Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ប្រជាពលរដ្ឋសាទរចំពោះ លោក សោ ម សោភ័ណ​ បានដឹកនាំ​កម្លាំង​នគរបាល​ក្រសួង​មហា​​ផ្ទៃ ចុះ​បង្រ្កាប​ទប់ស្កាត់​បទល្មើសលួច​រត់ពន្ធ​ឆ្លងដែន​ចូល​ទៅ​ប្រទេស​វៀតណាមយ៉ាងអនាធិបតេយ្យ

កន្លង​ទៅ​ថ្មីៗ​នេះ ដោយ​មាន​ការ បង្ហោះ​ព័ត៌មាន តាម​បណ្ដាញ​សង្គម ពី​សំណាក់ ប្រជាពលរដ្ឋ និង​តាម​គេហទំព័រ នានា​ជាច្រើន របស់​ក្រុម​អ្នកសារព័ត៌មាន​ថា​មាន​ការឃុបឃិត​គ្នា​បើកភ្លើង​ខៀវ ឱ្យ​មាន​ការ​លួច​រត់ពន្ធ​នាំ​ឈើ​ឆ្លងដែន​ចូល​ទៅ​ប្រទេស​វៀតណាម បាន​កក្រើក ឡើង វិញ​នោះ ឯកឧត្ដម ឧត្ដម សេ នីយ៍ទោ សោម  សោភ័ណ ក៏ បាន រាយការណ៍ ទៅ​ឯក ឧត្ដ ម សន្តិ​បណ្ឌិត រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង ជា ប្រធា ន​គណៈកម្មការ​ជំនាញ​ការចុះពិនិត្យ  ការរក្សា សន្តិសុខ ស ណ្ដា​ប់​ធ្នា​ប់ ការបង្កា​បប​ទ ល្មើ ស ការសាងសង់​សំណង់​និង​ប៉ុស្តិ៍​អនាធិបតេយ្យ​នានា នៅតាម ខ្សែបន្ទាត់ ព្រំដែន ដើម្បី​សុំ​គោលការណ៍ ចុះ​ទប់ស្កាត់ ។​

 

បន្ទាប់ពី​លោក​បាន លិខិត បង្គាប់​ការ និង លិខិត​បញ្ជា បេសកកម្ម ឱ្យ​ចុះ ទប់ស្កាត់​ភ្លាមនោះ នៅ​ដើមខែ កញ្ញា ឆ្នាំ​២០១៧​នេះ លោក សោម សោភ័ណ​ក៏បាន​ដឹកនាំ​កម្លាំង នគរបាល​ក្រសួងមហាផ្ទៃ ជា ច្រើន​នាក់  ចុះ​ទប់ស្កាត់ រាល់​សកម្មភាព​បទល្មើស​ផ្សេងៗ ជាពិសេស​ការ​លួច​រត់ពន្ធ​នាំ​ឈើ ឆ្លងដែន​ខុសច្បាប់ នៅតាម​បណ្ដារ ច្រករបៀង និង​ច្រក​អន្តរជាតិ​នានា​ដូចជា ៖​ច្រក​ឡា​ប៉ា​ខេ ស្ថិតក្នុង ស្រុក​កែវ​សីមា  ខេត្ត មណ្ឌលគិរី​ច្រក ០៦~០៧ ~ ជ័យ​ឃ្លាំង ស្ថិតក្នុង ឃុំ​ក្រញូង​សែន​ជ័យ ដេ​២ ដេ​៣ ត្រពាំង​ស្រែ ស្ថិតក្នុង​ឃុំ ២​ធ្នូ ស្រុក​ស្នួល ខេត្ត ក្រចេះ​ច្រក​បឹង​ច្រូង​,​ទន្លេ​ចាម ច្រក​ដូនរ័ត្ន ស្ថិតក្នុង ស្រុក​មេ ម​ត់ ខេត្ត​ត្បូងឃ្មុំ​។​ដោយសារ​ក្រុម​លោក សោម សោភ័ណ បាន​ចុះមក ទប់ស្កាត់​នេះហើ យ ទើប​ធ្វើឱ្យ​បាត់បង់​ផល​ប្រ យោជន៍​របស់​ក្រុម​ឈ្មួញ និង​មន្ត្រី​ខិលខូច មួយចំនួន  ក្នុង​ខេត្ត ដែល​ជាប់​ពាក់ព័ន្ធ មួយ ចំនួន​ខាងលើនេះ ជា​ពិសេស​មន្ត្រី​ខិលខូច​ដែល​មាន​តួនាទី និង​ភារកិច្ច ឈរជើង​នៅតាម​ខ្សែ​បន្ទាត់​ព្រំដែន (​កម្ពុជា ~ វៀតណាម​) ខាងលើនេះ ។ មិនតែប៉ុណ្ណោះ បាន​ញុះញង់​ឱ្យ​អ្នកសារព័ត៌មាន ក្នុងស្រុក​មួយ​ចំនួន​តូច ចុះផ្សាយ តាម​គេហទំព័រ​បំផ្លើសការពិត​ថែម ទៀតផង ។​

 

ជាក់សែ្តង កាលពី​ថ្ងៃ​ទី​១៥ ខែ ម ករា ឆ្នាំ​២០១៦​ សម្ដេច​តេជោ ហ៊ុន សែន នាយក រដ្ឋ មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុ ជា បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺ ង​ម៉ាត់  និង មាន​កង កម្លាំងចម្រុះ ដែល​ដឹកនាំ​ដោ យ ឯកឧត្ដម នាយ​ឧត្ដម សេ នី​យ៍ សៅ សុខា អគ្គ​មេ​បញ្ជា ការរង កងយោធពល ខេ​មរ ភូមិន្ទ និង​ជា​មេបញ្ជាការ​កង រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ដឹកនាំ​កងកម្លាំង​ចុះ​មក​បង្ក្រាប ភ្លាមៗ  ជា​លទ្ធផល​ឈើ​ចម្រុះ​គ្រប់​ប្រភេទ​ចំនួន ៦០៣៩៣ ម៉ែត្រគូប​ដែរ​ត្រូវ​បង្ក្រាប​បាន ក្នុង​រយៈពេល​ខ្លី ។​

​ចាប់​តាំង ពី​ពេលនោះ​មក រហូត មកដល់ អំឡុង ខែ មេ សា ឆ្នាំ ២០១៧​នេះ  ឃើញ ថា សកម្មភាព​បទល្មើស​លួច​រត់ពន្ធ​ឈើ​ឆ្លងដែន​ខុសច្បាប់ មាន​ភាពស្ងប់ស្ងាត់ គួរ​ឱ្យ​កត់ សម្គាល់  តែ​ជាក់ស្ដែង  ចូលមក ដល់​អំឡុង ខែ​ឧសភា ~ មិថុនា  ឆ្នាំ​២០១៧ នេះ ឃើញថា សកម្មភាព លួច​រត់ពន្ធ នាំ​ឈើ​ឆ្លងដែន​ខុស ច្បាប់ មានការ​កំរើក​ឡើង​វិញ ជា​ពិសេស​មាន​ដូចជា​ខេត្ត ៖​ស្ទឹងត្រែង , ក្រចេះ , និង​ខេត្ត​ត្បូងឃ្មុំ​ជាដើម ។​

​​

​ដូច​ជា​ពាក្យ​ថា ៖​ក្រុម​លោក សោម  សោភ័ណ ដើរ​ជំរិត​ទា​លុយ ពី​ប្រជា​ពល រដ្ឋ រក​សុ​ី ចិញ្ចឹម​ឆ្នាំង​, អ្នក​ដឹក ទំនិញ​តាម​រថយន្ត​តូច​ធំ​យ៉ាង​អនាធិបតេយ្យ​ដោយ​មិន​បាន​ចេញ បង្កាន់ដៃ​បង់ប្រាក់ ,​នឹង​បាន​ចោទ​ខ្លាំងៗ​ថា​៖ បាន​ដាវ​អាជ្ញាសឹក  យក​ទៅ​ដើរ  គាប សង្កត់ អាជីវករ ,​ជញ្ជក់​ឈាម​ប្រជាពលរដ្ឋ , ត្រីងៀត​ឆ្លៀត​ពង​ជាដើម ។​

​ជាពិសេស​ជាងនេះទៅទៀត​នោះ បាន​ចោទ​ថា  ធ្វើឱ្យប៉ះពាល់ សតិ​អា​រម្ម ណ៍  ប្រជាពលរដ្ឋ  នាំ​ឱ្យ​បាត់ បង់ សម្លេងឆ្នោត​របស់​គណៈ បក្ស​ប្រជាជន​កម្ពុជា​យើង ថែ ម​ទៀតផង ។ ពាក្យ​ពេជ្រ​សរ សេ​រ អសុ​រស ជា​លក្ខណៈ​ញុះញង់ ចោទប្រកាន់ ទាំង កំរោល ដែល​ក្រុម អ្នក​សារ ព័ត៌មាន មួយ​ក្ដាប់​តូច បាន​ចុះផ្សាយ​តាម​គេហទំព័រ តាម​បណ្ដាញ​សង្គម និង​តាម​គ្រុប​ព័ត៌ បែបនេះ គឺ​បាន​ធ្វើឱ្យ​ប៉ះពាល់ ដល់​កិត្តិយស និង​សេចក្ដីថ្លៃថ្នូ​របស់​លោក​សោ ម សោភ័ណ ព្រមទាំង ក្រុម ការងារ យ៉ាងធ្ងន់ធ្ងរ ដែល​ពួ ក​គាត់ បាន​ខិតខំ នា​ពេលកន្លងមក ក៏​ដូច​ពេលបច្ចុប្បន្ន​នេះ​ផង​ដែរ​។​

​តាម​ការពិត​ប្រជាពលរដ្ឋ និង មន្រីរាជការ នៅ​ទូ​ទាំង​ប្រ ទេស​ជាពិសេស​នៅ​ខេត្ត​ស្ទឹង ត្រែង​,​មណ្ឌលគិរី​,​ក្រចេះ​,​ត្បូងឃ្មុំ ដែល​គ្មាន​ការជាប់​ពាក់ ព័ន្ធ ទៅ​នឹង​សកម្មភាព​លួច​រត់ពន្ធ​ឈើ​ឆ្លងដែន​ខុសច្បាប់ ប្រមាណ​៩៩% មានការ សា ទ​រ ទៅ​វិញ​នោះ​ទេ  ព្រោះ​បើ​គ្មាន​ក្រុម​លោក សោម សោ ភ័ណ ចុះ​មក​ទប់ស្កាត់​ឱ្យបាន​ទាន់ពេលវេលា ទេនោះ ច្បាស់ ជា​ផលប្រយោជន៍​ជាតិ រាប់​លាន​ដុល្លា នឹង​ត្រូវ​បាត់បង់ ក្រោម​កណ្ដាប់ដៃ​ពួក​ឈ្មួញ និ​មន្ត្រី​ខិលខូច​មួ​ក្ដាប់​តូច ដែល​ឈរជើង​នៅតាម​ខ្សែបន្ទាត់ ព្រំដែន (​កម្ពុជា​~​វៀតណាម​)​នៅតាម​ស្រុក ខេត្ត​មួយចំនួន​ដូច​ខាងលើ​នេះ ជាក់​ជា​ពុំខាន ។​

​ជុំវិញ​ទៅនឹង​បញ្ហា​ខាងលើ​នេះ​ដែរ សូម​សម្ដេច តេ​ជោ ហុ៑ន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់  មេត្តា​ជ្រាប​ជា​ព័ត៌ មាន​ពិត និង​សូម​ឱ្យ​សម្ដេច​ទាំង​ទ្វេរ ជឿជាក់​ទៅលើ​កម្លាំង​ពិត របស់​រដ្ឋាភិបាល គឺ​ក្រុម​លោក ឧត្ដមសេនីយ៍ ទោ សោម សោភ័ណ​នេះ​ផង​ទាន ដែល​ពួកគាត់ បាន​ខិតខំ ចុះមក បំពេញ បេសកកម្ម ជូន​សម្ដេច ទាំង​ទ្វេរ ដ៏ ខ្ពង់ខ្ពស់ យ៉ាង​យកចិត្តទុកដាក់ ទាំង យប់ ទាំង​ថ្ងៃ ដើម្បី​ស្រាវជ្រាវ​រក​ការពិត ព័ត៌មាន​ពិត  រកមុ ខ អ្នក​ជាប់​ពាន់ ក្នុងការ ឃុប ឃិត​គ្នា លួច​រត់ពន្ធ នាំ​ទំនិញ​ឆ្លងដែន​ខុសច្បាប់​ផ្សេងៗ ជា ពិសេស  ការ​លួច​រត់ពន្ធ  នាំ​ឈើ ឆ្លងដែន​ខុសច្បាប់ ដដែលៗ ម្ដង​ហើយ​ម្ដងទៀត ដើ ម្បី សម្ដេច​ទាំង​ទ្វេរ​មាន​មូល ដ្ឋា​ន​ច្បាស់លាស់ ចាត់​វិធាន ការ ទៅតាម​ផ្លូវច្បាប់ ។​

​សូមបញ្ជាក់​ថា​៖​សម្ដេច​តេជោ ធ្លាប់ មានប្រសាសន៍ ព្រមាន ថា​៖ ចំពោះ​មន្ត្រី​ខិលខូច​ណា ដែល​និយាយ​ភូតកុហក មិន​តែប៉ុណ្ណោ​ហា៑ន​និយាយ​បំផ្លើ ស​ការពិត​ចោទ​លើ​មន្ត្រី​ស្មោះ ត្រង់ របស់​សម្ដេច អា​នឹង​ត្រូវ​ទទួលទោស ថ្នាក់​ទី​១ គឺ​ត្រូវ​កាត់ទោស បំបែក​សាក​សព្វ​នឹង​សេះ​៥ បាន​ស័ក្តិសម ៕

IMG_20170914_080905-1024x1024

IMG-20170907-WA0055

Filed in: ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី