Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

រថយន្ត​ពីរ​គ្រឿង​លោតឆ័ត្រ​ផ្ទុក​បទល្មើស​ឈើ​ប្រណិត​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដា​វចាប់​បង្ក្រាប​

ខេត្ត​រតនគិរី ៖ កម្លាំង​គណះបញ្ជាការ​ឯកភាព​ស្រុក​អូរយ៉ាដា​វ​បានសហ​ការរួមគ្នា  ដែល​មាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដាវ​03​នាក់  កម្លាំង​អធិការ​ស្រុក​02​នាក់  កម្លាំង​ប៉ុស្ថិ​ច្រកទ្វា​អន្តរជាតិ​02​នាក់  និង​កម្លាំង​សង្កាត់រដ្ធបាល​ព្រៃឈើ​01​នាក់ ដោយ​ដឹកនាំ​ផ្ទាល់​ពិ​លោក វ​រះ​សេនីយ៍​ត្រី សុខ មីន មេបញ្ជាការ​ប៉េអឹម​ស្រុក​អូរយ៉ាដាវ បាន​ដុតដៃដុតជើង​ដេញ​ប្រផា​ក់ចាប់ប្រផីង​តាម​បង្ក្រាប​រថយន្ត​ចំ​នួន​ពីរ​គ្រឿង​ដែល​ផ្ទុក​ទៅដោយ​បទល្មើស​ឈើប្រណិត​ប្រភេទ​ឈើ​ក្រ​ញ៉ូង និង ឈើ​ធ្នុង ដែល​ឈ្មួញ​ពុំ​ស្គាល់​អត្ត​ស​ញ្ញណ លួច​ដឹក​ជញ្ជូន​ឆ្លងកាត់​ដែន​សមត្ថកិច្ច​ជាច្រើន​តាម​ដង​ផ្លូវជាតិ​លេខ​78
​ជាពិសេស បើក​ឆ្លងកាត់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដាវ​តែម្តង បម្រុង​ឆ្ពោះទៅកាន់​ច្រកទ្វា​អន្តរជាតិ ត្រូវបាន​សមត្ថកិច្ច​ដេញ​តាម​ពីក្រោយ​ដើម្បី​ធ្វើ​ការបង្ក្រាប​។​

​រថយន្ត​ទាំង​ពីរ​គ្រឿង​ដែល​រង​ការបង្ក្រាប​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នេះ រួមមាន​÷ ទី​១ រថយន្ត​កា​ម៉ា​រី​បា​ឡែន ព័ណ​ទឹកប្រាក់​គ្មាន​(​ស្លាក​លេខ​)​ទី​២ រថយន្ត​កា​ម៉ា​រី​ឆ្លាម​ព័ណត្រី​ឆ្លូញ​គ្មាន​(​ស្លាក់​លេខ​)
​គឺ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​09​ខែ​សីហា​ឆ្នាំ​2017​វេលា​ម៉ោង​2​និង​30​នាទី​រំលង​អធ្រាត​។ នៅត្រង់​ចំណុច​ភូមិ​ប៉ក​ធំ ឃុំ​ប៉ក​ញ៉ៃ​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​។​

​លោក វ​រះ​សេនីយ៍​ត្រី សុខ មីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដាវ បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​10​ខែ​ឆ្នាំ​ដដែល​នេះ​ថា ៖ រថយន្ត​ទាំង​ពីរ​គ្រឿង​ខាងលើនេះ​លោក​សង្កេតឃើញ សកម្ម​បំផុត​ក្នុង​ការដឹកជញ្ជូន​បទ​ល្មើស​ផល​អនុផល​ព្រៃឈើ​ឆ្ពោះទៅកាន់​ច្រកទ្វា អន្តរជាតិ​អូរយ៉ាដាវ ហើយ​លោក​ក៍បាន​សុំ​សហការ​និង​លោក​ប្រធាន​ច្រក​អោយ​ជួយ​ទប់ស្កាត់ ផងដែរ ប៉ុន្តែ ដូចជា​គ្មាន​ប្រសិទ្ធិភាព គេ​ពុំ​សហការ​ជាមួយ​ទាល់តែសោះ កន្លង​មក​ខាង​ច្រក ទ្វា​ធ្វើអោយ​របូត​ទៅ​បី បួន​ករណី​ឯណោះ ។​

​លោក​វរសេនីយ៍ត្រី​រូបនេះ​បន្ត​ទៀត​ថា ករណី​ចុងក្រោយ​រថយន្ត​ទាំង​ពីរ​គ្រឿង​ទំរាំ​តែ​បង្ក្រាប​បាន​សម្រេច​ដោយសា​រលោក​ដេញតាម​ពីក្រោយ ប្រើប្រាស់​ល្បឿន​រថយន្ត​រហូត​ដល់​កុង​ទ័រ​(140) និង​ទូរស័ព្ទ​ទៅ​ប៉ូលិស្ថ​ប៉ុស្ថិ៍​កាន់​សោ​របិត​បើកទ្វា​ផ្ទាល់​ផង​នោះ​ទើប​ឈាន​ទៅ​ចាប់​បង្ក្រាប​បាន​តែ​ម្តង​។​

​លោក​វរសេនីយ៍ត្រី សុខ​មីន បាន​បន្ថែមថា ៖ លោក​បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​បទបញ្ជា​រួម របស់​ឯកឩត្តម​អភិបាលគណៈអ​ភិបាល​ខេត្តដ៏​ក្តៅកគុក និង​លោក​មេបញ្ជាការ​ខេត្ត អោយ​សហការគ្នា ទប់ស្កាត់​នៃ​ការនាំចេញ​បទល្មើស​ផល​អនុផល​ព្រៃឈើ​ទៅ​ប្រទេសជិតខាង​ជាប់​ព្រំប្រទល់​។​

​ជាក់ស្តែង​ករណី​មួយ​នេះ ប្រសិនជា​លោក​មិន​ដេញតាម​ពីក្រោយ​ទេ​នោះ ប្រាកដ​ជា​ចាប់​មិន​បាន​នោះឡើយ គឺ​ទៅ​យ៉ាង​រលូន ឃើញ​បទល្មើស​ជាក់ស្តែង​ដេញ​ប្រផា​ក់ចាប់ប្រផីង​និង​សុំ​សហការ​ជាមួយ​ច្រក ទើប​ចាប់បាន​។

​ខណៈ​ដែល​ចាប់បាន​ហើយ​បែរ​ជ​ខាង​ច្រក​លើក​ហេតុផល ពាក្យ​អាស្រូវ ថា ៖ ម៉េច​មិន​បង្ក្រាប​ពី​ខេត្ត​ចាំបាច់​មក​បង្ក្រាប​នៅ​ច្រក​ទៅវិញ​?​។​
​គេ​ចង់​បែងចែក សិច​ទ័រដែន​សមត្ថកិច្ចប​ង្ក្រា​ប​បទល្មើស  ។​

​លោក​សួរ​ថា​÷ តើ​សិច​ទ័រនោះ​ជា​ដី​របស់​អ្នកណា​? សូម្បី​សមត្ថកិច្ច​លើក​កា​ម៉ា​រ៉ា​ផ្តិត​យក​រូបភាព​បទល្មើស​នៅ​មាត់​ច្រក​ក៏​មិន​បាន​ផង​នោះ​។ ក្រែង​យើង​រស់នៅ​គ្រោម​ការគ្រប់គ្រង​ការងា​រ​រដ្ធបាល​ស្រុកនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងអស់​គ្នា​តើ​។​

​ចុងក្រោយ លោក​សំណូមពរ​ដល់​មន្ត្រី​គ្រប់គ្រង​ច្រកទ្វារ​មេត្តា​មាន​វិធានការ​ទប់ស្កាត់​បទល្មើស​ផង ទៅ​បណ្តែតបណ្តោយ​ជា​ប្រព័ន្ធ​បើកដៃ​ជា​ចំហរ  អោយ​បទល្មើស​ចេញចូល​យ៉ាង​រលូន​ដូច្នេះ ។​

​រថយន្ត​ទាំង​ពីរ​គ្រឿង​ព្រមទាំង​វត្ថុតាង​ឈើ​ប្រណិត សមត្ថកិច្ច​ចម្រុះ​រិបអូស​មក​បំពេញ​សំណុំ​បែបបទ​បញ្ជូន ទៅ​ផ្នែក​រដ្ធបាល​ព្រៃឈើ​បរ​កែវ​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​ព្រៃឈើ ។

​តាម​ការវាស់វែង​របស់​សមត្ថកិច្ច​ជំនា​ញ ឈើប្រណិត​ប្រភេទ​ឈើ​ក្រ​ញ៉ូង​សរុប​មាន​ចំនួន​560​គីឡូក្រាម​ស្មើ​និង 0,44m3 ឈើប្រណិត​ប្រភេទ​ឈើ​ធ្នុង​សរុប​ចំនួន​10,52 គីឡូក្រាម ស្មើ​និង 0,840m3 ៕

img20170811ch1-4 img20170811ch1-1 img20170811ch1-2

Filed in: ខេត្តរតនគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី