Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំក្រុមការងារអញ្ជើញចុះត្រួតពិនិត្យស្តង់ពិព័ណ៌ផ្សព្វផ្សាយពី តួនាទី ភារកិច្ច សកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៏បន្ទាន់ 1291!

នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ លោកមេបញ្ជាការរង លោកមេបញ្ជាការមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ចំណុះរាជធានីភ្នំពេញ អញ្ជើញចុះត្រួតពិនិត្យស្តង់ពិព័ណ៌ផ្សព្វផ្សាយពី តួនាទី ភារកិច្ច សកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៏បន្ទាន់ (Emergency Hotline) 1291 ជូនដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលនឹងមកចូលរួមលេងកម្សាន្តក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលមុខ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ទីតាំងលើសួនមុនីហទ័យ (ស្ពាននាគ វត្តភ្នំ) នៅផ្លូវ៥១ កែង១០៦ រាជធានីភ្នំពេញ។

សូមបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អញ្ជើញចូលរួមទស្សនា និងលេងល្បែងកម្សាន្តសប្បាយៗដើម្បីទទួលបានរង្វាន់ជាច្រើនជាមួយ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ សូមអរគុណ!

Filed in: ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី, រាជធានីភ្នំពេញ