Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរឯកឧត្តម ជីវ កេង ក្នុងឱកាសត្រូវបានតែងតាំង ជាប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមសម្តែងនូវអំណរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះឯកឧត្តម ជីវ កេង ក្នុងឱកាសដែលឯកឧត្តមត្រូវបាន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជាប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តម, តុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា នឹងកាន់តែ មានភាពរីកចម្រើន ជាពិសេស ការបន្តសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ថ្មីៗបន្ថែមទៀត បម្រើឱ្យវិស័យយុត្តិធម៌ ជាពិសេសការរួមចំណែកក្នុងការដ្ឋានកែទម្រង់ វិស័យយុត្តិធម៌ សំដៅពង្រឹង និងលើកកម្ពស់ ‍«នីតិរដ្ឋ» និង «យុត្តិធម៌នៅក្នុងសង្គមជាតិ» និងធានាថែរក្សាបាននូវស្ថិរភាពសង្គម សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាគ្រឹះសម្រាប់ភាពសុខសាន្ត របស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លាបំផុតនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សា ទឹកដីព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យកែវទាំងបី សូមតាមជួយថែរក្សាប្រោះព្រំសព្ទសាធុការពរជ័យជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីស្រឡាញ់សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ