Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សកម្មភាព​របស់​ឈ្មួញ​ជីក​កកាយ​ដីភ្នំ​លក់ កំពុង​កំរើក​ឡើង​វិញ នៅក្បែរ​ព្រំដែន​កម្ពុជា​ថៃ​

ខេត្ត​ប៉ៃលិន ៖ រហូតមកដល់​ពេលនេះ មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ក្រុម​ឈ្មួញ​កំពុងតែ​ធ្វើ​សកម្មភាព​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​ភ្នំ​មួយ​កន្លែង ដឹក​លក់​យ៉ាង​គគ្រឹកគគ្រេង ដោយ​គ្មាន​ការហាមឃាត់​ពី​អាជ្ញាធរ​មូលដ្ឋាន ឬ​មន្ទីរ​ពាក់ព័ន្ធ ណា​ឡើយ ។ មើល​ទៅ​ភ្នំ ដែល​ជា​តំបន់​អភិរក្ស​នឹង​រលាយ​សាប​សូន​អស់​ជាក់​ជាមិនខាន ។​

​ហេតុការណ៍​ជីក​កកាយ​ដីភ្នំ​លក់​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិតនៅ​ក្បែរ​ព្រំដែន​កម្ពុជា ថៃ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។​

​ប្រជាពលរដ្ឋ​បាន​ចង្អុលបង្ហាញ​ឱ្យ​ដឹងថា មាន​ឈ្មួញ​១​ក្រុម​បាន​យក​គ្រឿងច​ក្រអេ​ស្កា វ៉ាទ័រ ទៅ​ជីក​កកាយ​ដីភ្នំ​ដឹក​តាម​រថយន្ត​ជាច្រើន​គ្រឿង​យកទៅលក់​នៅ​តាម​ភូមិ ជាហេតុ ធ្វើឱ្យ​ខូច ទ្រង់ទ្រាយ​ភ្នំ ដែល​ជា​កេរតំណែល​របស់​ដូនតា​តាំងពី​យូរលង់​ណាស់​មកហើយ ។ ប្រភព​បន្តទៀតថា បើសិន​ជា​សកម្មភាព​ជីក​កកាយ​ដីភ្នំ​ដឹក​លក់​នៅ​តែ​បន្ត​បែបនេះ មើល​ទៅ​ភ្នំ​ជាច្រើន​នៅក្នុង ភូមិ​ខាងលើ​នឹង​ខូចខាត​រូបរាង ហើយ​ថែមទាំង​បាត់បង់​អស់ សោភ័ណភាព​ថែមទៀត​ផង ។ ពួក គាត់​ពិតជា​មាន​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ដី​ភ្នំ ដែល​មាន​ព្រៃឈើ បញ្ចេញ​សម្រស់​ខៀវស្រងាត់ មើល​ទៅ​ស្រស់បំព្រង​គួរ​ជាទី​ទាក់ទាញ​ភ្នែក ភ្ញៀវទេសចរ ជាតិ និង​អន្តរជាតិ ដែល​មក​លេង ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន លុះ​គេ​ឃើញ​បែប នេះ​នឹង​រិះគន់​ដល់​ពលរដ្ឋ​យើង​ថា​មិន​ចេះ​ការពារ ។

​ប្រភព​បញ្ជាក់ទៀតថា បើ​គេ​ក្រឡេក មើល​ទៅ​ទិស​ខាងលិច មើល​ទៅ​ភ្នំ​ក្នុង​ប្រទេស​ថៃ គ្មាន​កន្លែ ង​ណាមួយ​ត្រូវបាន​ឈ្មួញ​ជី​កក កាយ​ដូច​ភ្នំ​នៅ​ក្នុង​ទឹកដី​ខេត្ត​នេះឡើយ ហើយក៏​មាន​ទេសភាព​គួរ ឱ្យ​ចង់​គយគន់​ផងដែរ ។

​ចំណែក​ភ្ញៀវ​ទេសចរ​ដែល​ធ្វើដំណើរ​ចេញ​ចូល​មក​លេង​ប្រទេស​កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ បាន​និយាយថា ពួកគេ​ពិតជា​មាន​ការសោកស្តាយ ខណៈ​ឃើញ​ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ ចំនួន​អត់​ចេះ​ស្រឡាញ់​ធម្មជាតិ ដែល​ជា​របស់​មានតម្លៃ​បំផុត​សម្រាប់​ជីវិត​របស់​មនុស្ស​សត្វ គ្រប់​ប្រភេទ ។ ពួកគេ​បន្ត​ទៀត​ថា នៅ​ថ្ងៃ​អនាគត​បើ​អស់​ព្រៃ​ភ្នំ​នោះ​នឹង​បង្ក​ឱ្យក្លាយ​ទៅ​ជា គ្រោះ​ធម្ម​ជា តិ​រាំងស្ងួត និង​ទឹកជំនន់​ជាក់​ជាមិនខាន ព្រោះ​អស់​ព្រៃឈើ​ដែល​តែងតែ​ផ្តល់​លំ នឹង​អាកាសធាតុ ឱ្យក្លាយ​ទៅ​ជា​ប្រែប្រួល​អស់រលីង រដូវប្រាំង​ក្លាយទៅជា​វស្សា រីឯ​រដូវវស្សា​វិញ បែរ​ទៅ​ជា​គ្មាន​ភ្លៀង​ធ្លាក់ បណ្តាលឱ្យ​មនុស្ស សត្វ និង​ដំណាំ​ដាំ ដុះ​ខូចខាត​អស់​ជាច្រើន​ផង ដែរ ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ ម្ចាស់​គ្រឿងចក្រ​ម្នាក់ ឈ្មោះ លីន បានឱ្យដឹងថា លោក​ជីក ក​កាយ​ដី​ដែល​ម្ចាស់​គេ​មាន​ប្លង់​នៅលើ​ជើងភ្នំ​ប៉ុណ្ណោះ មិន​មាន​ប៉ះពាល់​ដល់​ដីភ្នំ​អភិរក្ស​នោះ ឡើយ ដោយ​នៅ​ខ្វះ​ប្រហែល​៥​ម៉ែត្រ​ទៀត ទើប​ដល់​ព្រំដែន​ដីភ្នំ​អភិរក្ស ។ ម្យ៉ាងវិញទៀត ខាង បរិស្ថាន​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​រួចរាល់​អស់ហើយ អត់​ឃើញ​មាន​បញ្ហា​អ្វី​នោះទេ ហើយ​ខាង លោក​នឹង​ជីក​ក​កាយ​ដី​ដឹក​លក់​ត្រឹមតែ​៤០​ទៅ​៥០​រថយន្ត​ទៀត នឹង​ឈប់​ជីក​បន្ត​ទៀត ។​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យ ដឹងថា ឈ្មួញ​នាំ​គ្នា​ជីក​ក​កាយ​ដី​ជើងភ្នំ​នោះ មិន​ប៉ះពាល់​ដល់​ដី​បរិស្ថាន ជា​តំបន់​អភិរក្ស នោះឡើយ ដោយ​ម្ចាស់​គេ​មាន​ប្លង់ បង្ហាញ​ព្រំប្រទល់​ត្រឹមត្រូវ មិន​ជីក​កកាយ​ចូល​ទៅ​ដល់​ដី តំបន់ហាមឃាត់​នោះទេ ។ លោក​បន្តថា គ្រាន់តែ​នៅសល់​បន្តិច​ទៀត​ដល់​ដែន​ការពារ​មិន​ឱ្យ​ប៉ះពាល់ ៕

img20170626re1-5 img20170626re1-2 img20170626re1-4

Filed in: ខេត្តប៉ៃលិន, ព័ត៌មានជាតិ, ព័ត៌មានថ្មី