Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ចែលី មេឈ្មួញ ​រកស៊ីដឹក​ជញ្ចូនឈើ​ល្បីឈ្មោះ​ ដឹកជញ្ជូនឈើ​យ៉ាងអនាធិបេតយ្យ​ អត់ទើសភ្នែកសមត្ថកិច្ច

ខេត្តសៀមរាប ៖ មេឈ្មួញរកស៊ីដឹកជញ្ជូនឈើដ៏មានអំណាចប្រចាំឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ឈ្មោះ ចែលី បាន រក ស៊ី​ជញ្ជូនឈើតាមរថយន្តសាំងយ៉ុង ចូលមកខេត្តសេមរាបរៀងរាល់ថ្ងៃពុំមានមន្ត្រីពាក់ព័ន្ធ និងជំនាញរដ្ឋបាល ព្រៃឈើណា​ហ៊ានទប់​ស្កាត់​បានម្តងណាឡើយ  ដោយហេតុថា ការរកស៊ីដឹកឈើមេឈ្មួញនេះ បានធ្វើការទំនាក់ទំនងតាមប្រព័ន្ធ ទូរស័ព្ទ ជាមុន ។ មជ្ឈដ្ឋាននានា​បានដាក់​ការសង្ស័យថា ទំនងជា​មានការ​ត្រូវរ៉ូវគ្នាជាមួយមន្ត្រីជំនាញៗពាក់ព័ន្ធក្នុងករណីរកស៊ីដឹកឈើ​នេះ​ហើយ ទើបមេឈ្មួញរូបនេះ ហ៊ានធ្វើ ការដឹកជញ្ជូន​ឈើ​យ៉ាងអនា​ធិប​តេយ្យ ។

មេឈ្មួញរូបនេះនិយាយថា អ្នកដែលរកស៊ីដឹកឈើមិនមែនតែរូបនាងខ្ញុំមួយទេ នៅមានអ្នករកស៊ីដឹកឈើធ្វើ ដូចរូបរាងខ្ញុំច្រើន ដូច​ឈ្មោះ ចែវិត, សៀម ចន្តា, រិទ្ធិ ហុង, ខុន ហេង និងនួន សយ ជាប៉េអឹមស្រុកបាសាទបាគង និងមានមេឈញច្រើនទៀត ដែលរៀប​រាប់​មិនអស់ ។

មេឈ្មួញរកស៊ីដឹកឈើទាំងអស់នេះ បានដឹកជញ្ជូនឈើមកពីស្រុកគូលេន ខេត្តព្រះវិហារមួយចំនន ដឹកមកពីឃុំខ្វាវ ស្រុកជីក្រែង ខេត្ត​សៀមរាបមួយចួំន ។ ហើយការធ្វើដំណើរដឹកឈើរបស់មេឈ្មួញបានដឹក តាមដងផ្លូវ(ខាំ សាមេធ)ដោយហោចណាស់ផ្លូវនេះ​មានមន្ត្រីពាក់ព័ន្ធខាងការទប់ស្កាត់ព្រៃឈើច្រើនកន្លែង មានដូចផ្នែករដ្ឋបាលព្រៃឈើស្រយ៉ង ប៉ូលិសសេដ្ឋកិច្ចប្រចាំព្រំ​ប្រទល់​ខេត្ត​ព្រះវិហារ និងខេត្តសៀមរាប សង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ អង្គការបរិស្ថានការពារធនធានធម្មជាតិព្រៃឈើក្នុងស្រុកស្វាយលើ ខេត្តសៀមរាប សង្កាត់រដ្ឋបាលព្រៃឈើស្រុកសូទ្រនិគម តែគ្មានដាក់ផ្លាកឱ្យមជ្ឈដ្ឋាននានាបានឃើញបានដឹងឡើយ ។

តើលោក នូវ លី ជាមន្ត្រីណាដែរ ? ព្រោះថា ឈ្មួញរកស៊ីដឹកឈើទាំងអស់មកដល់ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែង​ចុះ​​បង់​លុយ និងប្រាប់តាមទូរស័ព្ទទុកជាមុន ។ កន្លែង លោក នូវ លី នៅឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ផ្លូវ​ជាតិលេខ ៦ ។ បើមន្ត្រីជំនាញខាងមេព្រៃឈើម្តេចគ្មានដាក់ផ្លាកឱ្យមជ្ឈដ្ឋាន នានាគេស្គាល់ផង ។ ព្រោះឈ្មួញដឹកឈើ (ឈ្មោះ នួន សុយ) ជាប៉េអឹម​ស្រុកប្រាសាទបាគងផង ជាមេឈ្មួញរកស៊ីឈើខុសច្បាប់ផង សូមលោក នូវ លី ជួយធ្វើការទប់​ស្កាត់អំពីឈ្មួញរកស៊ីដឹកឈើ​ទាំង​នោះផង បើពុំនោះទេ ព្រៃឈើស្រុកខ្មែរទៅថ្ងៃ​អនាគតប្រាកដ​ជាវិនាសអស់ហើយ ៕

2014_01_27d

Filed in: Recent