Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារអាវុធហត្ថខណ្ឌច្បារអំពៅ នាំយកអំណោយឧបត្ថម្ភដល់សមាជិក ដែលបានគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងបំពេញភារកិច្ច!

នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក គិត សុផល មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានចាត់ឲ្យក្រុមការងារនាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ទេព វិបុល ជំនួយការអាវុធហត្ថខណ្ឌច្បារអំពៅ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងបំពេញភារកិច្ច ហើយកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។

ក្នុងឱកាសនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការផ្ទាល់ នូវថវិកាចំនួន ១,០០០,០០០រៀល, ទឹកសុទ្ធ ០៤កេស, ទឹកដោះគោ ០២កេស ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ