ខេត្តក្រចេះ៖ លោក ស័ក្តិប្រាំ ធី បាញ់ បានបកស្រាយតាមទូរស័ព្ទថា ចំពោះការចេញផ្សាយព័ត៌មានក្នុងស្រុក ដែលបានដក ស្រង់សម្តីពីប្រភពថា៖ ថ្មីៗនេះ មាន ប្រជាពលរដ្ឋ រាយការណ៍មកថាៈ មានរថយន្ត ឃីឌុបជាច្រើនគ្រឿង បានមកសាងឈើ នៅ ភូមិអូរព្រះ ឃុំអូគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ឈើប្រណីតពេញៗ រថយន្ត របស់លោក ស័ក្តប្រាំ ធី បាញ់ បានដឹកជញ្ជូន ដោយរលូន នោះ។
លោក បានបញ្ជក់តាមទូរស័ព្ទថា សូមកុំមានការយល់ច្រឡំ ឈើទាំងនោះ មិនមែនជាឈើរបស់លោកទេ គឺជារបស់ក្រុមហ៊ុនក្នុងស្រុក មួយ ដែលគេមានច្បាប់ដឹកជញ្ជូនត្រឹមត្រូវ។
លោកបានបន្តថា ចំពោះ ករណីផ្ទុះអាវុធ ស្ថិតក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ មានការផ្ទុះអាវុធបណ្តាលឱ្យគ្រាប់ផ្លាតទៅត្រូវ ស្ត្រីកូនខ្ចីម្នាក់រងរបួស ស្ថិតក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះនោះ គឺជារឿងចាស់តាំងពីឆ្នាំ២០១៤ រឿងនេះ ត្រូវបានដោះ ស្រាយ បញ្ចប់តាមផ្លូវតុលាការ រួចរាល់ អស់ហើយ ។
ចំពោះករណី ដែលក្នុងអត្ថបទព័ត៌មាន បានលើកឡើងថា៖ មានអ្នករកស៊ីឈើដូចគ្នា និយាយខ្សឹបថាៈ មេអាវុធ ហត្ថខេត្តក្រចេះ គឺជាមនុស្សជិតស្និទ្ធ ជាមួយលោក ធី បាញ់ នោះ លោកបានបញ្ជាក់ថា៖ នេះក៏ជារឿង ចាស់ រវាងលោកធីបាញ់ និងលោក ឧត្តមសេនីយ៍ កែវ ជា អតីតមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តក្រចេះ។
លោក ធីបាញ់ តែងតែចេញចូល ជួបប្រជុំជាមួយ និង លោកឧត្តមសេនីយ៍ កែវ ជា ក្នុង ភារ:កិច្ច បំរើជាតិតែប៉ុណ្ណោះ គឺមិនមែន លោក ឧត្តមសេនីយ៍ កែវ ជា នៅពីក្រោយខ្នង ឬ កាងមុខរបរ រកស៊ីរបស់ខ្ញុំអ្វីឡើយ ហើយក៏ មិនជាប់ពាក់ព័ន្ធ នឹង(លោក ឧត្តមសេនីយ៍ សាន្ត ប៊ុនថាន) នោះដែរ សូមអស់លោក-លោក ស្រី មិត្តអ្នកសារព័ត៌មាន និងបងប្អូន មិត្តអ្នកអាន កុំយល់ច្រឡំរឿងនេះ បន្តទៀត ព្រោះ លោក ឧត្តមសេនីយ៍ សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះ បច្ចុប្បន្ននេះ ទើបតែមកកាន់តំណែងថ្មី បន្ត ពីឧត្តមសេនីយ៍ កែវ ជា អតីតមេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ ៕