Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត លើក​ទី​៦ របស់​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្តកំពត​-​កែប​

កំពត ៖ ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត​លើ​ក​ទី​៦ ឆ្នាំ​២០១៧ របស់​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្តកំពត​-​កែប ត្រូវបាន​រៀបចំឡើង​ក្នុង​សាលប្រជុំ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពត នា​ព្រឹក​ថ្ងៃទី​២៥​ខែ​សីហា ឆ្នាំ​២០១៧ ក្រោម​វត្តមាន លោក​សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ ហែរ​ហម​ដោយ​លោក​វេជ្ជបណ្ឌិត​ល្បីៗ​ជាច្រើន​រូប​ក្នុង​រាជធានី​ភ្នំពេញ រួម​នឹង​ក្រុមគ្រូពេទ្យ​តាម​តំបន់​នានា​ទូទាំង​ខេត្ត​កំពត​-​កែប ផងដែរ​។​

​តាម​របាយការណ៍​របស់លោក កែវ សុផាន់ ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្តកំពត​-​កែប បានបញ្ជាក់​ថា ការ​ធ្វើ​ទិវា​នេះ ដោយ​មន្ទីរ​សុខាភិបាល​ខេត្ត ក៏ដូចជា​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ ខេត្ត​កំពត​-​កែប សហការ​ជាមួយ​គណៈ​គ្រូពេទ្យ​ជាតិ និង​មាន​ការជួយ ឧបត្ថម្ភ គាំទ្រ​ពី​ក្រុមហ៊ុន​Bayer-Cambodia Bayer-DKSH PPCP Mega We Care​និង​ក្រុមហ៊ុន​មួយចំនួនទៀត​។​លោក​ថា ការរៀបចំ​ទិវា​នេះ​គឺជា​យន្តការ​ដ៏​សំខាន់ សំដៅ​ពង្រឹង​ក្រមសីលធម៌​នៃ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ បង្កើន​នូវ​គុណវុឌ្ឃ​ន៍ គុណភាព សុវត្ថិភាព​នៃ​ការប្រើប្រាស់​ឱសថ ក៏ដូចជា​ការចូលរួម​កាត់បន្ថយ​នូវ​អាត្រា​ស្លាប់ ឬ​ហានិភ័យ​ផ្សេងៗ ក្នុង​ការផ្តល់​សេវា​សុខាភិបាល ទាំង​ក្នុង​សេវាសាធារណៈ និង​សេវា​ឯកជន​។​

​លោក​បាន​បន្តថា ជារួម​សកម្មភាព​ដែល​បាន​អនុវត្ត​ក្នុង​អាណ​តិ្តជាង​១​ឆ្នាំកន្លងមក គឺ​បាន​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្តកំពត​-​កែប អាណ​តិ្ត​៦​ឆ្នាំ លើក​ទី​៣ និង​ការិយាល័យ​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្ត​កំពត​-​កែប អាណ​តិ្ត​២​ឆ្នាំ​លើក​ទី​១ នៅ​ថ្ងៃ​ទី​២៩​ខែ​មីនា ឆ្នាំ​២០១៦​កន្លងមក ដែល​ទទួលបាន​សមាជិក​ពេញ​សិទ្ធ​១១​រូប និង​សមាជិក​បំរុង​១១​រូប ស្របតាម​សេចក្តីណែនាំ​របស់​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ ផងដែរ​។​

​ឆ្លៀត​ឱកាស​នោះ លោក​សាស្ត្រាចារ្យ ធា គ្រុយ ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ បាន​លើកយក​គន្លឹះ​សំខាន់ៗ​ជាច្រើន​សំដៅ​លើកកម្ពស់​នូវ​គុណ​តម្លៃ​របស់​គ្រូពេទ្យ ទាំង​ផ្នែក​សេវាសាធារណៈ និង​សេវា​ឯកជន ដោយ​លោក​បាននិងកំពុង​ជម្រុញ​ដល់​ក្រុម​គ្រូពេទ្យ​ដែល​បាន​បម្រើ​ផ្នែក​សេវា​សុខាភិបាល ទាំង​អម្បាល​មាន​
ត្រូវតែ​មក​ចុះបញ្ជីរ​ការ​ដើម្បី​ទទួល​អាជ្ញាប័ណ្ណ​ឲ្យបាន​ត្រឹមត្រូវ ទៅតាម​ទម្រង់​បែបបទ សុពលភាព​ដែល​បាន​កំណត់​រយៈពេល​៣​ឆ្នាំ​ម្តង ហើយ​ការបើក​បម្រើសេវា​ព្យាបាល ក៏​ត្រូវ​ពិនិត្យ​ឲ្យបាន​ហ្មត់ចត់​ផងដែរ​។​

​នេះ​ជា​ទិវា​ដ៏​មាន​អត្ថប្រយោជន៍​បំផុត សម្រាប់​ស្វែងរក​គ្រូពេទ្យ​ដែល​មាន​ជំនាញ​ច្បាស់លាស់ មាន​ក្រមសីលធម៌ មាន​សមត្ថភាព​ប្រកបដោយ​ចំណេះដឹង​លើ​ផ្នែក​វេជ្ជសាស្ត្រ ព្រោះ​ការបើក​គ្លីនិក ឬ​ការបើក​កន្លែង​ផ្តល់​សេវា​សុខភាព​ក្តីពិតជា​ត្រូវការ​គ្រូពេទ្យ​ដែល​មាន​ជំនាញ​ដែលបា​ន​ទទួលស្គាល់​ពី​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ ដោយ​មិន​អាច​យក​ការព្យាបាល​សម្រាប់​ធ្វើ​ជាប​ទ​ពិសោធន៍​ការងារ​បាន​ឡើយ​។​ម្យ៉ាងទៀត​បើ​ផ្អែកលើ​មូលដ្ឋាន​សំខាន់ៗ​ជាច្រើន កត្តា​ខ្លះ​ក៏​អាច​កើតឡើង​ដោយសារ​ការ​ធ្វេសប្រហែស​របស់​គ្រូពេទ្យ​ជំនាញ​ផងដែរ ដូច​ជា​គ្រូពេទ្យ​មួយចំនួន​អសកម្ម​នឹង​ការងារ ចិត្ត​មិន​នឹងន៎ ហើយ​មិន​ប្រកាន់ខ្ជាប់​នូវ​ឋានៈ តួនាទី​របស់​ខ្លួន​ជា​ដើម​។​

​ជា​ចុងក្រោយ លោក​សាស្ត្រាចារ្យ ក៏​បាន​ក្រើនរំលឹក ដល់​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ ទាំងអស់ ទោះ​ជា​អ្នកបើក​សេវា​បម្រើ​សាធារណៈ ឬ​សេវា​ឯកជន និង​ពេទ្យឆ្មប​ក្តី ត្រូវតែ​អនុវត្ត​ទៅ​តាម​វិជ្ជាជីវៈ​របស់​ខ្លួន ព្រោះ​ការផ្តល់សេវា​ព្យាបាល​គឺជា​ករណី​មួយ​ដែល​យើង​មិនគួរ​ធ្វេសប្រហែស​ឡើយ ៕

img20170825ch4-2 img20170825ch4-1 img20170825ch4-3

Filed in: ខេត្តកំពត, ព័ត៌មានជាតិ, ព័ត៌មានថ្មី