Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោកវរសេនីយ៍ឯក សៀ ទីន បង្ហាញនូវមោទកភាព ចំពោះកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលទទួលបានជ័យលាភី ក្នុងការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ!

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៤) នៅសាលានាយទាហានសកម្ម (ត្មាតពង) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

ក្នុងឱកាសនោះផងដែរ លោកវរសេនីយ៍ឯក សៀ ទីន ក៏បានបង្ហាញនូវមោទកភាពចំពោះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានចូលរួមការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ លើ២វិញ្ញាសារ ហើយក៏ទទួលបានជ័យលាភី ទាំង២វិញ្ញាសារួមមាន ៖
​-វិញ្ញាសាទី១៖ បាញ់អាវុធអាកា៤៧ និងចោលគ្រាប់បែក ទទួលបានចំណាត់ថ្នាក់លេខ២។
-វិញ្ញាសាទី២៖ រុញអូសទាញរថយន្តយោធាទម្ងន់៧តោន ចម្ងាយ ៧០០ម៉ែត្រ ទទួលបានចំណាត់ថ្នាក់លេខ៣៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ