Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ង៉ាន ណានី ប្រធាន​មន្ទីរ​កសិកម្ម​​ខេត្ត​​កំពង់ឆ្នាំង ប្រឈម​នឹង​អំពើ​ពុក​រលួយ ដោយ​​សារ​​កឹបកេង​​ថវិកា​​ជាតិ

កំពង់ឆ្នាំង ៖ ការចាយវាយប្រាក់គម្រោងសម្រាប់ការទិញស្រូវពូជនិងលក់ស្រូវពូជ ដោយមិនតម្លាភាពនេះ ធ្វើឡើងដោយ មាន​ការ ឃុប ឃិតត្រូវរ៉ូវគ្នា រវាងក្រុមឈ្មួញ និងលោក ង៉ាន ណានី ហើយគេរៀបចំឯកសារមួយចំនួន​ឲ្យត្រឹមត្រូវតាមនីតិវិធី​ហិរញ្ញ​វត្ថុ តែ ប៉ុណ្ណោះ ព្រោះលោក ង៉ាន ណានី បានកាន់លុយសម្រាប់ការទិញលក់ស្រូវពូជនេះ ដោយខ្លួនឯង ចាត់ចែងការងារ ដោយ​គ្មានតម្លា ភាព គ្មានការឯកភាពពីសមាជិក។

ក្នុងលិខិតដាច់ដោយឡែក ពីគ្នាជាច្រើនច្បាប់ គេរកឃើញលិខិតដាច់ដោយឡែកមួយ ដែលក្រុមមន្ត្រីចំនួន ៤៧នាក់ បាន​រៀបរាប់ យ៉ាង លម្អិតដាក់ជូនលោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន មានបញ្ជាក់អំពីករណីលក់ចេញស្រូវពូជ​អន់គុណភាពក៏ដូច​ជាការ​ទិញ​ស្រូវពូជថ្មីបញ្ចូល ឃ្លាំងវិញ ដែលមិនបានផលិតឲ្យត្រឹមត្រូវតាមបច្ចេកទេស ដើម្បីត្រៀមបម្រុងជួយដល់ប្រជាកសិករ ពេលជួប​គ្រោះធម្មជាតិ ធ្វើឡើង ដោយ គ្មានតម្លាភាព អ្វីៗសុទ្ធសឹងតែធ្វើតាមសេណារិយោ ដែលរៀបចំដោយលោក ង៉ាន ណានី ប្រធាន​មន្ទីរកសិកម្ម មានការឃុប ឃិត ជាមួយលោក សំ សុផល ជាប្រធានការិយាល័យកសិឧស្សាហកម្ម។

ប្រជាពលរដ្ឋក្រីក្ររងគ្រោះមួយចំនួន ធ្លាប់សម្តែងការមិនពេញចិត្តចំពោះភាពអសកម្មនៃការកិបកេងប្រេងសាំង សម្រាប់បូម​ទឹក​ដាក់ ស្រែ សង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ គឺមិនដែលធ្លាក់ដល់ដៃប្រជាកសិករទេ ព្រោះរបបប្រេងទាំងអស់ ត្រូវបានលោក​ង៉ាន ណានី យក ទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ហើយនៅសល់ចំនួនតិចតួច ត្រូវបានទម្លាក់ទៅឲ្យការិយាល័យ​កសិកម្ម​តាម​ស្រុកជាមធ្យោបាយ ធ្វើឯកសារក្លែងក្លាយទូទាត់មកមន្ទីរវិញ ឲ្យត្រូវនឹងនីតិវិធី ដើម្បីជាការបិទបាំងអំពើអាក្រក់របស់ខ្លួន ។

អង្គភាពប្រឆាំងអំពើពុករលួយបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីមន្ត្រី តូចតាច ក៏បានចាត់វិធានការចុះទៅស៊ើបអង្កេត ស្រាវ​ជ្រាវ ផង ដែរ ប៉ុន្តែមកដល់ពេលនេះមិនទាន់ទម្លាយរបាយការណ៍ស៊ើបអង្កេតនៅឡើយទេ ដូច្នេះហើយបានជាមន្ត្រីតូចតាច នាំគ្នាដាក់របាយ ការណ៍ជម្រាបជូនលោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ឲ្យជួយពិនិត្យ​និងដោះស្រាយបាតុភាព​មិនប្រក្រតីទាំងនេះ​ឡើង​វិញ។

គេតែងតែរំពឹងទុកថា លោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន នឹងមិនមើលរំលងពីភាពអសកម្មដែលកំពុងតែនាំឲ្យមានការបែកបាក់ សាមគ្គី​ភាពផ្ទៃ ក្នុង ក្រោមការដឹកនាំរបស់លោក ង៉ាន ណានី ដែលកំពុងប្រពឹត្តអំពើពុករលួយហើយទាំងការងារក្នុងអង្គភាព និងក្រៅ​អង្គភាពលោក ង៉ាន ណានី គិតតែកេងប្រវ័ញ្ចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។

លោក ង៉ាន ណានី អាចនឹងកើតមានក្នុងថ្ងៃណាមួយប្រឈមទៅនឹងការដកហូត មុខតំណែង ហើយជាប់ទោសទៀតផង ឲ្យ​ស្រប​ទៅ តាមការកែទម្រង់របស់ រាជរដ្ឋាភិបាល ហើយវាគ្មានសំណាងល្អប៉ុន្មានទេ ប្រសិនបើលោក ង៉ាន ណានី សម្តែងប្ញក​ក្រអឺត​ក្រទម ដាក់ មន្ត្រីថ្នាក់ក្រោមដែលហ៊ានបើកកកាយ រឿងអាស្រូវ ប្រព្រឹត្តអំពើពុករលួយ ៕

ngan_nany_w1

Filed in: ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានថ្មី