Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៥ ដើម្បីអបអរសាទរ ខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥

នៅល្ងាច ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៥ ដើម្បីអបអរសាទរ ខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥ ដោយមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ, តំណាងមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ, តំណាងស.ស.យ.ក រាជធានីភ្នំពេញ, តំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, ឯកឧត្តម លោកជំទាវ លោក លោកស្រី អតីតលោកគ្រូ អ្នកគ្រូ និងអតីតសិស្សសាលាបាក់ទូក នាយ នាយរង អាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំង ប្រតិភូក្រុមកីឡាករ យ៉ាងច្រើនកុះករ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

ការប្រកួតដណ្តើមពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ គឺចាប់ផ្តើមដំណើរការឡើង ចាប់តាំងពី ខែមករា រហូតដល់ ខែកក្កដា ឆ្នាំ២០២៥ ដោយមានក្រុមកីឡាករមកពី មន្ទីរចំណុះអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០៧ វរអន្តរាគមន៍ចំនួន០១ និងមូលដ្ឋានអាវុធហត្ថខណ្ឌចំនួន១៤ ចូលរួមធ្វើការប្រកួត ដោយប្រើរូបមន្ត ប្រកួតជម្រុះក្នុងពូល និងជ្រើសរើសយកក្រុមដែលឈ្នះ ក្នុងពូលនីមួយៗ មកធ្វើការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រនាពេលនេះ។

ថ្លែងក្នុងកម្មវិធីនាឱកាសនោះ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងការកោតសសើរដល់ក្រុមកីឡាកររួមនិង ក្រុមការងារទាំងអស់ ដែលបានរៀបចំការប្រកួត តាំងពីវគ្គដំបូង រហូតដល់វគ្គផ្តាច់ព្រ័ត្រ បានបញ្ចប់ទៅដោយរលូន និងជោគជ័យ ដូចអ្វីដែលលោកតែងតែរៀបចំឡើង តាំងពីលោកនៅជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រហូតមក ធ្វើជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងគោលបំណង បំផុសស្មារតីចូលរួមគាំទ្រ និងលេងកីឡាដើម្បីនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព ជៀសឆ្ងាយពីគ្រឿងញៀន ស្របតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា។

ឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានគូសបញ្ជាក់ថា រឿងពិតដែលមិនអាចប្រកែកបាន គឺ វប្បធម៌ ប្រពៃណី សិល្បៈ តន្ត្រី ជំនឿ សាសនា កីឡា សាលារៀន វត្តអារាម ផ្សារលក់ដូរ រួមជាមួយសិទ្ធិមូលដ្ឋានពលរដ្ឋ ត្រូវបានរលាយបាត់ទាំងស្រុង ក្នុងសម័យខ្មៅងងឹត ប៉ុល ពត រហូតស្ទើរតែរលាយបាត់នូវពូជសាសន៍ខ្មែរ ហើយអ្វីដែលយើងមានបច្ចុប្បន្ន ព្រមជាមួយការរីកចម្រើនលើគ្រប់វិស័យ គឺកើតមានឡើងដោយផ្តើមចេញពីវីរភាព សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន វីរបុរសឆ្នើម ដែលហ៊ានយកជីវិតធ្វើជាដើមទុនចេញស្វែងរក ការសង្គ្រោះជាតិ រហូតអាចជួយប្រជាជនកម្ពុជា ឲ្យរួចជីវិតផុតពីរបបខ្មៅងងឹត ប៉ុល ពត ក្នុងថ្ងៃ៧មករា ១៩៧៩ និងបានដាក់ចេញនូវ នយោបាយ ឈ្នះ ឈ្នះ នាំមកនូវ សន្តិភាព និងការឯកភាពជាតិ ពេញលេញ ក្នុងឆ្នាំ១៩៩៨ ព្រមជាមួយការដឹកនាំដ៏ឈ្លាសវាងវៃ សម្តេចអគ្គមហាសេនាបតីតេជោ បានចាត់វិធានការឆាប់រហ័សប្រកបដោយប្រសិទ្ធិភាព ក្នុងការប្រឆាំង ការរាតត្បាត នៃជំងឺឆ្លងកូវីដ-១៩ ជួយសង្គ្រោះ អាយុជីវិតប្រជាជនកម្ពុជាទូទាំងប្រទេស រួចផុតពីក្តីមរណៈជាអតិបរិមា ដែលយើង ចាត់ទុកថា ជាការសង្គ្រោះជីវិតពលរដ្ឋ ជាលើកទី២ បន្ទាប់ពីថ្ងៃ ៧មករា ១៩៧៩ ផងដែរ។

ជាការគោរពដឹងគុណនិងជាការចងចាំតបទៅនឹងគុណូបក្ការៈដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានរំលេចនូវពាក្យ ៥ឃ្លា ប្រកបដោយថាមពលថា៖
– អរគុណ សន្តិភាព !
– អរគុណ នយោបាយ ឈ្នះ ឈ្នះ !
– ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវ សន្តិភាព និងការឯកភាពជាតិ ពេញលេញ…!
– អរគុណនិងដឹងគុណជានិច្ច សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន វីរបុរសសង្គ្រោះប្រជាជន និងជាបិតាសន្តិភាពនៃកម្ពុជា។
– អរគុណនិងគាំទ្រពេញទំហឹង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តអនុវត្ត នូវគោលនយោបាយ រាជរដ្ឋាភិបាល សម្តេចតេជោ រក្សាបាននូវសន្តិភាព និងការអភិវឌ្ឍន៍កាន់តែរីកចំរើន។

ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ពានរង្វាន់ជូនដល់ក្រុម ដែលទទួលបានជ័យលាភីផ្តាច់ព្រ័ត្រ ដោយចំណាត់លេខ១ ទទួលបានពាន១ ទង់ជ័យលាភី១ មេដាយមាសចំនួន៣០ ទឹកប្រាក់ចំនួន ៤លានរៀល, ចំណាត់ថ្នាក់លេខ២ ទទួលបានទង់ជ័យលាភី១ មេដាយប្រាក់ចំនួន៣០ ទឹកប្រាក់ចំនួន ៣លានរៀល, ចំណាត់ថ្នាក់លេខ៣ ទទួលបានទង់ជ័យលាភី១ មេដាយសំរឹទ្ធ ចំនួន៣០ ទឹកប្រាក់ចំនួន ២លានរៀល, ចំណាត់ថ្នាក់លេខ៤ ទទួលបានទង់ជ័យលាភី១ ទឹកប្រាក់ចំនួន ១លានរៀល, និងពានរង្វាន់ឯកត្តតជន អ្នកស៊ុតបញ្ចូលទីច្រើនជាងគេ និងអ្នកចាំទីល្អជាងគេ ទទួលបានពានរង្វាន់១ រួមនិងថវិកា ២០ម៉ឺនរៀល ព្រមទាំងបានថតរូបទុកជាអនុស្សាវរីយ៍បិទបញ្ចប់ ក្រោមបរិយាកាសសប្បាយរីករាយអធិកអធមបំផុត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី, រាជធានីភ្នំពេញ