ក្រុងប៉ោយប៉ែត:អង្គភាពនគរបាលវរការពារព្រំដែនគោក៩១១ បានចាត់តាំង អោយលោក អនុសេនីយ៍ឯក រស់ពិសិដ្ឋ នាយប៉ុស្តិ៍ នគរបាលបឹងសារគូ ដឹងនាំកំលាំង នគរបាល ព្រំដែន ចំនួន៦នាក់ ចូលរួមពិភាក្សាជា មួយកំលាំង កងទ័ពឈុតខ្មៅ.ថៃ. កងអនុសេនាធំលេខ ១២០១ ក្នុងចំណុចគោលដៅ៤១ ដែលមាន កងទ័ពថៃ ចំនួន១២នាក់ដឹកនាំដោយលោក វរសេ នីយ៍ត្រី ឆាប វង្សវ៉ៃមេធី មេបញ្ជាការកងអនុសេនា ធំ១២០១ ស្ថិតក្នុងភូមិ ដុងងូឃុំប៉ារ៉ៃ ស្រុអរ័ញ្ញ ខេត្តស្រ:កែវ ប្រទេស.ថៃ.នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។
ក្នុងខ្លឹមសានៃកិច្ចប្រជុំលើកឡើងពីការ រួមគ្នាទប់ស្កាត់នៅបទល្មើសគ្រឿញៀនឆ្លងដែន បទល្មើសចោរកម្មឆ្លងដែននិងបទល្មើសឆ្លងដែន ខុសច្បាប់។ ក្នុុុងនោះផងដែរ លោកអនុសេនីយ៏ឯក រស់ពិសិដ្ឋ បានសំណូម ពរដល់ ខាងភាគីថៃ សុំអោយជួយពលរដ្ឋ កម្ពុជាដែលមាន ជម្ងឺឈឺស្កាត់ធ្ងន់ធ្ងរដែលត្រូវសង្គ្រោះបន្ទាន់និងសុំអោយជួយសម្រួលចេញចូលតាមតំបន់ឈជើងនៃច្រក នីមួយៗតាមព្រំដែន ហើយ ចំណែកខាងភាគីថៃក៏ទទួលយកសំណូមពរមួយនេះយ៉ាងរីករាយ ដើម្បីមិត្តភាពនិងសុខសុវត្តិភាព របស់ប្រជាពលរដ្ឋទាំង២ កម្ពុជានិងថៃផងដែរ។
កម្មវិធីត្រូវបានបញ្ចប់ដោយភាពរីករាយនិងស្និតស្នាលក្រៃលែង.បំផុត.។