Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាវុធហត្ថរាជធានីភ្នំពេញ បានបំប៉ន មេរៀនស្តីពីជំនាញស្វ័យការពារខ្លួន និងការសង្គ្រោះបឋមក្នុងពេលប្រតិបត្តិការ បង្ហាត់បង្រៀនដោយគ្រូជំនាញមកពីប្រទេសអូស្រ្តាលី!

ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកបំប៉នមេរៀន ស្តីពីជំនាញស្វ័យការពារខ្លួន និងការសង្គ្រោះបឋមក្នុងពេលប្រតិបត្តិការ បង្ហាត់បង្រៀនដោយ លោក Paul Johnstone ដែលជាគ្រូបង្ហាត់ជំនាញស្វ័យការពារខ្លួន (Krav Maga) និងជំនាញការសង្រ្គោះបឋមក្នុងពេលប្រតិបត្តិការមកពីប្រទេសអូស្រ្តាលី ក្រោមការសម្របសម្រួលរបស់ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការចូលរួមពីកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូប។

បន្ទាប់ពីបានធ្វើការបង្ហាត់បង្រៀន នូវមេរៀនរួចមក លោក Paul Johnstone ក៏បានប្រគល់ជូននូវសម្ភារសង្រ្គោះបឋមក្នុងពេលប្រតិបត្តិការមួយចំនួន ព្រមទាំងវត្ថុអនុស្សាវរីយ៍ ជូនដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ