Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដាក់ដំណើរការ នូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ឆ្ពោះទៅរកប្រព័ន្ធការងារបែបឌីជីថល សម្រាប់អាវុធហត្ថរាជធានីភ្នំពេញអនុវត្តជាលើកដំបូង!

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការផ្សព្វផ្សាយនិងដាក់ឲ្យប្រើប្រាស់ នូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីអនុវត្តនូវប្រព័ន្ធការងារតាមបែបឌីជីថលថ្មី ទាក់ទងនឹងការគ្រប់គ្រងចំនួនទ័ព ការតាមដានស្ថានភាពសុខភាពទ័ពម្នាក់ៗ ផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន ការប្រមូលនិងរក្សាព័ត៌មាន ដោយផ្តោតលើការប្រើប្រព័ន្ធអ៊ីនធឺណេតកុំព្យូទ័រនិងទូរស័ព្ទដៃជាសំខាន់។

ចំពោះគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ឆ្ពោះទៅរកប្រព័ន្ធការងារបែបឌីជីថល នេះ គឺជាបទពិសោធន៍ថ្មីមួយទៀត ដែលផ្តួចផ្តើមនិងចងក្រងឡើង ដោយលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្ទាប់ពីទើបតែរៀបចំ ដាក់ដំណើរការនូវកម្មវិធីហ្វឹកហ្វឺន Simulation ដោយយកនូវចំណេះជំនាញដែលលោកបានរៀននៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី ច្របាច់បញ្ចូលជាមួយស្ថានភាពជាក់ស្តែងនៅកម្ពុជានិងការរីកចម្រើននៃពិភពលោក យកមកធ្វើទំនើបកម្មលើប្រព័ន្ធការងារ ស្របតាមការរីកចម្រើនរបស់រាជរដ្ឋាភិបាលឌីជីថល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ