Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ការប្រកួតពានរង្វាន់ “កងរាជអាវុធហត្ថរាជធានីភ្នំពេញ” ទាំង បាល់ទាត់ និង បាល់ទះ បានរកឃើញក្រុមឡើងទៅវគ្គខ្វែង ៨ក្រុម ហើយ!

ចាប់តាំងពីធ្វើពិធីបើកវគ្គ និងចាប់ឆ្នោតចាប់ក្រុមប្រកួត នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ប៉ុន្តែត្រូវជ្រើសរើសថ្ងៃប្រកួតដំបូងនៅ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ការប្រកួតពានរង្វាន់ បាល់ទាត់ និង បាល់ទះ របស់ “កងរាជអាវុធហត្ថរាជធានីភ្នំពេញ” ក្រោមការផ្តួចផ្តើមរៀបចំឡើងដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលការប្រកួតទាំងពីរប្រភេទកីឡានេះ មានក្រុមកីឡាករចូលរួមចំនួន៣២ក្រុម ក្នុងនោះ វិញ្ញាសាបាល់ទាត់ មាន ១៤ក្រុម និង វិញ្ញាសាបាល់ទះ មាន ១៨ក្រុម សរុបកីឡាករចូលរួមទាំងអស់ មានចំនួន ៣៩០នាក់ ដោយក្នុង ១វិញ្ញាសា បែងចែកជា ២ពូលដូចៗគ្នា។

មកដល់ថៃ្ងទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ បន្ទាប់ពីធ្វើការប្រកួតយ៉ាងស្វិតស្វាញទាំង ០២វិញ្ញាសា រួចមក សម្រាប់ក្រុមលេខ១ ដល់ លេខ៤ នៅវគ្គសន្សំពិន្ទុ តាមពូលនីមួយៗ នឹងមានកៅអីទៅកាន់វគ្គខ្វែង ៨ក្រុម ដើម្បីស្វែងរកក្រុមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬ ៤ក្រុមចុងក្រោយបន្តទៀត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ