Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីបិទវគ្គហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ពដល់យោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មី ឆ្នាំ២០២៤!

នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ពដល់យោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មី ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី​ បុត្រ កំព្រា​ មេបញ្ជាការរង ទទួលការងារហ្វឹកហ្វឺន តំណាងឲ្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ក្នុងពិធីបិទវគ្គនេះមានការចូលរួមពី​ លោកនាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរង ជំនួយការ ការិយាល័យ ព្រមទាំងលោកគ្រូឧទ្ទេសនាម និងសិក្ខាកាមជ្រើសរើសថ្មី ផងដែរ។

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការរង បានពាំនាំនូវការផ្តាំផ្ញើរបស់ លោកឧត្តមសេនីយ៍ឯក មេបញ្ជាការ ដល់ប្អូនៗ ជាយោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មីទាំងអស់ ពេលបន្តទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សាមគ្គីភាពរឹងមាំល្អ មានកិច្ចសហការគ្នាទៅវិញទៅមក៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ