Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ពានរង្វាន់​ទីក្រុង​និរន្តរភាព​បរិស្ថាន​អាស៊ាន បាន​នាំ​ដល់​ខេត្ត​កែប​ហើយ​

កែប ៖ នៅ​ព្រឹក​ថ្ងៃទី​១៤​ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ រដ្ឋបាល​ខេត្ត​កែប​ទាំងមូល ដឹកនាំ​ដោយ​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ ដើម្បី​ហែរ​ពានរង្វាន់​ទីក្រុង​និរន្តរភាព​បរិស្ថាន​អាស៊ាន ដែល​ទើបតែ​ទទួល​នៅ​ឯ​ប្រទេស​ប្រ៊ុយណេ កាលពី​ថ្ងៃ​ទី​១២​ខែ​កញ្ញា ឆ្នាំ​២០១៧​កន្លងទៅ ដោយ​បាន​ធ្វើ​ពិធី​ដង្ហែរ​តាម​ដងផ្លូវ​នានា ជុំវិញ​ក្រុងកែប​ទាំងមូល​។

​នេះ​មិនមែន​ជា​ឱកាស​ចៃដន្យ​ឡើយ​ដែល​ខេត្ត​កែប នាពេល​បច្ចុប្បន្ន​ត្រូវបាន​គេ​ចាត់ទុក​ជា​រមណីយដ្ឋាន​ស្អាត​ដាច់​គេ ហើយក៏​ជា​តំបន់​ឧទ្យាន​និង​បរិស្ថាន​ធម្មជាតិ​មួយ​រំលេច​ដោយ​សោភណភាព​ស្រស់​ស្អាត​គ្មាន​ពីរ និង​ជា​ទី​លម្ហែ​មួយ​ប្រកបដោយ​ផាសុខភាព​។​កត្តា​ដែល​នាំ​ឲ្យ​រមណីយដ្ឋាន​មួយ​នេះ មាន​ភាព​រីកចម្រើន​លើ​វិស័យ​ទេសចរណ៍​នោះ​គឺ ដោយសារ​តែ​ខេត្ត​កែប​មាន​អំណោយផល​ពី​ធម្មជាតិ​ផង​និង​ការខិតខំ​ប្រឹងប្រែង ពី​សំណាក់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ផងដែរ ទើប​ខេត្ត​កែប​កាន់តែ​មាន​សក្តានុពល​លើ​ផ្នែក​ទេសចរណ៍​កាន់តែ​រីកដុះដាល​ជា​លំដាប់​។​

​មានប្រសាសន៍​ទៅកាន់​អង្គពិធី​ទាំងមូល លោក កែ​ន សត្ថា អភិបាលខេត្ត​បានបញ្ជាក់​ថា នេះ​ជា​កិតិ្ត​យស​ថ្មី​មួយទៀត​របស់​ខេត្ត​កែប ត្រូវ​បាន​ទទួលពានរ​ង្វាន់​ទីក្រុង​និរន្តរភាព​បរិស្ថាន​អាស៊ាន ពី​ទីក្រុង ដា​រ៉ូ​សាឡឹម​(Darussalam)​នៃ​ប្រទេស​ប្រ៊ុយណេ កាលពី​ថ្ងៃ​ទី​១២​ខែ​កញ្ញា ឆ្នាំ​២០១៧ លើ​សូចនាករ​ចំនួន​បី គឺ​ដី​ស្អាត​(Clean Land) ទឹកស្អាត​(Clean Water) ខ្យល់​ស្អាត​(Clean Air) ។ ដូច្នេះ​ខេត្ត​កែប ដែល​ជា​ខេត្ត​ទេសចរណ៍​ដ៏​តូច​ច្រឡឹង ក៏​ត្រូវបាន​ទទួល​ការគាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ ទើប​អាច​ជាប់​ឈ្មោះ​ជា​ទីក្រុង​បៃតង​ប្រកបដោយ​ពណ៌​ខៀវស្រងាត់​និង​ខ្យល់អាកាស​បរិសុទ្ធ​។​លោក​ក៏​បាន​លើកឡើង​ថា នេះ​ក៏​ចាត់ទុក​ជាប្រ​វតិ្ត​សាស្ត្រ​ថ្មី​មួយ​ទៀត​និង​ជា​មោទនភាព​ដ៏​ធំធេង ដែល​ខេត្ត​យើង​ទទួលបាន​ពានរង្វាន់​ទីក្រុង​និរន្តរភាព​បរិស្ដាន​អាស៊ាន​លើកទី​៤ ផ្តើម​ដោយសារ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន ស្តី​ពី​បរិស្ថាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា នៅឯ​ទីក្រុង ដា​រ៉ូ​សាឡឹម Darussalam នៃ​ប្រទេស​ប្រ៊ុយណេ ដែល​បាន​ផ្តោត​លើ​សារៈសំខាន់​លើ​និរន្តរភាព​បរិស្ថាន​ធម្មជាតិ ហើយ​នេះ​គឺជា​ពានរង្វាន់​ដ៏​ល្បីល្បាញ សម្រាប់​ប្រគល់ជូន​តែ​ទីក្រុង​ដែល​មាន​និរន្តរភាព​បរិស្ថាន​លើ​ប្រទេស​ក្នុង​តំបន់​អាស៊ី ។​

​លោក​បាន​បញ្ជាក់​ផងដែរ​ថា ទន្ទឹម​នឹង​ការផ្សារភ្ជាប់​នឹង​ពានរង្វាន់​ប្រកប​ដោយ​កិតិ្ត​យស​ខាងលើ វា​ក៏​ជា​ផ្នែក​មួយ​យ៉ាងសំខាន់ ជម្រុញ​ដល់​ការលើកកម្ពស់​ការយល់​ដឹង​ពី​បរិស្ថាន ក៏ដូចជា​ការលើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​និង​ជា​ទិសដៅ​រួមចំណែក​ក្នុងការ​អភិរក្ស​និង​អភិវឌ្ឍ​ធនធានធម្មជាតិ​បរិស្ថាន​ប្រកបដោយ​ចីរកាល​ភាព​។​/

img20170914ch1-5 img20170914ch1-4 img20170914ch1-1

Filed in: ខេត្តកែប, ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី