Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

គណៈប្រតិភូបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ចូលជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរ អាវុធហត្ថរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ! 

នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដោយលោក លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ បានធ្វើបដិសណ្ឋារកិច្ច គណៈប្រតិភូយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី វូ វ៉ាន់ឌៀន មេបញ្ជាការ បញ្ជាការដ្ឋាន យោធាទីក្រុងហូជីមិញ ដែលបានអញ្ជើញមកដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលខាងមុខនេះ។

បន្ទាប់ពីបានឧទ្ទេសនាម សួរសុខទុក្ខ និងជូនពរគ្នាទៅវិញទៅមករួចហើយ ភាគីទាំងពីរបានធ្វើការជូនអំណោយអនុស្សាវរីយ៍ឲ្យគ្នា ប្រកបដោយបរិយាកាសសប្បាយរីករាយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ