Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ប្រកាស​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​

​កំពត ៖ ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ច្រែក​ចាក ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​នៅ​រសៀល​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧​នេះ ក្រោម​វត្តមាន លោក ឧត្តមសេនីយ៍ឯក ពិន ពិសិដ្ឋ អគ្គនាយករង​នគរបាល​អន្តោប្រវេសន៍ ហែរ​ហម​ដោយ​មន្ត្រី​នគរបាល​ជាន់ខ្ពស់ ក្នុង​អង្គភាព​ជាច្រើនរូប​។​

​ដោយ​អនុវត្តន៍​តាម​សេចក្តីប្រកាស​លេខ​៣៥៨០ ប្រក ចុះ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៧ របស់​ក្រសួង​មហាផ្ទៃ ត្រូវបាន​ប្រកាស​តែងតាំង លោក​វរសេនីយ៍ឯក ជុំ ប៊ុណ្ណ​រ័ត្ន អត្ថ​លេខ ១៩៩៩៩ ពី​នាយរង​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ស្រែ ជា​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ព្រែក​ចាក ជំនួស​លោក​វរសេនីយ៍ឯក ណុប សារឹម ដែល​ពីមុន​ជា​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ឲ្យមក​បម្រើ​ការងារ​នៅ​នាយក​ដ្ឋា​ន​ច្រកទ្វារ​ទី​២​វិញ​។​

​ក្រោយ​ពី​ប្រកាស​ចូល​កាន់តំណែង លោក​វរសេនីយ៍ឯក ជុំ ប៊ុណ្ណ​រ័ត្ន នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក បាន​ប្តេជ្ញាចិត្ត​ថា នឹង​ខិតខំ​បម្រើ​ការងារ​ជូន​អង្គភាព​ឲ្យបាន​ល្អ​ប្រសើ​រ ដោយ​បន្ត​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​ក្នុង​តំបន់​គ្រប់គ្រង ពិសេស​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។​

​មានប្រសាសន៍​ផ្តាំផ្ញើរ​ក្នុង​ពេល​នេះ លោក ឧត្តមសេនីយ៍ឯក ពិន ពិសិដ្ឋ ក៏​បាន​ក្រើនរំឭក​ដល់ នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ដែល​ចូល​កាន់តំណែង​នាពេលនេះ ត្រូវ​ខិតខំ​ពង្រឹង​ការងារ​ក្នុង​អង្គភាព​ឲ្យបាន​ល្អ ត្រូវ​ចេះ​រឹតចំណង​សាមគ្គីភាព​ឲ្យបាន​ទូលំ​ទូលាយ ពិសេស​ត្រូវ​ចេះ​សហការ​ជាមួយ​បណ្តា​ស្ថាប័ន​និង​អង្គភាព​ជំនាញ​នានា ដើម្បី​អនុវត្តន៍​ការងារ​ទទួលបាន​ជោគជ័យ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ស្របតាម​គោលការណ៍​របស់​ក្រសួងមហាផ្ទៃ​។​ជាង​នេះ ភារកិច្ច​របស់​មន្ត្រីនគរបាល​ច្រកទ្វារព្រំដែន គឺ​ការទទួលខុសត្រូវ​គ្រប់បែប​យ៉ាង​ពី​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​តំបន់​នៃ​ខ្សែបន្ទាត់​ព្រំដែន​ផង​ដែរ ៕

img20170721r-1 img20170721r-2

Filed in: ខេត្តកំពត, ព័ត៌មានជាតិ, ព័ត៌មានថ្មី