Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាវុធហត្ថរាជធានីភ្នំពេញ ប្រារព្ធមីទ្ទិញចូលរួមអបអរសាទរ ខួបលើកទី ៧០ ទិវាកំណើត កងយោធពលខេមរភូមិន្ទ!

ថ្ងៃទី ៩ វិច្ឆិកា គឺជាថ្ងៃដែលប្រទេសកម្ពុជា ត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួបទី ៧០ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទ ផងដែរ។

ព្រមជាមួយឱកាសប្រកបដោយមហានក្ខត្តឫក្សដ៏ឧត្តុង្គឧត្តមនេះ និងដោយបានទទួលការណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំប្រារព្ធមីទ្ទិញដើម្បីចូលរួមអបអរសាទរ ព្រមទាំងចែកអំណោយ រួមមានអង្ករ, ទឹកសុទ្ធ, ទឹកក្រូច និងថវិកា ជូនដល់ តំណាងអតីតយុទ្ធជន និងគ្រួសារយោធិនពលី សរុប ២៣នាក់ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ លោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូច និងនាយទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញជាច្រើនរូបទៀតផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ