Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាជ្ញាធរខេត្តមណ្ឌលគិរី និងប្រធានច្រកទ្វាព្រំដែន «ឡាប៉ាខេ»ធូរលុងអោយយួនឆ្លងដែនចូលទឹកដីខ្មែរខុសច្បាប់ មកលេងល្បែងជល់មាន់ ថែមទាំងល្បីមានការជួញដូរគ្រឿងញៀននៅក្នុងកាសុីណូ«ធីជីហ្គេនទីង TG GENTING»

ពលរដ្ខរស់នៅក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី បានអោយអ្នកសារព័ត៌មានយើងដឹងថា៖អាជ្ញាធរខ្មែរដែលគ្រប់គ្រងច្រកទ្វារព្រំដែន«ឡាប៉ាខេ» ក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែបសីម៉ា មាន លោកហឿន សុខណាប្រធានច្រកទ្វារ ឡាប៉ាខេនិងអាជ្ញាធរស្រុកកែវសីម៉ា ដែលមានលោក សាន គឹមអ៊ាប ជាអភិបាលស្រុក ព្រមទាំងអាជ្ញាធរខេត្តមណ្ឌលគិរី ដឹកនាំមានលោក ថង សាវុន ជាអភិបាលខេត្តនិងលោកឡោ សុខាជាស្នងការនគរបាលខេត្ត កំពុងគ្រប់គ្រងដឹកនាំការពារព្រំដែនយ៉ាងខ្ជីខ្ជា ធូរលុង បណ្តោយអោយជនជាតិវៀតណាមញៀនល្បែង សុីសងម៉្ងៃៗរាប់រយនាក់ ឆ្លងដែនចូលដីខ្មែរដោយខុសច្បាប់«ដូចគោហ្វូង »មកលេងល្បែងសុីសងជល់មាន់ក្នុងកាសុីណូមួយឈ្មោះ«ធីជីហ្គេនទីងTG GENTING»បានតាមទំនើងចិត្ត ថែមទាំងទើបនឹងល្បីថា ពួកយួនញៀនល្បែងខ្លះ បានរកសុីជួញដូរ ចែកចាយគ្រឿងញៀននៅក្នុងកាសុីណូ«TG GENTING ធីជីហ្គេនទីង»នោះបានទៀតផង  ធ្វើដូចជាទឹកដីនោះ ជាប្រទេសយួនរបស់ពួកគេអញ្ចឹង។

ប្រភពដដែលបានលូចទម្លាយអោយដឹងថា ៖នៅក្នុងកាសុីណូ«TG GENTING»នេះមិនមែនលេងតែល្បែងសុីសងបញ្ជល់មាន់ខុសច្បាប់មួយមុខនោះទេ។ល្បីថាកាលពីប៉ុន្មានថ្ងៃមុននេះ មានករណីការជួញដូរគ្រឿងញៀនដ៏ធំមួយ  ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅក្នុងកាសុីណូ«TG GENTING»នោះបានចំនួនជាង២គីឡូក្រាមទៀតផង។

ប៉ុន្តែព័ត៌មានលម្អិតនៃការបង្ក្រាបគ្រឿងញៀននោះ ត្រូវគេបិទបាំងយ៉ាងជិត ដោយអា៌ថកំបាំងបំផុត ទើបយើងមិនអាចដឹងថា តើសមត្ថកិច្ចខាងណាដែលបានចុះទៅបង្ក្រាបគ្រឿង ញៀននៅទីនោះឡើយ។ ក៏ប៉ុន្តែទោះយ៉ាងណា ព័ត៌មានស្តីពីបង្ក្រាបការជួញដូរគ្រឿងញៀនក្នុងកាសុីណូ TG GENTIN នេះ យើងកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីរកព័ត៌មានពិតដែលយកជាការបានមកផ្សាយជូនបន្តថាតើវាជាការពិតឬយ៉ាងណា?

ហេតុការណ៍ដែលគួរអោយអាម៉ាស់បែបនេះ បាននឹងកំពុងកើតមានរាល់ថ្ងៃ នៅឯទល់ដែនខ្មែរ-យួនក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដែលគ្រប់គ្រងដោយស្តេចត្រាញ់ លោកថង សាវុនជាអភិបាលខេត្ត និងលោកផ្កាយ២ ឡោ សុខា ស្នងការនគរបាលខេត្ត។

ប្រភពដដែលបញ្ជាក់ថា៖កាសុីណូ«ធីជីហ្គេនទីង TG GENTING»នោះ មានថៅកែជាជនជាតិយួនមានភាគហ៊ុនជាមួយខ្មែរ ដែលមានច្បាប់កាសុីណូត្រឹមត្រូវ ប៉ុន្តែពុំមាន ច្បាប់ពី(ជីដូនជីតា)ឯណាអោយ បើកលេងល្បែងសុីសងបញ្ជល់មាន់ ហើយកំពុងល្បីថាមានការជួញដូរគ្រឿងញៀនក្នុងកាសុីណូនោះទៀតផងបែបនោះទេ។

ប្រភពដដែលបានបញ្ចេញជាទស្សនៈផ្ទាល់ខ្លួនថា៖ហេតុអ្វីទើបពួកយួនគេអាចឆ្លងដែនចូលទឹកដីខ្មែរ មកលេងល្បែងសុីសង យ៉ាងគគ្រឹកគគ្រេងរាល់ថ្ងៃនៅកាសុីណូ«ធីជីហ្កេនទីង =TGGENTING»ក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ាខេត្តមណ្ឌលគិរី បានស្រួលៗម៉្លេះ?

រឿងនេះ អាចធ្វើបានដោយសារតែ លោក សឿន សុខណា ជាប្រធានច្រកទ្វាឡាប៉ាខេ ថ្លើមធំ ហ៊ានបើកច្រកអោយយួនចូលដោយល្មើសច្បាប់ ដូចគោហ្វូង គឺអាចមកពីលោកសឿន សុខណានោះទទួលបានផលប្រយោជន៍ធំធេង ដែលផ្តល់អោយដោយម្ចាស់កាសុីណូនោះហើយ?ទើបជាធូរលុង ខ្ញុំឆ្ងល់ដែរគេអោយយាមទ្វារ  ហ៊ានមុខក្រាស់បើកទ្វាប្រទេស
របស់ខ្លួន អោយយួនចូលមកក្នុងទឹកដីខ្មែរតាមចិត្ត មិនខ្មាស់ភាគីវៀតណាម មិនខ្ចីបើកភ្នែក មើលភាគីវៀតណាម ដើម្បីអោយឃើញថា តើភាគីវៀតណាមគេអោយខ្មែរចូលប្រទេសដើម្បីទៅលេងល្បែងគគ្រឹកគគ្រេងដូចឯងទេឬបើកភ្នែកឃើញដែរដឹងដែរនៅតែធ្វើមុខក្រាស់ហ្ន៎!មិនតែប៉ុណ្ណឹង ថែមទាំងល្បីថាយួនចូលមកនោះ មានជួញដូរគ្រឿងញៀនបានទៀត
ផង?

ប្រភពបន្តទស្សនៈគាត់ទៀតថា៖ ព្រំដែនដាច់ខ្សែបែបនេះវាមិនមែនមកពីមានការយោគយល់ឬមកពីរុះងមិត្តភាពខ្មោចយក៍អ្វីនោះទេ តាមដឹងរដ្ឋាភិបាលរបស់គេ ក៏មិនចង់ឃើញពលរដ្ឋគេ យកប្រទេសខ្មែរធ្វើជាបនល្បែងហើយចូលមកលេងល្បែងគគ្រឹកដូចគោហ្វូង ថែមទាំងឆ្លៀតប្រព្រឹត្តបទឧក្រឹដ្ឋបែបនឹងនោះដែរ ទាំងនេះគឺជាមារយាទអន់ខ្លួនឯងប៉ុណ្ណោះ ពេលបានកាន់តួនាទីឬពេលមានអំណាច «ប៉ៃម៉ាអស់ដួយ»អត់ចេះអៀនខ្មាស់ អតខ្លាចច្បាប់ពីព្រះឥន្ទណាសោះឡើយ។

លោកថង សាវុនអភិបាលខេត្តមណ្ឌលគិរី.លោកឡោសុខាស្នងការនគរបាលខេត្ត.លោកសានគឹមអ៊ាបអភិបាលស្រុកកែវសីម៉ា.លោកហេង អួង អធិការនគរបាលស្រុកកែវសីម៉ា.រួមទាំងលោកង៉ាន់ សារាវុធ ដែលជាអ្នកបើកច្រកទ្វារអោយយួនចូលដីខ្មែរតាមទំនើងចិត្តថែមទាំងសង្ស័យថានាំគ្នាមកជួញដូរគ្រឿងញៀនថែមទៀតតាមទូរសព្ទ័ផ្ទាល់បានទេគឺ សុទ្ធតែមិនសុំការពន្យល់នូវទង្វើដ៏អាម៉ាស់មុខនេះបានទេកាលពីព្រឹកមិញ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី