Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

​ឯកឧត្តម​ថុល​សុវណ្ណ​និង​លោកជំទាវ​ឌឹ​ត​ចន្ទ័​សុផា​ព្រមទាំង​បុត្រ​បាន​នាំយក​ចង្ហាន់​និង​ទេយ្យវត្ថុ​ទៅ​វេ​ប្រគេន​ដល់​ព្រះសង្ឃ​ថ្ងៃ​កាន់បិណ្ឌ​វេន​ទី​៩​នៅ​វត្ត​កែវ​សិក្ខា​គី​រី​ស្វា​រៈ​!

ព្រះវិហារ ៖ នា​ព្រឹក​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ទោ ថុល សុវណ្ណ មេបញ្ជាការរង​កងពល​ធំ​អន្តរាគមន៍​លេខ​៣ និង​លោកជំទាវ ឌឹ​ត ចន្ទ័​សុផា រួម​ទាំង​បុត្រាបុត្រី រួម​ជាមួយ​ពុទ្ធ​បរិស័ទ្ធ​ចំណុះជើងវត្ត បាន​នាំ​យក​ចង្ហាន់ និង​ទេយ្យវត្ថុ ទៅ​វេ​ប្រគេន​ដល់​ព្រះសង្ឃ​ថ្ងៃ​កាន់បិណ្ឌ​វេន​ទី​៩ នៅ​វត្ត​កែវ​សិក្ខា​គី​រី​ស្វា​រៈ​(​ហៅ​វត្ត​ប្រាសាទ​ព្រះវិហារ ស្ថិតក្នុង​ឃុំ​ស្រ​ឯម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ  ។​

​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ជូន​ដល់​ដួង​វិញ្ញាណខ័ន្ធ​បុព្វការី​ជន មាន​មាតា​បី​តា ជីដូន​ជីតា​ញាត្តិ​កាទាំង​ប្រាំពីរ​សន្តាន ដែល​បាន​បែក​កាយ​រំលាយខ័ន្ធ​ទៅកាន់​បរ​លោក និង​មួយ​ចំណែក​ទៀត​ឧទ្ទិស​ដល់​ដួង​វិញ្ញាណខ័​ន្ធ​វិរៈ​យុទ្ធជន​យុទ្ធ​នារី ដែល​បាន​លះបង់ នូវ​សាច់​ស្រស​ឈាម​ស្រស់ ដើម្បី​ការពារ បុព្វហេតុ​ជាតិ និង​មាតុភូមិ សូម​ឲ្យ​កុសលផល​បុណ្យ ជួយ​យឹត​យោ ដួង​វិញ្ញាណខ័ន្ធ បុព្វការី​ជន ទាំងអស់​នេះ​ទៅ​កាន់​ឋាន​បរមសុខ​កុំបី​ឃ្លៀន​ឃ្លាត​ឡើយ ។

​នា​ឱកាស​នោះ​ផង​ដែរ​ឯកឧត្តម និង​លោកជំទាវ បានវេ​ប្រគេន នូវ​ស្លា​ដក់​និង​បច្ច័យ​ដល់​ព្រះសង្ឃ​ចំនួន​១៨​អង្គ ក្នុង​១​អង្គ​ស្លា​ដក់​១​រួម​ទាំង​បច្ច័យ​២​ម៉ឺន​រៀល ដោយឡែក​ព្រះគ្រូ​ចៅអធិការ​១​អង្គ បច្ច័យ​៤​ម៉ឺន​រៀល​ស្លា​ដក់​១  និង​ចូលរួម​កសាង​នូវ​សមទ្ធិ​ផល​នានា​ក្នុង​វត្ត​បន្ថែម នូវ​បច្ច័យ​ចំនួន​១.២០០.០០០៛(​មួយ​លាន​ពី​សែន​រៀល​) រួមទាំង​សម្ភារៈ និង​ទេយ្យវត្ថុ​មួយចំនួនទៀត ៕

img20170915ch2-8 img20170915ch2-2 img20170915ch2-3 img20170915ch2-5 img20170915ch2-6

Filed in: ខេត្តព្រះវិហារ, ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី