ខេត្តបាត់ដំបង៖ ស្នងការនគរបាលថ្មីខេត្តបាត់ដំបង ត្រូវបានប្រកាសផ្លាស់ប្តូរជាផ្លូវការ ដោយ លោកឧត្តមសេនីយ៍ត្រី អ៊ុច សុខុន ស្នងការរងនគរបាលរាជធានីភ្នំពេញ ត្រូវបានប្រកាសតែងតាំងជាស្នងការថ្មីខេត្តបាត់ដំបង ជំនួសលោកឧត្តមសេនីយ៍ទោ ស ថេត ដែលត្រូវបានដំឡើងជាអគ្គស្នងការរងនគរបាលជាតិ ក្រោមអធិបតីភាព លោក ចាន់ អ៊ាន អនុរដ្ឋលេធិការក្រសួងមហាផ្ទៃ ជាតំណាងសម្តេចក្រឡាហោម ស ខេង លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង និងលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ។
យោងតាមសេចក្តីសម្រេច លោកឧត្តមសេនីយ៍ត្រី អ៊ុច សុខុន ស្នងការរងនគរបាលរាជធានីភ្នំពេញ ត្រូវបានប្រកាសតែងតាំងជាស្នងការថ្មីខេត្តបាត់ដំបង ជំនួសលោកឧត្តមសេនីយ៍ទោ ស ថេត ដែលត្រូវបានដំឡើងជាអគ្គស្នងការរងនគរបាលជាតិ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី អ៊ុច សុខុន ក៏ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យដំឡើងឧត្តមសេនីយ៍ទោ (ផ្កាយ២)ផងដែរ៕