Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ក្រុមបាញ់កាំភ្លើង អាវុធហត្ថរាជធានីភ្នំពេញ នាំយកពានរង្វាន់ជ័យលាភី និងមេដៃជូនដល់អង្គភាពគួរជាទីមោទនៈ!

កម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០៣នាក់ដែលបានចេញទៅប្រកួតក្នុងព្រឹត្តិការណ៍បាញ់កាំភ្លើង អាស៊ាន (AARM2023) នៅប្រទេសថៃ បាននាំមកនូវលទ្ធផលគួរជាទីពេញចិត្ត ដោយទទួលបាន ៖ ពានរង្វាន់ជ័យលាភីលេខ១ ចំនួន០១, មេដៃមាស០១ និង មេដៃប្រាក់០១។

ជាក់ស្ដែង នៅរសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយ កម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំង០៣នាក់ និងបានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងនាំយកជ័យលាភី និងមេដៃមកជូនដល់អង្គភាពនាពេលនេះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ