ខេត្តមណ្ឌលគីរី ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា៖កាលពីប្រមាណជាងមួយខែមុនមន្ត្រីបរិស្ថានខេត្តមណ្ឌលគីរីឈ្មោះ រត្ន សុវណ្ណ បានចាប់ឈើពីឈ្មួញបានចំនួន៦១ដុំនៅចំណុចកែងខ្មែរអង្គរ ស្ថិតនៅក្នុងឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។យកទៅស្តុបទុក ដោយយកឡេះថាដឹកមិនចេញ រួចក៏ដាក់ពង្រាយកូនចៅឲ្យយកលុយពីរប្រជាពលរដ្ឋដែលរកស៊ីដឹកក្ដាជញ្ជាំងផ្ទះបន្តិចបន្ទួច តាមគោយន្តកន្ត្រៃយ៍ដើម្បីយកមកលក់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ ។ ក៏ត្រូវបានក្រុមមន្ត្រីបរិស្ថានទាំងនោះគាបសង្កត់ជុំរិតទាប្រាក់ពីរពួកគាត់ក្នុងមួយគោយន្តកន្ត្រៃយ៍ចាប់ពីរ១០ទៅ២០ម៉ឺនរៀលឯណ្ណោះ។
បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា៖ក្រុមមន្ត្រីបរិស្ថានខាងលើនេះមិនត្រឹមតែគាបសង្គត់ ជំរិតទាលុយពីពួកគាត់នោះទេថែមទាំងគំរាមកំហែង ប្រមាថរកចាប់ដាក់គុគទៀតផងធ្វើឲ្យពួកគាត់មានការភយ័ខ្លាចជាខ្លាំង។សេចក្តីរាយការណ៍បានបន្តថា៖ប្រជាពលរដ្ឋដែលរងនូវការគំរាមកំហែង ប្រមាថរកចាប់ដាក់គុគពីមន្ត្រីបរិស្ថានខេត្តមណ្ឌលគីរីឈ្មោះ រត្ន័ សុវណ្ណនិងឈ្មោះអែម ត្រាយ នោះរួមមាន៖ទី១/ឈ្មោះ ឆន វ៉ន ទី២/ឈ្មោះ ស៊ានទេ ទី៣/ឈ្មោះ ណាង និងទី៤/ឈ្មោះ អ៊ាន អ្នកទាំង៤ខាងលើរស់ក្នុងភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះដោយពួកគាត់ប្រកបមុខរបដឹកក្ដាជញ្ជាំងផ្ទះលក់បន្តិចបន្ទួចតាមគោយន្តកន្ត្រៃយ៍ ក្រីក្ររកមួយថ្ងៃហូបមួយថ្ងៃតែប៉ុណ្ណោះ។
ពួកគាត់បានត្អូញត្អែប្រាប់អ្នកសារព័ត៌មានថា៖សព្វថ្ងៃរស់នៅក្នុងភូមិជនបទមានជីវភាពក្រីក្រលំបាកខ្លាំងណាស់ប្រកបរបរទទួលទានរកព្រឹកខ្វះល្ងាចដូចបងៗអ្នកការសែតបានឃើញនឹងភ្នែកស្រាប់ហើយ។រីឯអ្នកមានលុយច្រើនគេរកស៊ីដឹកជញ្ជូនឈើប្រណិតដុំធំៗរាល់ថ្ងៃស្ទើរលាយព្រៃស្រុកខ្មែរទៅហើយហេតុអ្វីក៏ក្រុមមន្ត្រីបរិស្ថានមិនចាប់ជុំរិតទាលុយពីរគេផងម្ដេចបានជាមកចាប់ជំរិតយកលុយពីរពួកគាត់ជាប្រជាជនក្រីក្រយ៉ាងនេះទៅវិញ។
ប្រជាពលរដ្ឋបានបន្តទៀតថា ៖ ក្រុមមន្ត្រីបរិស្ថានដែលមានឈ្មោះ រត្ន សុវណ្ណ ដែលត្រូវជាមេរបស់លោក អែម ត្រាយបានធ្វើសកម្មភាពចាំស្ទាក់យកលុយពីប្រជាពលរដ្ឋជារៀងរាល់ថ្ងៃតែម្ដង។ជុំវិញរឿងខាងលើនេះដែរអ្នកសារព័ត៌មានបានធ្វើការផ្តិតយករូបភាព សកម្មភាពដែលក្រុមមន្ត្រីបរិស្ថានកំពុងឃាត់គោយន្តកន្ត្រៃយ៍របស់ប្រជាពលរដ្ឋដែរកំពុងដឹកក្ដាជញ្ជាំងផ្ទះបន្តិចបន្ទួចនោះក៏ត្រូវបានក្រុមមន្ត្រីបរិស្ថានខាងលើគំរាមមិនឲ្យថត ។
ប្រជាពលរដ្ឋសូមសំណូមពរតាមរយះអ្នកសារព័ត៌មានសូមជូនដំណឹងនេះដល់លោកអភិបាលខេត្តមណ្ឌលគីរី និងឯកឧត្ដម សាយ សំអាល់ ក្រសួងបរិស្ថានមេតាជួយពិនិត្យមើលនូវទង្វើនឹងសកម្មភាពមន្ត្រីបរិស្ថានខិលខូចដែលដឹកនាំដោយលោក រត្ន សុវណ្ណ និងលោក អែម ត្រាយ ដែលស្ថិតនៅក្នុងខេត្តមណ្ឌលគីរីកុំអោយក្លាយឈ្លើងជញ្ជក់ឈាមប្រជាពលរដ្ឋ៕