រតនគីរី៖ សង្វៀនជល់មាន់ បៀអាប៉ោងនិងយូគី បើដំណើរការលេងយ៉ាងគគ្រឹកគគ្រេងស្ថិត នៅឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ជាប្រភពចំណូល របស់អាជ្ញាធរនិងសមត្ថ កិច្ចមូលដ្ឋាន។ ប្រភពពីពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានអោយដឹងថា សង្វៀនជល់មាន់ បៀ អាប៉ោងនិងយូគីបាននឹងកំពុងបើកបំរើក្រុមញៀនល្បែងប្រមូលផ្តុំគ្នាចូលលេងយ៉ាងពពាក់ពពូន នោះមានឈ្មោះ សី និង វិន ដែលបើកលេងយ៉ាងរលូនគ្មានការទប់ស្កាត់និងបង្រ្កាបពីមន្ត្រីអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានឡើយ។
ពលរដ្ឋបានបន្តអោយដឹងទៀតថា ទីតាំងបើកល្បែងស៊ីសងបុគ្គលឈ្មោះសី និង វិន បើកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមទំនើងចិត្ត ប្រហែលមានខ្នងអង្អែករឹង មាំនៅពីក្រោយទើបមន្ត្រីពាក់ព័ន្ធ នៅទីនោះមិនហ៊ានបង្រាប គេសង្ស័យថា លោក អភិ បាល ស្រុកអូរជុំ និងលោក អធិការនគរបាលស្រុកអូរជុំ ប្រហែលទទួលបានប្រយោជន៍ពីមេបនល្បែងសុីសងឈ្មោះ សី និង វិន នេះហើយមើលទៅបានជាបណ្ដែត បណ្ដោយអោយឈ្មោះ សី និង វិន ធ្វើព្យុះភ្លៀងបើក ល្បែងសុីសងតាមអំពើចិត្ត។
ប្រភពដដែលបានអោយដឹងបន្ថែមទៀតថា សង្វៀនជល់មាន់ បៀ អាប៉ោងនិង យូគី នៅឃុំឯកភាព ស្រុកអូរជ្រុំ ខេត្តរតនគិរី កំពុងបើកដំណើរការលេងយ៉ាងរលូនដោយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ ។
មតិប្រជាពលរដ្ឋបានលើកឡើងថា បេីគ្មានការបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរ និងសមត្ថ កិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាននោះទេគឺបុគ្គលឈ្មោះ សី និង វិនមិនអាចបើកល្បែងស៊ីសងខុស ច្បាប់បានឡើយ ហើយត្រូវប្រឈមនឹងការបង្ក្រាបទៀត ផង។
ចំណែកលោក អ៊ុង សុភាព ស្នងការនគរ បាល ខេត្តរតនគិរី .លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគីរី និងលោក ថាវ យ៉េនមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរីតើមានសមត្ថភាពក្នុងការចុះបង្ក្រាប ទីតាំងមាន់ជល់បៀអាប៉ោងនិងយូគីដែលក្រុម ញៀនល្បែងធ្វើសកម្មភាពបើកលេងដែរឬ? ព្រោះថាទីណាមានល្បែងសុីសងទីនោះបង្កភាពអសន្តិសុខសង្គម ដូចជា៖ អំពើចោរកម្ម លួច.ប្លន់. ឆក់.គាស់ផ្ទះនិងអំពើហិង្សាគ្រួសារគ្រឿងញៀនកើតមានគួរអោយកត់សម្គាល់ដើមចមកើតចេញពីល្បែងសុីសងនេះឯង។តើគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង ៧ ចំណុច របសរាជរដ្ឋាភិ បាលដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីដាក់អោយថ្នាក់ក្រោមអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពដែរឬ? បើបណ្តោយអោយមានល្បែងសុីសងក្នុងមូលដ្ឋាន សង្វៀន មាន់ ជល់បៀអាប៉ោងនិងយូគីឈ្មោះ សី និង វិន បើកលេងយ៉ាងពេញបន្ទុកនៅក្នុងមូល ដ្ឋានមិនបង្រ្កាបបែបនេះនោះ។
ហេតុនេះលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោក អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី សូមមេត្តាមានវិធានការទប់ស្កាត់បង្រ្កាបបនល្បែងស៊ីសងនេះផង ចៀសវៀងមហាជនរិះគន់ដាក់ការសង្ស័យទៅលើអាជ្ញាធរមានសម្ថកិច្ចមូលដ្ឋាន មានការឃុបឃិតគ្នាបើកភ្លើងខៀវជាប្រព័ន្ធបង្កើត បទល្មើសក្នុងមូលដ្ឋាន គួរតែចាត់មន្ត្រីជំនា ញក្រោមឱវាទចុះទៅបង្ក្រាបទីតាំងខាងលើនេះអោយប្រសិទ្ធភាពស្របតាមគោល នយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ដោយក្រសួងមហាផ្ទៃ៕