នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី ប៉ឹង កំរិត មេបញ្ជាការ វរសេនាតូចអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកព្រឹន្ទបាលឯក សេង សុវណ្ណ សមាជិកវរសេនាតូច ដែលមានជំងឺខ្សោយក្រលៀន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។
ក្នុងឱកាសនោះ លោកវរសេនីយ៍ត្រី ប៉ឹង កំរិត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ រួមមានថវិកាចំនួន ១,០០០,០០០រៀល, ទឹកសុទ្ធ ០៥កេស, ទឹកដោះគោឆៅ ០២យួរ, ផ្លែឈើ ចំនួន១កន្រ្កក់ ជាអំណោយសួរសុខទុក្ខផងដែរ៕