ក្រុមអ្នកដឹកជញ្ជូនទំនិញ បានលួចខ្សឹបប្រាប់ថា រាល់ការនាំទំនិញចូលមកពីប្រទេសជិតខាង គឺមានពន្ធនាំចូលតាមរយៈឯកសារ ប្រតិវេទន៍គយត្រឹមត្រូវ និងមានការត្រួតពិនិត្យពីគយប្រចាំច្រក ជាច្រើនជំនាញក៏ដូចជា សមត្ថកិច្ចពាក់ព័ន្ធមាននៅក្នុងអនុ ក្រឹត្យ ប៉ុន្តែលោក សេង សារឿន នៅតែស្ទាក់ឃាត់រថយន្តដឹកទំនិញកោសរូសឱ្យបង់ប្រាក់តិច ឬច្រើន ដោយវិក្កយបត្រមិន ត្រឹមត្រូវឡើយ ។ ក្នុងមួយខែៗ មានឈ្មួញច្រើនណាស់ ដែលត្រូវបានលោក សេង សារឿន មេគយមានតួនាទីចម្រុះ បង្ខំឱ្យ បង់ប្រាក់មួយខែៗ ចាប់ពី ៣ពាន់ ទៅ ៤ពាន់ដុល្លារ ។
ប្រភពបន្តឱ្យដឹងពីក្រុមអ្នករកស៊ីដឹកទំនិញឱ្យដឹងថា លោកមេគយ សេង សារឿន បានប្រើរូបភាពឃាត់ឡានដឹក ទំនិញ បង្ខំឱ្យបង់លុយដោយគ្មានហេតុផល បើទោះជាការដឹកជញ្ជូនរបស់ពួកគាត់បង់ពន្ធស្របច្បាប់ក៏ដោយ ។ ជាទម្លាប់ លោក សេង សារឿន តែងប្រើឥទ្ធិពលដើរតួនាទីចំនួន៤ ១-អនុប្រធានសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ, ២-មេគយចល័ត ស្ថិតក្រោមការគ្រប់គ្រងដោយលោក កើត សុធារ៉ា, ទី៣-មេគយចល័ត ស្ថិតក្រោមការគ្រប់គ្រងដោយលោក គុណ ញឹម និងទី៤-មេក្រុមគយចល័តពិសេសបង្កើនថ្មី មើលបន្ថែមពីលើគយចល័តចេញដោយលោក កើត សុធារ៉ា និងលោកអគ្គនាយក គុណ ញឹម គ្រប់ ២៥រាជធានី-ខេត្ត ។
ក្រុមអ្នកដឹកទំនិញ បានខ្សឹបឱ្យដឹងទៀតថា ពេលខ្លះលោក សេង សារឿន ចេញមកឃាត់រថយន្តដឹកទំនិញគ្មានទាំង ឯកសណ្ឋានច្បាស់លាស់នោះទេ ដោយស្លៀកពាក់ស៊ីវិល យកកាំភ្លើងមកភ្ជង់សម្លុតគំរាម ធ្វើមើលតែអ្នករកស៊ីដឹកទំនិញទាំង នោះ ជាជនល្មើសពាក់ព័ន្ធនឹងបទល្មើសព្រណ្មទណ្ឌ ។ ដូច្នេះពួកគាត់ ជាអ្នករកស៊ីដឹកជញ្ចូនទំនិញ សូមអំពាវនាវដល់លោកអគ្គ នាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាថ្នាក់ដឹកនាំខាងស្ថាប័នពាក់ព័ន្ធជួយពិនិត្យ និងចាត់វិធានការឱ្យបានទាន់ពេលផង ព្រោះកន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងលើកទឹកចិត្តដល់ក្រុមអ្នកវិនិយោគទុន បងប្អួន អាជីវកររកស៊ី ដើម្បីរដ្ឋទទួលបានចំណូលពន្ធ ប៉ុន្តែបែរជាមានមន្ត្រីខិលខូចយកតួនាទីភារកិច្ចទៅគាបសង្កត់បង្ខំឱ្យឈ្មួញបង់ ប្រាក់ដាក់ហោប៉ៅបុគ្គលទៅវិញ ។
ទោះបីជាយ៉ាងណា ជុំវិញការពាក់ព័ន្ធខាងលើ សារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក សេង សារឿន ក៏ដូចជា ស្ថាប័នពាក់ព័ន្ធបាននៅឡើយទេ ។ ដោយសារក្រុមឈ្មួញខឹងសមត្ថកិច្ចគយ ត្រួតពិនិត្យទំនិញអនុវត្តតាមច្បាប់ ទើបធ្វើការរិះ គន់មួលបង្កាច់លោក សេង សារឿន ឬយ៉ាងណានោះទេ ។
យ៉ាងណាយើងរង់ចាំទទួលការបកស្រាយពីលោក សេង សារឿន ជុំវិញការចោទប្រកាន់ខាងលើនេះ ៕
0