Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ពី​ធី​ប្រកាស​តែងតាំង​តំណែង​ផ្លាស់ប្ដូរ​មុខងារ​មេ​បញ្ចា​ការ តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​

ព្រះវិហារ​÷ នៅ​ល្ងាច​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៧ ពិធី​ប្រកាស​តែងតាំង​តំណែង​ផ្លាស់ប្តូរ​មុខងារ មេ​បញ្ចា​ការ តំបន់​សឹក​រង​ខេត្ត​ព្រះវិហារ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​នាយ​ឧត្តមសេនិយ៍ មាស សុភា អគ្គ​បញ្ជា​រង​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោគ ដែល​មាន​ការចូលរួម​ពី​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណ​:​អភិបាល​ខេត្ត​ព្រះវិហារ និង​ឯ​ឧត្តម​មន្ត្រី​រាជការ​ជាច្រើន​រូបបា​ន​អញ្ជើញ​ចូលរួម​ផង​ដែល​។​
​ឯកឧត្តម អុន​ចាន់​ដា បាន​មានប្រសាសន៍ថា កងកំលាំង​ប្រដាប់​អាវុធ្ធ​ទាំងអ​ស់​ត្រូវ​ចេះ​រួបរួម​កំលាំង​សាមគ្គី​ទោះ​នៅក្នុង​សមរភូមិ​ក្ដី នៅក្រៅ​សមរភូមិ​ក្ដី​មិន​ប្រកាន់​ពណ៌​សំបុរ រើស​អើ​ម​នោះឡើយ​។ ហើយ​ឯកឧត្តម​បាន​ដាក់បទបញ្ជា ដល់​កងកំលាំង​ការពារ​តាម​បន្ទាត់​ព្រំដែន​ត្រូវ ដាក់វិន័យ​យ៉ាង​តឹងរឹង​ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ឆ្លងដែន​ខុសច្បាប់  ដែល​បច្ចុប្បន្ន​មាន​ក្រុម​ខិលខូច​បាន​បំផុសបំផុល​ឲ​ប្រជាពលរដ្ឋ លួច​ឆ្លងដែន​ខុស​ច្បាប់​ចូល​កាប់​ឈើ​ក្រ​ញ៉ូង​នៅ​ទឹកដី​ថៃ និង​ឆ្លង​ដែន​ឈើ​ខុសច្បាប់​ចូល​ទឹកដី​ឡាវ​តាម​ទូក​ច្រក​កំពង់​ស្រឡៅ​ជាពិសេស​ការ​លំហូរ​ចូល​នៅ​គ្រឿងញៀន​ផង​ដែល​។

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ មាស សុភា បាន​មានប្រសាសន៍​ក្នុង​អង្គពិធី​ប្រកាស់​តែងតាំង​ផ្លាស់ប្តូរ​មុខងារ ឯកឧត្តម​ឧត្តមសេនីត្រី អេង ហឿង មេ​បញ្ជា​តំបន់​សឹក​រង​ខេត្ត​ព្រះវិហារ ទៅ​ជា​មេបញ្ជាការរង​យោ​ភូមិភាគ​៤ ហើយ​លោក​វរៈ​សេនី​ឯក ចាន់ សុភ័ក្ត្រា ជា​នាយសេនាធិការ​មក​ជា​បញ្ជាការ​តំបន់​សឹក​រង​ខេត្ត​ព្រះវិហារ​វិញ ហើយ​លោក​វរៈ​សេនី​ឯក ម៉ៅ សុវណ្ណ មក​ជា​នាយសេនាធិការ​ខេត្ត​ជំនួស​វិញ​។

​ឯកឧត្តម​បាន​សួរ​សុខ​ទុក​និង​ផ្ដាំផ្ញើ​ដល់​កងកំលាំង​ខេមរភូមិន្ទ​ត្រូវ​បំពេញ​ភារកិច្ច​ឲ​បាន ភ្ជាប់​ខ្លួន​នៅ​តួរ​នាទី​និង​ភារៈកិច្ច​ជា​ពិសេស​ថ្នាក់ដឹកនាំ​ត្រូវ​ជា​គំរូ​ដ៏​ប្រសើរ​ដល់​មន្ត្រី​ក្រោម​ឱវាទ ។ ចំណែក​តាម​បន្ទាត់​ព្រំដែន​ត្រូវ​រឹតបណ្តឹង​នៅ​ជន​ចំណាក់ស្រុក​ផ្សេងៗ​ឲ​បាន​តឹងរឹង​បំផុត ។ ហើយ​កងកំលាំង​ប្រដាប់អាវុធ​ត្រូវ​ការពារ​នៅ​បូរណៈភាព​ទឹកដី​ព្រោះ​ទាំងនេះ​គឺជា​តួនាទី​របស់​កងកំលាំង​ប្រដាប់អាវុធ ៕

img20170527r2-4 img20170527r2-5 img20170527r2-1

Filed in: ខេត្តព្រះវិហារ, ព័ត៌មានជាតិ, ព័ត៌មានថ្មី