រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី២៩ មេសា ២០២៤
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកផែនការសកម្មភាពឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សង្គមខ្មែរ ជាសង្គមមួយ ដែលឲ្យតម្លៃលើស្រ្ដីជាធំ តាំងពីបុរាណរៀងមក។ យោងតាមប្រវត្ដិសាស្រ្ដ ស្ដេចដំបូងរបស់ខ្មែរ គឺ ព្រះនាង លីវយី ដែលជា ស្រ្ដីដ៏ឆ្នើម ដឹកនាំ នគរ ដោយភាពក្លាហ៊ាន និងរុងរឿង។ ម្យ៉ាងទៀត ពាក្យថាមេ ដែលតំណាងអោយស្រ្ដីភេទ ក៏ត្រូវបានខ្មែរយើងយកមកប្រើនៅពីមុខ ពាក្យជាច្រើន ដូចជា មេផ្ទះ មេគ្រួសារ មេភូមិ មេឃុំ មេស្រុក មេទ័ព មេទាហាន មេដឹកនាំ មេវត្ត មេកុដ្ឋ មេគណ ។ល។