Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មេ​ឈ្មួញ​ឈើ​ដុះ​ស្លែរ​ឈ្មោះ តា ប៉ាវ កំពុង​បន្ត​ដឹក​ជញ្ជួន​ឈើប្រណិត​យ៉ាង​គគ្រឹកគ​គ្រេងក្នុង​ខេត្ត​ឧត្តរមានជ័​យគ្មាន​ការរំខាន​ពី​សមត្ថកិច្ច​ជំនាញ​ឡើយ​

​ខេត្ត​ឧត្តរមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា ៖ មេ​ឈ្មួញ​ឈើ​ដុះ​ស្លែរ​ដែល​អ្នក​ផង​បាន​ហៅ​ថា​ឈ្មោះ តា ប៉ាវ ដែល​រស់នៅ​ក្នុង​ភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មានជ័យ​នោះ កំពុងតែ​សម្រុក​ទិញ​ឈើប្រណិត​ប្រភេទ​លេខ​(២)​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​ខេត្ត​ឧត្តរមានជ័​យគ្មាន​ការរំខាន​ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ​ឡើយ​។​

​សេចក្តីរាយការណ៍​ដ​ដែរ​បាន​បន្តថា​៖​ឈើប្រណិត​ដែល​មេ​ឈ្មួញ​ទិញ​បាន​មក​នោះ​គឺ​យក​មក​លាក់ទុក​នៅ​ផ្ទះ​ឈ្មោះ ធុយ និង​ផ្ទះ​របស់ ឈ្មោះ តា ប៉ាវ និង​ជា​ច្រើន​កន្លែង​ផ្សេង​ទៀត​រង់ចាំ​រថយន្ត​មក​ដឹកឈើ​ចេញ​ដើម្បី​យកទៅ​ចែកចាយ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ដោយ​គ្មាន​ខ្លាចក្រែងរ​អា​ច្បាប់​បន្តិច​សោះឡើយ ។​

​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​៖​មេ​ឈ្មួញ​ឈើ​ដ៏​ធំ​ឈ្មោះ តា ប៉ាវ នេះ​ដឹក​ជញ្ជួន​ឈើប្រណិត​ស្ទើរតែ​រៀង​រាល់​សប្តាហ៍​មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ណា​ធ្វើការ​បង្ក្រាប​ឡើយ​។​

​ប្រជាពលរដ្ឋ​បាន​បន្តថា​៖​ការទិញ​និង​ដឹង​ជញ្ជួន​ឈើប្រណិត​យ៉ាង​គគ្រឹកគ​គ្រេងបាន​ដោយ​រលូន​បែបនេះ​បើ​មិន​មាន​ការបើក​ដៃ​និង​ឃុបឃិត​គ្នា​នោះទេ​គឺ​មិន​អាច​ដឹក​ឈើ​ទាំងនោះ​ចេញ​មក​បាន​ឡើយ ។​

​ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ​ក៏ដូចជា​មជ្ឈដ្ឋាន​ទូទៅ​បាន​លើកឡើង​ថា​៖​សព្វថ្ងៃ​នេះ​បទល្មើស​ព្រៃឈើ​បាន​កើតមាន​ជា​ហូរហែ​នៅ​ខេត្ត​ឧត្តរមានជ័យ​មិនទាន់​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ធ្វើ​ការបង្ក្រាប​បាន​នៅឡើយ ។

​ទោះបីជា​អ្នកសារព័ត៌មាន​ធ្វើការ​ផ្សព្វផ្សាយ​ជាច្រើន​លើក​ក៏​ដោយ ក៏​ឈ្មួញ​នៅតែ​បន្ត​ទិញ​និង​ដឹក​ជញ្ជួន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​ដដែរ​ពិសេ​សមេ​ឈ្មួញ​ឈើ​ដុះ​ស្លែរ​ឈ្មោះ តា ប៉ាវ នេះ​តែម្តង​ដែល​កំពុង​តែ​ផ្គើន​ទៅនឹង អនុសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​យ៉ាង​ពេញបន្ទុក​តែម្តង​។​

​ពាក់​ព​ន្ឋ័ទៅ​នឹង​បទល្មើស​ខាងលើ​នេះ​ដែរ​ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា​៖​មន្ត្រីរដ្ឋបាល​ព្រៃឈើ​រួមទាំង មន្ត្រី​បរិស្ថាន សមត្ថកិច្ច​ជំនាញ​គួរ​ណាស់​មាន​វិធា​ការបង្ក្រាប មិនគួរ​បណ្តែតបណ្តោយ​ឲ្យ​ក្រុម​ឈ្មួញ រកស៊ី​ឈើ​គ្មាន​ច្បាប់​ទំលាប់​ដឹក​ឈើ​ចេញ​ទៅ​ចែកចាយ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​យ៉ាង​អនាធិបតេយ្យ​នោះ​ទេ​។​

​ជុំវិញ​រឿង​បទល្មើស​ព្រៃឈើ​ខាងលើ​នេះ​ដែរ សារព័ត៌មាន​យើង រង់់ចាំ​ការបំភ្លឺ​ពី​លោក តា ប៉ាវ និង​មន្ត្រី​ពាក់​ព​ន្ឋ័​រាល់​ម៉ោង​ធ្វើការ ៕

img20170824r1-3 img20170825dccc img20170824r1-4 img20170824r1-6

Filed in: ខេត្តឧត្តរមានជ័យ, ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី