Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

រដ្ឋ​មន្ត្រី​ព័ត៌មាន​នឹង​ជំរុញ​ឲ្យ​ក្រសួង​យុត្តិធម៌ ស្វែងរក​ការពិត ជុំវិញ​ការចាប់ខ្លួន​អ្នកកាសែត​៤​រូប​

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ នឹង​ជម្រាប​ទៅ​ក្រសួង​យុត្តិធម៌ ជួយ​ពន្លឿន​ការដោះស្រាយ​បណ្ដឹង និង​ស្វែងរក​ការពិត ជុំវិញ​ការចាប់ខ្លួន​អ្នកកាសែត​៤​នាក់ នៅ​ខេត្ត​រតនគិរី កាលពី​ពេល​ថ្មីៗ​នេះ​។​

​លោក​បាន​ថ្លែង​បែបនេះ ក្នុង​ជំនួប​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មិថុនា​នេះ នៅ​ក្រសួង​ព័ត៌មាន រវាង​ក្រុម​អ្នកសារព័ត៌មាន​ចម្រុះ​ស្ថាប័ន​ប្រមាណ​ជាង​៤០​នាក់ ដែល​ស្វែងរក​អន្តរាគមន៍​ពី​លោក​រដ្ឋមន្ត្រី ជុំវិញ​ការចាប់ខ្លួន​របស់​អ្នកកាសែត​៤​នាក់ នៅ​ខេត្ត​រតនគិរី កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ​។ ជា​ការចាប់ខ្លួន ដែល​មាន​ការលើកឡើង​ថា ជា​អន្ទាក់​របស់​មន្ត្រី​មាន​សមត្ថកិច្ច សហការ​ជាមួយ​ឈ្មួញ​រកស៊ី​ឈើ​ខិលខូច ដើម្បី​ធ្វើ​បាប​អ្នកយក​ព័ត៌មាន​សរសេ​រ​រឿង​រសើប​របស់​ពួកគេ ឬ​អាច​និយាយ​ជា​ភាសា​សាមញ្ញ «​ធ្វើ​ស៊ី​»​។​

​តំណាង​ក្រុម​អ្នកយក​ព័ត៌មាន​ជាង​៤០​នាក់​ដែល​មក​ជួប​សុំ​អន្តរាគមន៍​ពី​រដ្ឋ​មន្ត្រី​ព័ត៌មាន លោក ជា លី​ហ៊ាង ចាងហ្វាង​កាសែត កម្ពុជា​អភិវឌ្ឍន៍ ថា​បច្ចុប្បន្ន​ក្រុម​អ្នកសារព័ត៌មាន ដែល​កំពុង​ចុះ​បេសកម្ម​យក​ព័ត៌មាន​តាម​គ្រប់​បណ្ដា​ខេត្ត​ក្រុង​នៅ​ទូទាំង​ប្រទេស ពាក់ព័ន្ធ​នឹង​ព័ត៌មាន​បទល្មើស​នានា ជា​ពិសេស​សកម្មភាព​បទល្មើស​ព្រៃឈើ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​រតនគិរី បាន និង​កំពុង​ទទួល​រង​នូវ​ការគំរាមកំហែង បំបិទ​សិទ្ធិសេរីភាព ក៏ដូចជា ការគំរាមកំហែង​ដល់​អាយុជីវិត​ជាដើម​។ ជាក់ស្ដែង​មាន​អ្នកកាសែត​មួយរូប​នៅ​ខេត្ត​រន​គិរី ត្រូវ​គេ​លួច​ធ្វើឃាត ហើយ​ថ្មីៗ​នេះ ក្រុម​លោក សុខ សុវណ្ណ ត្រូវបាន​ពួក​ឈ្មួញ​ប្រើ​អំពើហិង្សា​វាយកម្ទេច​រថយន្ត​ចំនួន​៣​គ្រឿង និង​បង្ក​ការភ័យខ្លាច​យ៉ាងធ្ងន់ធ្ងរ​។​

​ជុំវិញ​ការគំរាមកំហែង និង​បំបិទ​សិទ្ធិសេរីភាព​ចំពោះ​ក្រុម​អ្នកយកព័ត៌មាន​នៅ​ខេត្តរតនគិរី​នេះ លោក ជា លី​ហ៊ាង បាន​បន្ថែមថា ថ្មីៗ​នេះ អ្នកយក​ព័ត៌មាន​ចំនួន​៤​នាក់ ត្រូវបាន​ចាប់ខ្លួន​បន្ថែមទៀត រួមមាន ទី​១-​ឈ្មោះ យ៉​ន ទិ​ត្យ (​ហៅ ទិ​ត្យ ឦសាន​)​ជា​នាយករង​អង្គភាព​យុវជន​ខ្មែរ​ព័ត៌មាន ទី​២-​ឈ្មោះ ប៉េង សុត្ថា​រ៉ាក់ អ្នកយកព័ត៌មាន​នៅ​អង្គភាព CPN អន​ឡាញ ទី​៣-​ឈ្មោះ ម៉ី ម៉េង​ហ៊ុយ អ្នកយក​ព័ត៌មាន នៅ​អង្គភាព​ដំណឹង​ភ្នំពេញ និង​ទី​៤-​ឈ្មោះ ចាន់ ណា​រ៉ា ភេទ​ស្រី អ្នកយក​ព័ត៌មាន នៅ​អង្គភាព TNM អន​ឡាញ​។ លោក​បាន​ចាត់ទុកថា ការចាប់ខ្លួន​អ្នកកាសែត​ពី​សំណាក់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តរ​ន​គិរី​នេះ គឺជា​ការរៀបចំ​ពី​សំណាក់​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ ដែល​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ខិលខូច​មួយចំនួន​ហើយ​លោក​ស្នើឲ្យ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជួយ​អន្តរាគមន៍​រក​យុត្តិធម៌ និង​ស្វែងរក​ការពិត ជូន​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន ក៏ដូចជា ស្នើ​វែកមុខ​ដើមបណ្ដឹង ដែល​ប្ដឹង​មិន​បញ្ចេញ​អត្តសញ្ញាណ​ច្បាស់លាស ។​

​ឆ្លើយតប​ចំពោះ​ការសុំ​អន្តរាគមន៍​នេះ លោក ខៀវ កាញារីទ្ធ បាន​ថ្លែងថា លោក​នឹង​ជំរុញ​ក្រសួង​យុត្តិធម៌​ឲ្យ​ស្វែងរក​ការពិត ចំពោះ​ការចាប់ខ្លួន​អ្នក​ទាំង​៤​។  លោក​ក៏​បាន​ណែនាំ​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអ​ស់ ត្រូវ​គោរព​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​របស់​ខ្លួន​ក្នុងពេល​បំពេញ​ភារកិច្ច​ជាពិសេស​ការចុះ​យក​ព័ត៌មាន​ស៊ើបអង្កេត​ពាក់ព័ន្ធ​បទល្មើស​ផ្សេងៗ​។​

​គួររំឭកថា អ្នកកាសែត​៤​នាក់ ប្រចាំ​នៅ​ភូមិភាគ​ឦសាន ត្រូវបាន​ចាប់ខ្លួន​ពី​សំណាក់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​ពាក់ព័ន្ធ​ការ​ជំរិត​ទារប្រាក់​ពី​ឈ្មួញ​ដឹក​ជន្លង់ម្រេច​ចំនួន​ប្រមាណ​ជា​៥០០​ទៅ​៦០០​ដុល្លារ​។ ក្រោយមក តុលាការ​ខេត្ត​រតនគិរី​បាន​សម្រេច​ឃុំខ្លួន​អ្នក​ទាំង​៤​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៧​។​ព្រះរាជ​អាជា្ញរង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​រតនគិរី លោក ហាក់ ហ៊ាន់ បាន​ប្រាប់ CAM POST ថា អ្នកកាសែត​៤​នាក់ ត្រូវ​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត គឺ​លោក រ៉ា បូ​រា​នី សម្រេច​ចោទ​កាន់​២​សំណុំរឿង ពី​បទ​អំពើ​កំហែង​យក តាម​មាត្រា​៣៦៣ និង​មាត្រា​៣៦៤ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​លោក​ចាត់ទុកថា នេះ​ជា​បទល្មើស​មជ្ឈឹម ហើយ​អ្នក​ទាំង​៤ ប្រឈម​ការ​ជាប់​ពន្ធនាគា​រ​ពី​២ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ជា​ថវិការដ្ឋ​ពី​៤ ទៅ​១០​លាន​រៀល​។​

​គួរ​ជម្រាប​ផងដែរ​ថា ក្រៅពី​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ក្រុម​អ្នកសារព័ត៌មាន​ទាំង​ជាង​៤០​នាក់​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ខុទ្ធកាល័យ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​ឲ្យសម្តេចបាន​ជ្រាប​ពី​ឈ្មួញ ដែល​នៅតែ​បន្ត​រកស៊ី​បទល្មើស​ព្រៃឈើ ការកាប់​ទន្ទ្រាន​ព្រៃ ការដឹកជញ្ជូន​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​មាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ស្ទើរ​គ្រប់​ស្ថាប័ន​ក្នុង​ខេត្ត​។​បើ​តាម​លោក ជា លី​ហ៊ាង ករណី​ទាំងអស់​ខាងលើនេះ បាន​ធ្វើឲ្យ​ក្រុម​អ្នកសារព័ត៌មាន មាន​ការព្រួយបារម្ភ និង​ភ័យខ្លាច ក្នុង​ការបំពេញ​បេសកកម្ម​ចុះ​យក​ព័ត៌មាន​អំពី​សកម្មភាព​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ខេត្ត​រតនគិរី ដែល​បាន​ចាត់ទុកថា ការបំភិតបំភ័យ គំរាមកំហែង​នេះ បាន​ធ្វើឲ្យ​សិទ្ធិ​សេរីភាព​នៃ​របប​សារព័ត៌មាន​ធ្លាក់ចុះ​យ៉ាងខ្លាំៈង​៕

 img20170621da1-3 img20170621ret11-3img20170621ret1-4

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ