំ​បន្ត​យកចិត្តទុកដាក់​ក្នុង​តួនាទី​ភារកិច្ច​បេសកកម្ម​នេះ​បន្ថែមទៀត ។ ព្រមទាំង​សំដែង​មោទនៈភាព​និង​មាន​ភាព​ជឿជាក់​យ៉ាង​មុតមាំ លើ​សមិទ្ធផល និង​បទពិសោធន៍​នៃ​ភាពជោគជ័យ​របស់​(​ស​.​ស​.​យ​.​ក ) ខេត្ត​កំពត​នា​ពេលកន្លងមក នឹង​ក្លាយជា​គំរូ​ដឹកនាំ​ដ៏​ល្អ​ប្រសើរ​ដែល​នឹង​ធានា​ជំរុញ​សកម្មភាព បេសកកម្ម របស់​(​ស​.​ស​.​យ​.​ក )​នៅ​ខេត្ត​កំពត អោយក្លាយ​ជា​មជ្ឃមណ្ឌល​បណ្ដុះបណ្ដាក​មួយ​យ៉ាង​សំខាន់​សម្រាប់​យុវ​ជន​ប្រចាំខេត្ត និង​ត្រៀម​ឆ្លើយតប​ទៅនឹង​តម្រូវការ​ផ្សេងៗ​របស់​យុវជន​។  សំដៅ​ធ្វើអោយ​កិត្យានុភាព​របស់់​(​ស​.​ស​.​យ​.​ក )​ជ្រាបចូល​ដល់​បេះដូង​យុវជន​គ្រប់់​លំដាប់់ថ្នាក់ និង​គ្រប់​និន្នាការ​ទាំង​នៅក្នុង​ខេត្ត និង​បណ្ដា​ខេត្ត​ជុំវិញ​នេះ​ផង​ដែរ​។​/

img20171108re1-9 img20171108re1-11 img20171108re1-1 img20171108re1-12

Filed in: ខេត្តកំពត, ព័ត៌មានជាតិ, ព័ត៌មានថ្មី