Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សម្ដេច​តេជោ​សែន​នាយករដ្ឋមន្ត្រីក​ម្ពុ​ជា ផ្ញើ​លិខិត​ផ្លូវការ ជូន​នាយករដ្ឋមន្ត្រី​ឡាវ ដោយ​ស្នើ​ឲ្យ​ដក កងទ័ព​ចេញ​ឲ្យអស់​ពី​ដែនដី​កម្ពុជា​

ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​ជា​ផ្លូវការ ដោយ​ទុក​ពេល​ឲ្យ ៦​ថ្ងៃ​ទៀត សម្រាប់​នាយករដ្ឋមន្ត្រី​ឡាវ ក្នុង​ការដក​កងទ័ព​ឲ្យអស់​ចេញពី ដែនដី​កម្ពុជា​។ ការកំណត់​ឱសានវាទ ឲ្យ​ឡាវ​ដកទ័ព ត្រឹម​ថ្ងៃ​ទី​១៧ ខែ​សីហា​នេះ បន្ទាប់​ពី​សំបុត្រ​របស់ សម្តេច​ដាក់​ទៅ នាយករដ្ឋមន្ត្រី​ឡាវ លោក ថង​លូន ស៊ី​ស៊ូ​លី​ត រឿង​ដកទ័ព​នេះ​មិន​មាន​ការឆ្លើយតប​វិញ​។​

​ការប្រកាស​របស់​ប្រមុខ រាជរដ្ឋាភិបាល​កម្ពុជា នាពេលនេះ ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស ចូលកាន់​តំណែង ជា​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា និង​ប្រកាស​សមាសភាព ក្រុម​បណ្ឌិត សភា​ចារ្យ​, នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០១៧​នេះ​។

​សម្ដេច​តេជោ បាន​បញ្ជា​ដល់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ នាយ​ឧត្ដ​មេស​នី​យ៍ ប៉ុល សារឿ​ន និង​នាយ​ឧត្ដ​សេនីយ៍ គន់ គីម ជា​អ្នកទទួលខុសត្រូវ ក្នុង​ការដឹកនាំ​កងទ័ព ទៅកាន់​ព្រំដែន​ឡាវ ត្រៀមកំលាំង​ជាស្រេច ចាំ​ទទួល​បទបញ្ជា ពី​នាយក​រដ្ឋមន្ត្រី រឿង​វាយ ឬ​មិន​វាយ​ឡាវ​។​

​ទន្ទឹម​នឹង​ការប្រកាស ដាក់​ឱសានវាទ ឲ្យ​ឡាវ​ដកទ័ព​នេះ សម្តេច​តេជោ ហ៊ុន សែន ក៏​គ្រោង​នឹង​ជិះ​យន្តហោះ ទៅកាន់​ប្រទេស​ឡាវ ដើម្បី​ពិភាក្សា​រឿង​ដកទ័ព​នេះ ផងដែរ​។ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​បញ្ជា​មេទ័ព​កម្ពុជា ឲ្យ​ត្រៀមកម្លាំង ទៅ​បណ្តេញ​កងទ័ព​ឡាវ ចេញពី​ប្រទេស​កម្ពុជា​ផងដែរ​។ ក្នុងនោះ សម្តេច​តេជោ ក៏​បាន​អំពាវនាវ​ដល់ ប្រជា​ពលរដ្ឋ​ខ្មែរ កុំឲ្យ​មាន​ការភ្ញាក់ផ្អើល ប្រសិនបើ​ឃើញ មានការ​ចល័ត​ទ័ព ព្រោះ​ទ័ព​ទាំងនោះ ត្រូវ​ចល័ត​ទៅកាន់ ខេត្ត​ស្ទឹងត្រែង ដើម្បី​បណ្តេញ​ទ័ព​ឈ្លានពាន របស់​ឡាវ​ចេញពី​ដី​កម្ពុជា​។

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ទៅកាន់​ភាគី​ឡាវ​ថា មិត្តភក្តិ​ជា​រឿង​មិត្តភក្តិ តែ​មិន​អាច​ឲ្យ​មិត្តភក្តិ មក​ជាន់​ក្បាល ខ្មែរ​នោះ​ទេ​។ សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា សម្តេច​បាន​ចាត់ចែង មេទ័ព​ខ្មែរ​រួច​អស់ហើយ ឲ្យ​ត្រៀម​លក្ខណៈសម្បត្តិ បណ្តេញ​ទ័ព​ឡាវ ចេញពី​ដី​ខ្មែរ​។​

​សម្តេច​តេជោ​សែន​ប្រមុខ​រាជរដ្ឋាភិបាល បានបញ្ជាក់​ថា មិន​ចង់​ប្រកាសសង្គ្រាម ជាមួយ​ប្រទេស​ជិត ខាង​នោះទេ តែ​ក៏​មិន​អនុញ្ញាត ឲ្យ​ប្រទេស​ជិត ខាង​រំលោភ ដែន​អធិបតេយ្យ​របស់​កម្ពុជា នោះឡើយ សូម្បី​ដី​មួយ​ចំអាម​។​

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០១៧ នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ផ្ញើលិខិត​ជូន​លោក ថោង​លន់ ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ ដោយ​ស្នើ​ឲ្យ​ដក​កងទ័ព ចេញ​ពី​ទឹកដី​កម្ពុជា ។​

​នៅក្នុង​តេជោ​សែនលិខិត​ចំនួន​៣ ទំព័រ​របស់​សម្តេច​តេជោ ហ៊ុន សែន ផ្ញើជូន​លោក ថោង​លន់ ស៊ី​សូលី​ត កាលពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៧ បាន​សរសេរ នៅ​ក្នុង​កម្មវត្ថុ​ថា​៖ សំណើ​ស្នើ ឲ្យ​រដ្ឋាភិបាល នៃ​ប្រទេស​ឡាវ ដក​កងកម្លាំងប្រដាប់អាវុធ ចេញពី​តំបន់​ក្បែរ អូរ​អាឡៃ និង​តំបន់​អូរ​តា​ង៉ាវ ព្រំដែន​ខេត្តស្ទឹងត្រែង និង​ខេត្ត​អា​តា​ពើ ឡាវ​៕

img20170811mk4-3

img20170811mk4-6

img20170811mk4-1

img20170811mk4-4

img20170811mk4-7

 img20170811mk4-5

img20170811mk4-2

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ