ខេត្តបន្ទាយមានជ័យ ៖ កាលពីល្ងាចថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៧ម្សិលមិញនេះកម្លាំងនគរបាលខេត្តបន្ទាយមានជ័យដែរដឹកនាំកម្លាំងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យបានចុះប្រត្តិបតិការស្រាវជ្រាវស៊ើបអង្កេតរកឃើញបុរសម្នាក់ដែលធ្លាប់ធ្វើកងទ័ពខ្មែរក្រហមបានលាក់ទុកអាវុធចំនួន៣ដើមខុសច្បាប់និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ផងដែរ ។
សូមជំរាបដែរថា៖ជនសង្ស័យដែរត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួននៅក្នុងផ្ទះនោះមានឈ្មោះ ស៊ុម យ៉ុង ភេទប្រុសអាយុ៥៤ឆ្នាំនៅភូមិអូរកាច់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
បើតាមលោកឧត្តមសេនីយ៍ត្រីសិទ្ធ ឡោះ ស្នងការរងទទួលការងារព្រហ្មទណ្ឌបានឲ្យដឹងថា៖កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យខាងលើក្រោយពីទទួលបណ្តឹងពីប្រជាពលរដ្ឋចំនួន១០នាក់នៅភូមិឃុំជាមួយជនសង្ស័យឈ្មោះ ស៊ុម យ៉ុង ដែលបានជំពាក់លុយពួកគាត់មិនព្រមសង ជំពាក់ក្នុងម្នាក់ៗជិត១០ឆ្នាំមកហើយនិងប្រជាពលរដ្ឋរាយការណ៍ទៀតថានៅពេលពលរដ្ឋទៅទាប្រាក់ជនសង្ស័យមានកាំភ្លើងគំរាមគំហែងប្រជាពលរដ្ឋទៀតផង ។
លោកស្នងការរងបានប្រាប់ឱ្យដឹងទៀតថា ៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋបែបនោះ ហើយលោកក៏បានសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ស្នងការ អាត់ ខែម និងលោកព្រះរាជងអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យនិងកម្លាំងនគរបាលក៏បានចុះទៅឆែកឆេរផ្ទះជនសង្ស័យនៅចំណុចខាងលើ ហើយបានរកឃើញកាំភ្លើង២ដើមម៉ាកAK ១ដើមនិងម៉ាកCKC ១ដើមគ្រាប់ចំនួន៣៧គ្រាប់,បង់ចំនួន២និងថ្នាំញៀនចំនួន៥គ្រាប់ ។
នៅពេលនោះកម្លាំងនគរបាលក៏បានឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ។ ក្រោយពីសាកសួរជនសង្ស័យរូបនេះរួចហើយ កម្លាំងនគរបាលក៏បានឈានទៅធ្វើការឆែកឆេរផ្ទះបក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះឡៃ រស់នៅភូមិឃុំជាមួយគ្នាសមត្ថកិច្ចក៏បានរកឃើញនិងដកហូតអាវុធ១ដើមទៀតម៉ាកAK47 គ្រាប់ចំនួន៥គ្រាប់ និងបង់គ្រាប់ប់ចំនួន១ផងដែរ ។ចំណែកម្ចាស់ឈ្មោះ ឡៃ បានរត់គេចខ្លួនបាត់នៅមុនសមត្ថកិច្ចទៅដល់ផ្ទះ។
លោកស្នងការរងបានបញ្ជាក់ឱ្យដឹងទៀតថា៖នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ស៊ុម យ៉ុង បានសារភាពថា៖រូបគេអតីតជាទាហានខ្មែរក្រហម។ លុះក្រោយពីធ្វើសមាហរណកម្មរួចមករូបគេក៏ឈប់ធ្វើជាទាហានមកធ្វើជាពលរដ្ឋប្រកបមុខរបរជាធម្មតា។
កាំភ្លើង៣ដើមខាងលើរូបគេនិងបក្ខពួកម្នាក់ទៀតរក្សាទុកចាប់តាំងពីសម័យពួកគេធ្វើជាទាហានខ្មែរក្រហមដើម្បីទុកការពារភូមិប៉ុណ្ណោះ គ្មានបំណងយកទៅធ្វើសកម្មភាពប្លន់នោះឡើយ ។
គួរបញ្ជាក់ដែរថា ៖ ការរក្សាទុកអាវុធគ្មានតួនាទីប្រើប្រាស់ និងគ្មានការអនុញ្ញាតពីច្បាប់ចាត់ទុកថាជាអំពើខុសច្បាប់ បើទោះបីមិនបានយកអាវុធទៅធ្វើសកម្មភាពអ្វីក៏ដោយ ។
ជនសង្ស័យឈ្មោះស៊ុម យ៉ុង បានរងការចោទពីបទរក្សាទុកអាវុធខុសច្បាប់ អនុវត្តខុសនិងគោលនយោបាយភូមិឃុំមានសុវត្ថិភាពនិងរងការចោទប្រកាន់មួយករណីទៀតពីបទរំលោភលើសេចក្តីទំនុកចិត្ត(ជំពាក់ប្រាក់ប្រជាពលរដ្ឋ)ផងនោះ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យនិងវត្ថុតាងទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៧នេះដើម្បីចាត់ការតាមផ្លូវច្បាប់ ៕