Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង ចូល​រំលែក​ទុក្ខ​សព​លោក ជាង គឿង ​និង​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការការពារ និង​កសាង​ប្រទេសជាតិ

ខេត្ត​ក្រចេះ​ ៖ ឯកឧត្តម​ឧកញ៉ា  គង់ ក្រឹ​ង បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​បុណ្យសព​ប្រពន្ធ លោក ជាង គឿង អាយុ ៥១ ឆ្នាំ ដែល​បាន​ទទួលមរណៈភាព​វេលា​ម៉ោង​១១​ៈ​១០​នាទី  ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៧  ដោយ​រោគាពាធ ។ ហើយ លោក ជាង គឿង បាន​ជួយ  កសាង​ធ្វើ​សណ្ឋាគារ​របស់ ឯកឧត្តម​ឧកញ៉ា​តាំងតែ​ពី​ដើម រហូត​រួចរាល់ ដោយ​ការ​ប្រឹង  ប្រែង​អស់ពី​ទឹកចិត្ត ដូច្នេះ  ហើយ​លោក​ឧកញ៉ា​មានចិត្ត សណ្តោស​ប្រណី​ជួយឧបត្ថម្ភ ថវិកា​ចំនួន ១០០០​ដុល្លារ  ដល់​គ្រួសារ​សព ។​

​ឯកឧត្តម​ឧកញ៉ា​គង់ ក្រឹ​ង  បន្តទៀតថា បាន​ជួយ​លោក  តា​កុល​អតីត​ប្រធាន​ក្រុមហ៊ុន ចំការកៅស៊ូ​នូវ​ទឹកប្រាក់ ៣០០  ដុល្លារ ជូន​គាត់​ដែល​មាន​ជំងឺ ជា​ទំងន់ ។ ហើយ​ថ្មីៗ​នេះ  ទៀត នៅក្នុង​ឃុំ​ឃ្សឹ​ម​ដដែល  គាត់​បាន​ជួយ​ឧបត្ថម្ភ​ដល់​បុណ្យ សព​ប្តី​ស្លាប់​ចំនួន​២០០​ដុល្លារ  នឹង​ថ្លៃ​ម្ឈូស ២០០​ដុល្លារ​ផង  ដែរ ។​

​ឯកឧត្តម​ឧកញ៉ា​គង់ ក្រឹ​ង  គឺជា​មេបញ្ជាការរង​វរៈ​ការ ពារ​ព្រំដែន ២០៤ ស្រុក​ស្នួល  និង​ជា​ប្រធាន​សមាគម​ខ្មែរ  ឥស្លាម​ប្រចាំ​ស្រុក​ស្នួល ខេត្ត  ក្រចេះ គឺជា​ថ្នាក់​ដឹកនាំ​ដែល  បាន​ចូលរួមចំណែក​យ៉ាង សកម្ម​ក្នុង​ការការពារ​និង កសាង​ប្រទេសជាតិ​ទទួល  បាន​ការកោតសរសើរ​ពី​គ្រប់ មជ្ឈដ្ឋាន និង​ជួយ​ខាង​ផ្នែក  មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ អ្នក​ទីទ័លក្រ ដែល​ងាយ​រង  គ្រោះ​ដោយ​មិន​ប្រកាន់​ពូជ  សាសន៍​ឬ​និន្នាការ​នយោបាយ អ្វី​នោះឡើយ ។

​ក្រៅពី​ការងារ​ការពារ  បូរណភាព​ទឹកដី ឯកឧត្តម  ឧកញ៉ា​បាន​ចូលរួមចំណែក​ក្នុង ការងារ​សង្គម​ជាច្រើន​មាន ដូចជា ជួយ​កសាង​សាលារៀន   ផ្លូវថ្នល់​, មន្ទីរពេទ្យ ជាដើម  ជាច្រើន​កន្លែង ។ ក្នុង​រយៈ  ពេលកន្លងមក​ក៏ដូចជា​បច្ចុប្បន្ន ឯកឧត្តម ឧកញ៉ា បាន ជួយ​កសាង​បន្ទប់ទឹក​អនាម័យ ចំនួន ២​ខ្នង ២​បន្ទប់ នៅក្នុង  បរិវេណ​ទីតាំង​វិមាន​អនុស្សា វ​រីយ៍​រណសិរ្ស ២​ធ្នូ ស្ថិតនៅ  ក្នុងភូមិ ២​ធ្នូ ឃុំ​២​ធ្នូ ស្រុក  ស្នួល ខេត្ត​ក្រចេះ អស់​ជា​ទឹក ប្រាក់ ចំនួន ១៣​លាន​រៀល ។​

​ឯកឧត្តម ឧកញ៉ា ក៏បាន ឧបត្ថម្ភ​ជា​ស៊ីម៉ង់ត៍​ចំនួន​១០០ តោន និង​សង្ហា​រឹម​មួយចំនួន  គិត​ជា​ទឹកប្រាក់​ចំនួន​៧០០០ ដុល្លារ សម្រាប់​ជួយ​សាងសង់  សារមន្ទីរ​អនុស្សាវរីយ៍​ទី​បញ្ជា ការ​រណសិរ្ស​៧៧៩ យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជា  ជន​វៀតណាម​ដែល​បាន​ចូល  រួមចំណែក​ក្នុង​ការរំដោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​ឱ្យ​រួច​ពី​របប​ប៉ុល  ពត នា​ពេលកន្លងមក ស្ថិត  នៅ​ទីតាំង​កងពល​២១​ចំណុះ ឱ្យ​យោធភូមិ​ភាគ​២ ក្នុង​ខេត្ត ត្បូងឃ្មុំ​និង​បាន​សម្ពោធ​ដាក់ ឱ្យ​ប្រើប្រាស់​រួច​ហើយៗ ដែល  មាន​វត្តមាន ឯកឧត្តម ឧកញ៉ា  គង់ ក្រឹ​ង ក្នុង​ពិធី​សម្ពោធ នោះដែរ ។​

​ថ្មីៗ​នេះ ឯកឧត្តម ឧកញ៉ា   គង់ ក្រឹ​ង បាន​ទទួល​គម្រោង  មួយ​ថ្មី​ទៀត តាមរយៈ​ការ  ស្នើ​សុំ​របស់​លោក ស៊ុំ ជួន មេ  បក្ស​ប្រជាជន​ស្រុក​ស្នួល ដើម្បី  រៀបចំ​កសាង​សង់​សួនច្បារ  នៅក្នុង​បរិវេណ​វិមាន​អនុស្សា វ​រីយ៍ ២​ធ្នូ ដោយ​មាន​រៀបចំ ក្រាល​ការ៉ូឡា ដាំ​ផ្កា​ភ្ញី និង​ដាំ ដើមត្នោត​ចំនួន ១០​ដើម តម្លៃ  ក្នុង​០១​ដើម ៣០០​ដុល្លារ  សរុប​ទាំង ១០​ដើម អស់​ទឹក  ប្រាក់​ចំនួន ៣០០០​ដុល្លារ  នៅសល់​ប្រាក់​ចំនួន ២៦៦៥  ដុល្លារ​ទៀត សម្រាប់​រៀបចំ ឃឿន និង​ដាំ​ផ្កា​បន្ថែម ។​

​ឯកឧត្តម ឧកញ៉ា​បញ្ជាក់ ថា ទឹកប្រាក់​សម្រាប់​ចំណាយ  ធ្វើ​សួនច្បារ​នេះ​មាន​ចំនួន​២០ លាន​២៥​ម៉ឺន​រៀល ស្មើនឹង  ៥០៦៥​ដុល្លារ ។ ឯកឧត្តម  ឧកញ៉ា​ក៏​បាន​ជួយឧបត្ថម្ភ​ជា ថវិកា​ចំនួន​២០០០​ដុល្លារ​ផង ដែរ ដល់​សមាគម​ខ្មែរ​-​ចិន ស្រុក​ស្នួល ខេត្ត​ក្រចេះ សម្រាប់  ទិញ​រថយន្ត​ស្រកានាគ​ប្រើ ប្រាស់​ក្នុង​សមាគម ។ ដោយ សារ​ឯកឧត្តម​ឧកញ៉ា​មាន  ស្នាដៃ​ជាច្រើន​ក្នុង​ការជួយ  ដល់​សង្គម​ជាតិ​នេះ​ហើយ​ត្រូវ បាន​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​សម្តេច​វិបុល សេនា​ភក្តី សាយ ឈុំ ជា​អនុ ប្រធាន​គណបក្ស​និង​ជា​ប្រធាន ព្រឹទ្ធសភា​បាន​ចេញ​ប័ណ្ណ​សរ សើរ​ក្នុង​ឆ្នាំ​២០១៧​និង​លិខិត ថ្លែងអំណរគុណ​ពី​សមាគម ខ្មែរ​-​ចិន ក្នុងស្រុក​ស្នួល ខេត្ត ក្រចេះ​ផងដែរ ។​

​ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង និង លោកជំទាវ​ក៏បាន​ជួយឧបត្ថម្ភ ជា​ថវិកា​ចំនួន ១៥០០​ដុល្លារ  ដល់​វិទ្យាស្ថាន អន់​ពៀក​ម៉ាស់  អាល់​ឥស្ថាមី​យ៉ះ​ដែល​ត្រូវបាន ឯកឧត្តម បណ្ឌិត ប៊ុន ម៉ានិត  ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​តំណាង  សម្តេច​តេជោ ហ៊ុន សែន  ស្ថិតនៅ​ភូមិ ៥ សង្កាត់​ច្រាំង  ចំរេះ​ទី​១ ខណ្ឌប្ញស្សីកែវ រាជ ធានី​ភ្នំពេញ​កាលពី​ពេល​កន្លង មកនេះ ។​

​ជា​ពិស​ស​ឯកឧត្តម​ឧកញ៉ា  គង់ ក្រឹ​ង ត្រូវបាន​ព្រះករុណា  ព្រះបាទ សម្តេចព្រះ​បរមនាថ  នរោត្តម សីហ​មុនី ព្រះមហា  ក្សត្រ​នៃ​ព្រះរាជាណាចក្រ កម្ពុជា​ចេញ​ព្រះរាជក្រឹត្យ  ប្រោស​ប្រទាន​គ្រឿង​ឥស្សរិយ យស​ថ្នាក់​ជា​តូប​ការ កាលពី  ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០១៧  កន្លងមកនេះ នៅតែ​មិន​ទាន់ បាន​បំពាក់​តែប៉ុណ្ណោះ ៕

kongkroeng3-21 img20170906kh1-3

Filed in: ខេត្តក្រចេះ, ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង