Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ​សំរិត ណយ ​​មេប៉ុស្ដិ៍ច្រក​ណាំលៀ​ឃុបឃិត​ជាមួយឈ្មួញ​ដឹកឈើ​ខុសច្បាប់​ទៅល​ក់ស្រុក​យួន

ខេត្ត​មណ្ឌលគិរី : ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ច្រក​ណាំ​លៀ ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា​ក្នុង​មួយ​យប់ៗ​លោក សំរិត ណ​យ បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ច្រក​នេះ​មិនតិចជាង​២០​រថយន្ត​ឡង់​គ្រឺ​ស័​រ​កែច្នៃ​នោះទេ ហើយ​ជួនកាល​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញ​ទាំង​ថ្ងៃ​ទៀតផង​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា លោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ដែល​ទើប​ចូលកាន់​តំណែង​ជំនួស​លោក តូច យ៉ុ​ន ជា​អ្នក​ឃុបឃិត​ឲ្យ​លោក សំរិត ណ​យ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​​។ ទន្ទឹមនឹងនេះ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្តមណ្ឌលគិរី ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ដែរ​ទើប​បណ្ដោយ​ឲ្យ​លោក សំរិត ណ​យ មេ​ប៉ុស្ដិ៍​ច្រក​ណាំ​លៀ ឬ​ប៉ុស្ដិ៍​៧​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ អាច​និយាយបានថា ដោយសារ​លោក សំរិត ណ​យ មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​។

មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​បង្ហើប​ឲ្យ​ដឹងថា បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ទេនោះ​គឺ​លោក សំរិត ណ​យ មេ​ប៉ុស្ដិ៍​ច្រក​ណាំ​លៀ មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​នោះទេ​។ ទាល់តែ​មានការ​ឃុបឃិត​ពី​លោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តមណ្ឌលគិរី ក៏ដូចជា​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសមួយ​ចំនួន​ទើប​លោក សំរិត ណ​យ ហ៊ាន​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​កាន់តែ​ច្រើនឡើងៗ​។ ប្រការនេះ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរ​ពិនិត្យឡើងវិញ​ផងដែរ ក្នុងខណៈដែល​មន្ត្រីនគរបាល​ក្នុង​ខេត្តមណ្ឌលគិរី កំពុង​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុកជារៀងរល់ថ្ងៃ។

ប្រភពពី​មន្ត្រី​​នៅ​ច្រក​ណាំ​លៀ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​មួយរយៈ​កន្លងទៅនេះ​លោក សំរិត ណ​យ មេ​ប៉ុស្ដិ៍​ច្រក​ណាំ​លៀ ឬ​ប៉ុស្ដិ៍​៧ បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​មួយចំនួន​បាន​ដឹកឈើ​តាម​រថយន្ត​ឡង់​គ្រឺ​ស័​រ​កែច្នៃ យកទៅ​ស្តុក​ទុក​ទល់មុខ​ចំការកៅស៊ូ​បារាំង​-​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ហើយ​នៅពេល​យប់​ទើប​ពួកគេ​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​តាម​ច្រក​ណាំ​លៀ យ៉ាង​រលូន​តែម្តង​។

មន្ត្រី​នៅ​ច្រក​ណាំ​លៀ ឬ​ប៉ុស្ដិ៍​៧​បាន​បង្ហើប​ឲ្យ​ដឹងថា មន្ត្រី​អាវុធហត្ថ​ក្នុង​ខេត្តមណ្ឌលគិរី និង​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មួយចំនួន​ដែលមាន​តួនាទី​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ក៏​អាច​ជាប់​ពាក់ព័ន្ធ​ទទួលផល​ប្រយោជន៍​ពី​លោក សំរិត ណ​យ ជាប្រចាំ​ទើប​មិន​បង្ក្រាប​បទល្មើស​។ ជាក់ស្ដែង​រយៈពេល​ប្រមាណ​ជាង​១​សប្ដាហ៍​កន្លងទៅនេះ​ឈ្មួញ​សម្រុក​ដឹកឈើ​ប្រណីត​តាម​រថយន្ត​ឡង់​គ្រឺ​ស័​រ​កែច្នៃ​ចេញទៅ​ស្រុក​យួន តាម​ច្រក​ណាំ​លៀ ស្ទើ​តែ​រាល់​យប់​ហើយ​មិនឃើញ​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ បើទោះបី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ទាំង​កណ្ដាល​ថ្ងៃ ក៏​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​តាម​តួនាទី​របស់ខ្លួន​ឡើយ​។

ទាក់ទង​ព័ត៌មាន​ខាងលើ សារព័ត៏មាន​យើង​មិន​អាច​សុំ​ការបកស្រាយ​ពី​លោក សំរិត ណ​យ និង​អ្នក​ពាក់​ពន្ធ័​មួយ​ចំនួន​ទៀត​បាន​ទេ នៅ ពេល​នេះ​សារព័ត៌មាន​និង​ព្យាយាម​ទាក់ទង​បន្តទៀត ៕

23022093_378402205914079_665034538_n-222x140

001

 

 

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី