Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មហាជន​បាន​និង​កំពុង​សំដែង​ការរីករាយ ខណៈ​ដង​ផ្លូវជាតិ​លេខ​33A​ពី​រង្វង់​មូល​សេះស មកកាន់​មាត់​ឆ្នេរ​កែប ត្រូវបាន​ស្ថាបនា​យ៉ាង​ធំ​ទូលាយ​

កែប ៖ កំណាត់​ផ្លូវជាតិ​លេខ​33A ដែល​ត​ភ្ជាប់​ពី​រង្វង់​មូល​សេះស មក​កាន់​ទី​លម្ហែ​ឆ្នេរកែប មាន​ប្រវែង​៧.៨០០​ម៉ែត្រ បន្ទាប់ពី​បាន​ស្ថាបនា​យ៉ាង​ធំ​ទូលាយ​នោះមក មហាជន ក៏ដូចជា​ប្រជាពលរដ្ឋ បាន​សំដែង​ការសប្បាយ​រីករាយ​ក្រៃលែង ព្រោះ​ផ្លូវ​ដែល​ធ្លាប់តែ​តូចចង្អៀត ឥឡូវ​បាន​ប្រែ​រូបរាង​ដ៏​ធំ​ទូលាយ ថែមទាំង​បាន​តាក់តែង​រចនា​យ៉ាង​ល្អឥតខ្ចោះ ដោយ​មាន​លម្អ​ដោយ​សួន​ចំ​កណ្តាល និង​បំពាក់​នូវ​បង្គោល​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ​ផងដែរ​។​

​លោក​ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប បាន​ប្រាប់ អ្នកយក​ព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​១២​ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​ថា​៖ កំណាត់​ផ្លូវជាតិ​លេខ​33A ដែល​ត​ភ្ជាប់​ពី​ទីប្រជុំជន​សេះស មក​ដល់​ឆ្នេរ​លេង​ទឹក​ខេត្ត​កែប មាន​ប្រវែង​សរុប ៧.៨០០​ម៉ែត្រ​នេះ គឺ​ស្ថាបនា​ឡើង​តាម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ដោយ​តាម​ការស្នើសុំ​ពី​សំណាក់​លោក​អភិបាលខេត្ត​កែប ទើប​ជម្រុញ​ឲ្យ​មន្ទីរ​ជំនាញ​អនុវត្ត​កិច្ចការ​នេះ​តែម្តង​។​លោក​ប្រធាន​មន្ទីរ បានឲ្យដឹង​ទៀតថា​៖ ការស្ថាបនា​កំណាត់​ផ្លូវ​នេះ គឺ​ធ្វើ​ទៅ​តាម​ដំណាក់កាល ដោយ​បច្ចុប្បន្ន​ខាង​ជំនាញ​អនុវត្ត​ដោយ​អ៊ុត​កៅស៊ូ​បាន​រួចរាល់​ប្រវែង​៦.១៥០​ម៉ែត្រ​ហើយ ចំណែក​ផ្លូវ​នៅ​សេសសល់​ប្រវែង​១.៦៥០​ម៉ែត្រ​ទៀត ក៏​បាន​ឈូស​ឆាយ​ពង្រីក​រួចរាល់ ដោយ​គ្រោង​នឹង​រៀបចំ​អ៊ុត​កៅស៊ូ​ជា​បន្តបន្ទាប់​នៅ​ពេល​ខាងមុខ​។​លោក​ថា ផ្លូវ​នេះ​មាន​ទទឹង​ប្រវែង​៣៣​ម៉ែត្រ បណ្តោយ​ប្រវែង​៧.៨០០​ម៉ែត្រ មាន​ស្ថាបនា​លូ​ជ្រុង​ចំនួន​២​កន្លែង និង​លូ​ទទឹងផ្លូវ​(​លូ​មូល​)​ចំនួន​២៣​កន្លែង​ផងដែរ​។​ចំពោះ​ផ្លូវ​ដែល​បាន​ស្ថាបនា​រួចរាល់​ទាំង​អម្បាលម៉ាន ក្រៅពី​ធ្វើ​សួន​ចំ​កណ្តាល​ទ្រូងផ្លូវ គឺ​មាន​ដាំ​ស្មៅ​និង​ផ្កា​ចម្រុះ​ពណ៌​ទៀតផង​។ ដោយសារ​ខេត្ត​កែប​ជា​តំបន់​សមុទ្រ​មាន​ខ្យល់​បក់​មក​ពី​លម្ហ ទើប​ខាង​ជំនាញ​រៀបចំ​ដាំ​ជា​បង្គោល​ដែល​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ និង​មាន​បំពាក់​កង្ហា​ខ្យល់​សម្រាប់​បញ្ចូល​ថាមពល​ផ្ទុក​ចរន្ត​បំភ្លឺ​អំពូល​ពេលយប់ ដោយ​ខាង​ជំនាញ​អនុវត្ត​រហូតមកដល់​ពេលនេះ បាន​ចំនួន​៥៤​បង្គោល​និង​នៅសល់​ប្រមាណ​ជាង​១០០​បង្គោល​ទៀត នឹង​ត្រូវ​ដាក់​បន្ថែម ខណៈពេល​ផ្លូវ​នេះ​ស្ថាបនា​បាន​រួចរាល់​ជា​ស្តាពរ​។​

​ដោយឡែក លោក​កែន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បានឲ្យ​ដឹង​យ៉ាង​ដូច្នោះ​ថា កំណាត់​ផ្លូវ​លេខ​33A ត​ភ្ជាប់​ពី​ទីប្រជុំជន​សេះស មកកាន់​ឆ្នេរកែប មាន​ប្រវែង​សរុប ៧.៨០០​ម៉ែត្រ បន្ទាប់​ពី​ស្ថាបនា​រួចរាល់ ប្រវែង​៦.១៥០​ម៉ែត្រ​នោះ លោក​នឹង​ជម្រុញ​ឲ្យ​មន្ទីរជំនាញ​ស្ថាបនាប​ន្តក្នុង​ប្រវែង​ផ្លូវ​៩៥០​ម៉ែត្រ​ទៀត នៅ​ថ្ងៃ​ទី​១៣​ខែវិច្ឆិកា ឆ្នាំ​២០១៧​ស្អែក​នេះហើយ សម្រាប់​ឆ្លើយតប​ឲ្យទាន់​ពិធីបុណ្យ​សមុទ្រជុំទី​២​របស់​ខេត្ត​កែប ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​ទី​២២-២៤​ខែ​ធ្នូ ឆ្នាំ​២០១៧​ខាងមុខនេះ ចំណែក​នៅ​សល់​ប្រវែង​៧០០​ម៉ែត្រ​ទៀត​នោះ នឹង​បន្ត​ស្ថាបនា​ឲ្យបាន​រួចរាល់ នៅ​អំឡុង​ពេល​ក្រោយ​ទៀត​។​

​ជាមួយនេះដែរ ខាង​មន្ទីរ​សាធារណការ​ខេត្ត ព្រមទាំង​វិស្វករ ក៏​ដូច​ជា​មន្ត្រី​ជំនាញ ក៏​បាន​ប្តេជ្ញាចិត្ត​ថា នឹង​ខិតខំ​សហការ ដុតដៃ ដុតជើង ស្ថាបនា​បន្ត​ផ្លូវ​ប្រវែង​៩៥០​ម៉ែត្រ​បន្ថែម​ទៀត​ឲ្យបាន​រួចរាល់​មុន​ពិធីបុណ្យ​សមុទ្រ តាម​ទិសដៅ​របស់​ប្រមុខ​ដឹកនាំ​ខេត្ត​កែប​។​

​គួរ​រំលឹក​ឡើងវិញ​ថា កំណាត់​ផ្លូវ ត​ភ្ជាប់​ពី​ទីប្រជុំជន​សេះស មកកាន់​ឆ្នេរកែប​មាន​ប្រវែង​៧.៨០០​ម៉ែត្រ ដែល​ជា​ការផ្តួចផ្តើម​ស្ថាបនា​ឡើង ពី​សំណាក់​ប្រមុខ​ដឹកនាំ​ប្រទេស​នោះ ត្រូវបាន​បើក​ការដ្ឋាន​កាលពី​ឆ្នាំ​២០១២ ហើយ​មកដល់ពេលនេះ​ត្រូវបាន​ខាង​មន្ទីរជំនាញ​ស្ថាបនា​ចេញ​រូបរាង​យ៉ាង​ធំ​ទូលាយ រំលេច​ដោយ​សោភណភាព​ស្រស់ត្រកាល ប្រកបដោយ​គុណភាព និង​មាន​សុវត្ថិភាព​ក្នុងការ​ធ្វើ​ដំណើរ​ផងដែរ​។​

​ចំពោះ​ការស្ថាបនា​ផ្លូវ​មួយ​នេះ បាន​រួចរាល់​កាលណា មហាជន ក៏ដូចជា​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ទេសចរណ៍ បាន​សំដែង​ក្តីរីករាយ​ឥត​ឧបមា ដែល​ធ្វើឲ្យ​ដំណើរ​លម្ហែ កម្សាន្ត របស់​ពួកគេ​ប្រកប​ដោយ​ភាពងាយស្រួល គ្មាន​ការកកស្ទះ​ចរាច​រណ៍​ដូច​គ្រា​មុន​ទៀតឡើយ​។​

​ដូច្នេះ​ដើម្បី​ញាំ​ុ​ង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦ ជុំ​ទី​២​នៅ​ខេត្ត​កែប ដែល​នឹង​ឈាន​មកដល់ នៅ​ថ្ងៃ​ទី​២២-២៤​ខែ​ធ្នូ ឆ្នាំ​២០១៧​ខាងមុខ គេ​សង្ឃឹមថា ប្រជាពលរដ្ឋ​ទាំង​ទីជិត ទី​ឆ្ងាយ នៅ​ទូទាំង​ប្រទេស​កម្ពុជា នឹង​នាំ​សមាជិក​គ្រួសារ​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​សមុទ្រ​នេះ យ៉ាងច្រើន​កុះករ​មិន​ខាន ព្រោះនេះ​ជា​ពិធី​មួយ ស្ថិតក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ខមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​/

img20171112r3-3 img20171112r3b img20171112r3a

Filed in: ខេត្តកំពត, ព័ត៌មានជាតិ, ព័ត៌មានថ្មី