បន្ទាយមានជ័យ ៖ ឈ្មួញជ្រូកនាំចូលពីវៀតណាមដល់ជាយដែនថៃឃើញអ្នកកាសែតថតប្រើពាក្យសម្ដីថា ថតផ្សាយមិនចេញទេសកម្មភាពនេះ ស្ថិតនៅភូមិកូប សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលជាហេតុ ធ្វើឱ្យអ្នកកាសែតឆ្ងល់គ្រប់គ្នា។
ជាក់ស្តែងអ្នកកាសែតឃើញសកម្មភាពរថយន្តធុនធំដឹកជ្រូកមកទំលាក់ចែកចាយហើយបានថតពេលនោះមានបុរសម្នាក់ដែលពាក់អាវខ្មៅខោសដៃកាន់ទូរសព្ទទំនងជាឈ្មួញនាំជ្រូក ។ បានដើរមកជិតអ្នកកាសែតកំពុងថត សកម្មភាពទំលាក់ជ្រូកដាក់រថយន្តតូចចែកចាយ(ហើយបានប្រើពាក្យសំដីថា ថតខាតពេលវេលានោះទេផ្សាយមិនចេញទេ) ហើយដើរក្រពាត់ដៃដើរចេញទៅរករថយន្តកំពុងទំលាក់ជ្រូកសាងដាក់រថយន្តតូច ។
ប្រជាពលរដ្ឋនៅក្បែរនោះបានប្រាប់ថា រថយន្តដឹកជ្រូកមកទំលាក់និងចែកចាយនេះគឺជាជ្រូកឈ្មួញនាំចូលពីប្រទេសវៀតណាមនាំចូលមកមកទំលាក់ចែកចាយរាល់ថ្ងៃមាន១ថ្ងៃខ្លះ២ទៅ៣ឡានធុនធំដែលមានជ្រូករាប់ពាន់ក្បាល ។
ប្រជាពលរដ្ឋបានបញ្ជាក់ថាកាលពីមុនជ្រូកឈ្មួញនាំចូលពីប្រទេសថៃតែរយៈពេល៣ទៅ៤ខែនេះ ឃើញឈ្មួញនាំជ្រូកចូលពីប្រទេសវៀតណាមមកចែកចាយវិញព្រោះជ្រូកនាំចូលពីវៀតណាមថោកជាងជ្រូកនាំចូលពីថៃ ។
ក្រោយពេលដែលសកម្មភាពឈ្មួញនាំជ្រូកចូលពីប្រទេសវៀតណាមប្រជាកសិករដែលចិញ្ចឹមសត្វក្នុងស្រុកដូចជាចិញ្ចឹមជ្រូករកទីផ្សារលក់គ្មានលក់ក្នុងតំលៃថោកគ្មាននាក់ទិញផងព្រោះឈ្មួញនាំជ្រូកពីវៀតណាមចូលវាយលុកក្នុងទីផ្សាក្នុងស្រុក ។
ក្រោយពេលដែលសកម្មភាពឈ្មួញនាំជ្រូកចូលពីប្រទេសវៀតណាមប្រជាកសិករដែលចិញ្ចឹមសត្វក្នុងស្រុកដូចជាចិញ្ចឹមជ្រូករកទីផ្សារលក់គ្មានលក់ក្នុងតំលៃថោកគ្មាននាក់ទិញផងព្រោះឈ្មួញនាំជ្រូកពីវៀតណាមចូលវាយលុកក្នុងទីផ្សាក្នុងស្រុក ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា រយៈពេលកន្លងមកគេឃើញតាមបណ្តាញសង្គមហ្វេសបុកនៅប្រទេសវៀតណាមឃើញមន្ត្រីជំនាញបានដឹកជ្រូក គោ ក្របី ទៅកប់ចោលទាំងរស់ ហើយឃើញសកម្មភាពឈ្មួញក៏សម្រុកដឹកជ្រូកវៀតណាមចូលមកកម្ពុជាយ៉ាងកំហុកដូចគ្នា ។
នេះហើយជាការព្រួយបារម្ភរបស់ប្រជា ពលរដ្ឋចោទសួរថាតើឈ្មួញនាំជ្រូកចូលពីវៀតណាមយ៉ាងគគ្រឹកគគ្រែងមកចែកចាយដល់ព្រំដែនកម្ពុជា.ថៃ បែបនេះតើមន្ត្រីជំនាញបានពិនិត្យមើលបានដិតដល់ដែរឬទេ?ហើយត្រូវគិតគូរពីប្រជាកសិករដែលចិញ្ចឹមជ្រូកតែគ្មានទីផ្សារលក់តម្លៃថោកនិងឈ្មួញនាំជ្រូកចូលពីប្រទេសវៀតណាមគិតគូរដល់សុខភាពប្រជាពលរដ្ឋដែររឬទេ?
មន្ត្រីជំនាញពេទ្យសត្វខេត្តបន្ទាយមានជ័យធ្លាប់បានប្រាប់ថាជ្រូកដែលឈ្មួញនាំចូលពីប្រទេសវៀតណាមមកចែកចាយនៅខេត្តបន្ទាយមានជ័យដែលមានច្បាប់គឺមាន២ក្រុមហ៊ុន ។
ទាក់ទិនឈ្មួញនាំជ្រូកពីប្រទេសវៀតណាមលក់ស្រុកជាប់ជាយដែនកម្ពុជា.ថៃ អ្នកយកព័ត៌មាន “ដំណឹងយប់មិញ”បានទំនាក់ទនងទៅលោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មបសុព្យាបាលខេត្តបន្ទាយមានជ័យនិងលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញនិងនេសាទខេត្តបន្ទាយមានជ័យដែរតែមិនអាចទំនាក់ទំនងនិងបំភ្លឺបានឡើយ ៕