Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

​មេ​ស្នាក់ការ​គយ​ផែ​កែវ ផុស ហេង សំ​ហៃ កំពុង សម្ងំ​ប្រមូល​លាភសក្ការៈ ទុក​ផ្ទាល់ខ្លួន មិន​ខ្វល់​ពី ការខាតបង់​ថវិកា​ចំណូល ពន្ធ​រដ្ឋ​ឡើយ​

ខេត្ត​ព្រះសីហនុ ៖ មេ​គយ​ប្រចាំ​កំពង់ផែ​កែវផុស ឧកញ៉ា ម៉ុង ឬ​ទ្ធី ក្នុង​ភូមិ​ឬ​ទ្ធី​១ ឃុំ​កែវផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ ត្រូវបាន​មន្ត្រី​ផ្ទៃក្នុង​រាយការណ៍​ទម្លាយ​មក​ថា មាន​ការឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​រកស៊ី បើកភ្លើង​ខៀវ​ឱ្យ​នាំចូល​ទំនិញ​ដោយ​រៀបចំ​ឯកសារ​បង់ពន្ធ​ជូន​រដ្ឋ​មិន​គ្រប់​។​

​ប្រភព​មន្ត្រី​ផ្ទៃក្នុង បាន​និយាយថា ទូក និង​កា​ប៉ាល់​ដឹកទំនិញ​គ្រប់​ប្រភេទ​យ៉ាង​គគ្រឹកគគ្រេង ដែល​ចូល​កំពង់ផែ​កែវផុស ឧកញ៉ា ម៉ុង ប៉ុន្តែ​មិន​ដែល​ឃើញ​ភ្នាក់ងារ​គយ​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​មុខ​ទំនិញ​ទាំង​នេះ​ឡើយ​។ មន្ត្រី​ដដែល​បាន​បន្ត​ទៀត ជា​រៀងរាល់ថ្ងៃ មាន​រថយន្ត​យី​ឌុប​ជាច្រើន​គ្រឿង​ចូល​ដឹក​ទំនិញ​ចេញ​ពី​កំពង់ផែ​កែវផុស​។​

​ប្រភព​ពី​មន្ត្រី​ក៏​បាន​បាន​បង្ហើប​ទម្លាយ​បន្ថែមថា រាល់​ទំនិញ​ដែល​ចូល​តាម​ច្រក​កំពង់ផែ​កែវផុស​របស់​លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី យ៉ាង​គគ្រឹកគគ្រេង​មាន​ទាំង​ទំនិញគេចពន្ធ និង​បង់ពន្ធ​មិន​គ្រប់ ព្រោះ​មេ​ស្នាក់ការ​គយ​ប្រចាំការ​នៅ​ស្នាក់ការ​គយ និង​រដ្ឋាករ​កែវផុស មិន​បាន​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ឡើយ​។ ប្រភព​ដដែល​បាន​បន្តថា លោក ហេង សំ​ហៃ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ អង្គុយចាំ​ស៊ីញ៉េ​លើ​ឯកសារ​ទាក់ទង​នឹង​ការនាំ​ទំនិញ​ចូល​ពី​ប្រទេស​ថៃ និង​ប្រថាប់ត្រា​តែ​ប៉ុណ្ណោះ រឿង​ពិនិត្យ​ឱ្យបាន​ម៉ត់ចត់​គ្មានទេ ទង្វើរ​បែប​នេះ​នាំឱ្យ​បាត់បង់​ចំណូល​រដ្ឋ​យ៉ាង​ច្រើនសន្ធឹក​សន្ទាប់​ក្នុង​មួយ​ខែៗ​។​

​ប្រភព​បញ្ជាក់ថា ទំនិញ​ដែល​នាំ​ចូល​តាម​ច្រក​កំពង់ផែ​កែវផុស​នេះ មាន​សម្ភារៈ​សំណង់ (​ដែក ,​ឥដ្ឋ​ការ៉ូ ,​ទុយោ​ជ័រ ,​ស៊ីម៉ង់ស៍​), គ្រឿងទេស​, ភេទ​ស​ជ្ជៈ​គ្រប់​ប្រភេទ​,​គ្រឿង​អេឡិចត្រូនិច​, ធ្យូង​ថ្ម​, ម៉ូតូ និង​ទំនិញ​ជាច្រើន​ទៀត​ផង​ដែរ​។​

​លោក គង់ រ៉ានី អ្នកគ្រប់គ្រង​ទូទៅ​កំពង់ផែ​កែវ របស់​លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី បាន​ប្រាប់ អ្នកសារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​ថា ពាក់ព័ន្ធ​ការនាំ​ទំនិញ​ចូល​តាម​កំពង់ផែ​អត់​បង់ពន្ធ ឬ​អត់​បង់ពន្ធ ព្រមទាំង​បង់ពន្ធ​មិន​គ្រប់​លោក​មិន​ដឹង​ទេ ទាល់តែ​សួរ​ទៅខាង​គយ​ទើប​ដឹង រួច​ក៏​បិទ​ទូរស័ព្ទ​តែម្តង​។​

​ខាង​សារព័ត៌មាន មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក ហេង សំ​ហៃ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ​កែវផុស​នោះ​បាន​នៅឡើយ​ទេ​។ ជុំវិញ​រឿងនេះ​ខាង​អ្នកសារព័ត៌មាន នឹង​បន្ត​ផ្សាយ​ករណី​នេះ​ឲ្យ​ពិស្តារ​បន្ថែម ៕

custom-keophos-1 custom-keophos-2

Filed in: ខេត្តព្រះសីហនុ, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី