Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ទឹក​ចិត្តសប្បុរស​ធម៌​របស់ ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ចែក​អំណោយ​ជូន​ចាស់ជរា និង​ទុរគតជន​

ខេត្ត​ក្រចេះ ៖  ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ​មាន កម្មវិធី​ចែក​អំណោយ​ម​នុស្ស ធម៌​ជូន​អ្នក​ទីទាល់ក្រ ទុរគតជន​នៅ​ភូមិគ្រឹះចំនួន​ ១៤​គ្រួសារ គ្រួសារ អ៊ីស្លាម ១៣​គ្រួសារ និង​ខ្មែរ ១​គ្រួសារ​ដែល​មកពី​ភូមិ​ច្រាប ថ្មី ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ។​

​ឯកឧត្តម ឧកញ៉ា​បាន​មាន ប្រសាសន៍​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា ឯកឧត្តម​ឧកញ៉ា បាន​ឃើញ​ផ្ទាល់ ពេលដែល ឃើញ​ពួក​គាត់​ខ្លះ​ដើរ​រើស អាចម៍គោ​យកមក​ហាល​ឱ្យ ក្រៀម​ដើម្បី​យកទៅលក់​ឱ្យ​គេ ដើម្បី​យកប្រាក់ ខ្លះទៀត​ដើរ រើស​កំប៉ុង​អេតចាយ​យកទៅ លក់​អ្នកខ្លះ​ទៀត​ដើរ​រើស​ខ្យង -​រាវ​ក្តាម ដើម្បី​ដោះស្រាយ ជីវភាព​គ្រួសារ ពេលនោះ ហើយ​ដែល ឯកឧត្តម ឧកញ៉ា បាន​ដឹង​បាន​ឃើញ​ផ្ទាល់ និង មាន​ចិត្ត​សង្វេគ មេត្តាករុណា ដល់​បងប្អូន​ទីទាល់ក្រ​គ្មាន ទីពឹង​ពុំនាក់​គ្មាន​អ្នក​បីបាច់​ថែ រក្សា ទើប ឯកឧត្តម ឧកញ៉ា បាន​ប្រាប់​ទៅ​លោក​ប្រធានភូមិ មេត្តា​ដើរ​ប្រមូល​ពួកគាត់​ទាំង អស់​គ្នា មក​ទទួល​អំណោយ ជា​រៀងរាល់​ខែ បងប្អូន​ខ្មែរ អ៊ីស្លាម ១៣​គ្រួសារ​ទទួលបាន អង្ករ ២០​គីឡូក្រាម និង​ថវិកា ៦​ម៉ឺន​រៀល ប្រជា​ពលរដ្ឋ​ខ្មែរ ១​គ្រួសារ​ទទួលបាន ៥០​គី​ឡូ ក្រាម និង​ថវិកា ៦​ម៉ឺន​រៀល ដែរ​អំណោយ​នេះ​គឺ​ទទួលបាន ជា​រៀងរាល់​ខែ ។

​មិនតែប៉ុណ្ណោះ​សោត ឯកឧត្តម​បាន​ជួយ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ដែល​មានទុក្ខ​ធុរៈ ឈឺ​ថ្កាត់​យប់​ព្រលប់​ដែលមាន អាសន្ន​អន់ក្រ​ឯកឧត្តម​ឧកញ៉ា និង​លោកជំទាវ​តែងតែ​ផ្គត់ ផ្គង់​ជានិច្ច ។ ឯកឧត្តម​ឧកញ៉ា បាន​ប្រាប់​អោយដឹង​ទៀត​ថា ប្រទេសជាតិ​យើង​ឥឡូវ​កំពុង មាន​ការអភិវឌ្ឍន៍​រីកចំរើន​ឥត ឈប់​ឈរ​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់​គណបក្ស​របស់​ប្រជាជន​កម្ពុជា ជា ពិសេស​តាម​គោល​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​រាជ​រដ្ឋា ភិបាល​កម្ពុជា​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទើប​ប្រទេស​មាតុភូមិ​សុខ​សន្តិ ភាព​រហូតមក​ដល់​បច្ចុប្បន្ន នេះ ។

​នេះ​ស​បញ្ជក់​ពី​ទឹកចិត្ត​ដ៏ ស្មោះ ស្រឡាញ់​អ្នក​ទីទាល់ក្រ ស្រឡាញ់​ជាតិ​ពិតៗ​ផុសចេញ ពី​ចិត្ត​ស្មោះសរ ហើយ​ខ្ញុំ​សារ ព័ត៌មាន វីរៈ​ជ័យ​, វីរៈ​ជាតិ​, ឆន្ទៈ​ខ្មែរ​, កម្ពុជា​អភិវឌ្ឍន៍​, ឆន្ទៈ​យុវជន និង​ប្រធាន​សមា គម​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍ សូម គោរព​ជូន​ពរ ឯកឧត្តម​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ព្រម ទាំង​ក្រុម​គ្រួសារ​ទទួលបាន​នូវ សេចក្តីសុខ​សេចក្តីចំរើន សុខ ភាព​មាំមួន​គ្រប់ពេលវេលា ក្នុង​ការបំពេញ​ភារកិច្ច​បំរើ មាតុភូមិ ៕

kroeng1-1 kroeng1-2

Filed in: ខេត្តក្រចេះ, ព័ត៌មានជាតិ, ព័ត៌មានថ្មី