Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ការខិតខំ​ប្រឹងប្រែង​ពី​សំណាក់ ឯកឧត្តម អ្នកឧកញ៉ា គង់ ក្រឹងបាន​ទទួល​ជ័យជំនះ​លើ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ ស្រុក​ស្នួល ខេត្ត​ក្រចេះ

ខេត្ត​ក្រចេះ​ ៖ កាលពី​ថ្ងៃ​ទី ០៤ ខែមិថុនា ឆ្នាំ​២០១៧ កន្លងទៅនេះ បានឱ្យដឹងថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ អាណត្តិ​ទី ៤ គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​ជ័យជំនះ​យ៉ាង​ត្រចះត្រចង់​នៅ ទូ​ទាំង​ឃុំ​ក្នុង ស្រុក​ស្នួល ខេត្ត​ក្រចេះ គួរ​ជាទី​មោទនភាព​ដ៏​ខ្ពង់ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ ដឹកនាំ​បំរើ​ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ ក្នុង​ភាព​ជា​អ្នកដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​សប្បុរសធម៌​របស់ ឯកឧត្តម​អ្នក ឧកញ៉ា គង់ ក្រឹ​ង ប្រធាន​ក្រុម​ការងារ​គណៈ​ពង្រឹង គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​តាម​បណ្តា​មូល ដ្ឋា​ន​ភូមិ​-​ឃុំ និង​ស្រុក ស្នួល​ក៏ដូចជា តាម​បណ្តា​ស្រុក​នានា​ក្នុង​ខេត្ត​ក្រចេះ​ទើប​ដណ្តើម​បាន​ភាពជោគជ័យ​ទាំងស្រុង លើ​ការបោះឆ្នោត ។​

​ឯកឧត្តម អ្នកឧកញ៉ា គង់ ក្រឹ​ង ប្រកាន់​នូវ​អំពើ​ល្អ​សប្បុរសធម៌​តែងតែ​ចុះ​មូលដ្ឋាន​ជួយ​ប្រជាពលរដ្ឋ ដោយផ្ទាល់​ចូលរួម​ដោះស្រាយ​ជួយឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ដែល​រង គ្រោះ​ថ្នាក់​មាន​ជំងឺ មានធុរៈ​ចាំបាច់​កំពុង​ជួប​ការលំបាក គ្រប់ពេលវេលា តាំងពី​មុន​ការបោះឆ្នោត​រហូត​មក​មិន ដែល​អាក់ខាន​នោះឡើយ ។ ម្យ៉ាង​ទៀត​មិន​ត្រឹមតែ​ជួយ ប្រជាពលរដ្ឋ នោះទេ សូម្បីតែ​នៅក្នុង​អង្គភាព​កងយោធពល​ខេមរភូមិន្ទ​ការពារ​ព្រំដែន​កម្ពុជា​-​វៀតណាម ក៏​ត្រូវ​បាន​ឯកឧត្តម អ្នកឧកញ៉ា គង់ ក្រឹ​ង តែងតែ​ជួយ​ឧបត្ថម្ភ​គាំទ្រ ទាំង​ថវិកា សម្ភារៈ និង​ស្មារតី​ដល់​កងកម្លាំង​ក្រោម​ឱវាទ​ឱ្យ​ចេះ​ដោះស្រាយ​បញ្ហា​គ្រួសារ​ជា ចម្បង​ដូចជា ការដាំដុះ​ដំណាំ​កសិកម្ម​ចិញ្ចឹម​មាន់​ទា គោ ក្របី ដើម្បី​សម្រួល​ដល់ ជីវភាព​ក្នុង​គ្រួសារ ។​

​ទន្ទឹម​នោះ​ដែរ ឯកឧត្តម អ្នកឧកញ៉ា គង់ ក្រឹ​ង មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង​ដែល​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើន ដោយសារ​ពួក​គាត់​បាន​ហូប​ទឹក​ស្គាល់​ពី​ប្រភព​ទឹក ច្បាស់ ទើប​ធ្វើឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង​ភាគច្រើន​នាំ មុខ​គេ​ជានិច្ច​រាល់​ការ​បោះឆ្នោត​ម្តងៗ​ជាពិសេស​គឺ​ភាព​ជោគ​ច័យ​លើ​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ អាណត្តិ​ទី ៤ នៅពេលនេះ ដោយសារតែ​មាន​ការគាំទ្រ​ពី​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​បំពេញ​កាតព្វក្វិច្ច​ជា ពលរដ្ឋ​ល្អ ជា​ក្តីសង្ឃឹម​ជឿជាក់​ចំពោះ​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ក្នុង​នាម​ក្រុមការងារ​គណៈ​ពង្រឹង​បក្ស ឯកឧត្តម អ្នកឧកញ៉ា គង់ ក្រឹ​ង សូម​ថ្លែង​អំណរ គុណ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន កម្ពុជា​ក្នុង​ខេត្ត​ក្រចេះ និង​ស្រុក​ស្នួល ដែល​បាន​ការគាំទ្រ​ចំពោះ ឯកឧត្តម​ផងដែរ ទើប​ធ្វើឱ្យ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ជ័យជំនះ​លើ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី ៤ នៅក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ ជាក្តី​បំណងប្រាថ្នា​របស់​រាជ រដ្ឋាភិបាល ។​

​យោង​តាម​លទ្ធផល​បឋម​ដែល​បាន​ប្រកាស​ដោយ​គណៈកម្មកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​បានឱ្យដឹងថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេង​នាំមុខគេ បើ​គិត​ពី​ចំនួន​អាសនៈ​គណបក្ស​ប្រជាជន​កម្ពុជា បាន​កាន់កាប់​ឃុំ​-​សង្កាត់ ចំនួន ១១៦៧ ក្នុងចំណោម ១៦៤៦ ឃុំ​-​សង្កាត់ ទូទាំង​ប្រទេស បានទទួល ៣.៥២៩.៤០០ សំឡេង ស្មើនឹង ៥១.៣៩​ភាគរយ កើន​សំឡេង​ជាង ៣០​ម៉ឺន​សំឡេង ប្រៀបធៀប​នឹង​ការបោះឆ្នោត​សកល​ឆ្នាំ​២០១៣ ហើយ​បើ​ប្រៀបធៀប​ទៅនឹង​អាសនៈ​ក្នុង សភា​វិញ គឺ​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​នៅតែ​ជា​គណបក្ស​ដែល​មាន​សំឡេង​ភាគច្រើន​នៅក្នុង​សភា និង​ដឹកនាំ​រាជរដ្ឋាភិបាល​បន្ត​ទៀត​ជាមួយនឹង ការបង្កើន បាន​សំឡេង​ឆ្នោត​នៅ​ឆ្នាំ​២០១៨ ។​

​បើ​តាម​តួលេខ​មិនទាន់​ផ្លូវការ​បាន​បង្ហាញ​ឱ្យឃើញ​ថា ចំនួន​អ្នកបោះឆ្នោត​៦,៧៤៣.៣២៩​នាក់ ដែល​ត្រូវ​ទៅ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស ក្នុងនោះ​អ្នកគាំទ្រ​ដោយស្មោះ ស្ម័គ្រ បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ផុលផុស​មាន​ចំនួន ៣,៥២៩,៤០០​នាក់ គឺជា​សំឡេង​ឆ្នោត​ដែល​ឈ្នះ​ដាច់​លើ​គណបក្ស​ដទៃ​ទៀត ក្នុងចំណោម ២២ ខេត្ត ដែល​គណបក្ស​ប្រជាជន កម្ពុជា ទទួលបាន​អាសនៈ​កាន់កាប់​ឃុំ​-​សង្កាត់ ជា​ពិសេស​ខេត្ត​ក្រចេះ​ក៏​ជា​ខេត្ត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង​ឈានមុខ គេ​ផង​ដែរ ។​

​នេះ​ហើយ​សបញ្ជាក់​ឱ្យឃើញ​ថា លទ្ធផល​ល្អ​ដោយសារ​អំពើ​ល្អ​របស់​ថ្នាក់ដឹកនាំ ទើប​ប្រជាពលរដ្ឋ​តែងតែ​គោរព ស្រឡាញ់​គាំទ្រ​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់​អស់ពី​កម្លាំងកាយ​កម្លាំងចិត្ត ដើម្បី​រក្សា​ការពារ​នូវ សុខសន្តិភាព​ការអភិវឌ្ឍន៍ និង​លើកស្ទួយ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​រួម​ចំណែក​កាត់បន្ថយ ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល ។​

kongkroeng3-1 kongkroeng3-2 kongkroeng3-4

Filed in: ខេត្តក្រចេះ, ព័ត៌មានជាតិ, ព័ត៌មានថ្មី