Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំពង្រឹងកិច្ចការជំនាញស្រាវជ្រាវនិងបង្រ្កាបបទល្មើស!

នាព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំចង្អៀត ជំនាញស្រាវជ្រាវនិងបង្រ្កាបបទល្មើស ដែលសមាសភាពចូលរួមមានលោកមេបញ្ជាការរងទទួលជំនាញ នាយសេនាធិការ ប្រធាន-អនុប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស នាយការិយាល័យប្រឆាំងគ្រឿងញៀន នាយការិយាល័យព្រហ្មទណ្ឌ និងនាយការិយាល័យប្រឆាំងការជួញដូរមនុស្ស ក្នុងគោលបំណងសំដៅបង្កើនការរក្សាសន្តិសុខជូនប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យមានសុវត្តិភាពខ្ពស់បំផុត និងជម្រុញការផ្សព្វផ្សាយលេខទូរស័ព្ទបន្ទាន់១២៩១ ដែលមានអាវុធហត្ថរាជធានីភ្នំពេញរងចាំទទួលនិងចេញអន្តរាគមន៍ ២៤/២៤ ម៉ោង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងថា កិច្ចការចំពោះមុខដែលជំនាញត្រូវយកចិត្តទុកដាក់បំផុត គឺការបង្រ្កាបបទល្មើសគ្រឿងញៀនជាអាទិភាព ចោរលួច ចោរឆក់ ក៏ដូចជាបទល្មើសផ្សេងៗទៀត ដែលបង្កចលាចលដល់សង្គម។ ឯកឧត្តមបន្ថែមទៀតថាដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការបង្ក្រាបបទល្មើសទាំងនេះ បានទាន់ពេលវេលា កម្លាំងជំនាញទាំងអស់ត្រូវជម្រុញការស្វែងរកនិងទទួលព័ត៌មានឲ្យបានឆាប់រហ័សតាមរយៈការទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាន ជាពិសេសជម្រុញការផ្សព្វផ្សាយលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់២៤/២៤ម៉ោង គឺលេខ១២៩១ ដល់ប្រជាពលរដ្ឋបានជ្រួតជ្រាបឲ្យកាន់តែច្រើនបំផុត។

Filed in: Recent, ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ