Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ក្រុមការងារឯកឧត្តម រ័ត្ន ស្រ៊ាង ចុះបង្រៀនប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកកំពឹសរាល់ថ្ងៃ ដើម្បីឱ្យចេះគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ!

ដោយអនុវត្តតាមសេចក្តីអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអំពាវនាវ ដល់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា និងបណ្តា គណបក្សនយោបាយផ្សេងៗ រួមគ្នាពន្យល់ដល់ ប្រជាពលរដ្ឋ ឲ្យចេះគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ជៀសវាងខូចសន្លឹកឆ្នោត ក្លាយជាមិនបានការ ដើម្បីឲ្យការបោះឆ្នោតធានានូវភាពរលូននិងជោគជ័យ សម្រាប់ជាតិយើងទាំងមូល និងត្រូវមានវិធានការលើក្រុមទុច្ចរិតដែលញុះញង់ប្រជាពលរដ្ឋ ឲ្យគូសបំផ្លាញសន្លឹកឆ្នោត។

ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយ មូលដ្ឋាន ខណ្ឌដង្កោ និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានដឹកនាំនិងចាត់ក្រុមការងារ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងសង្កាត់ព្រែកកំពឹសរាល់ថ្ងៃ ដើម្បីផ្សព្វផ្សាយពី គោលនយោបាយដ៏ល្អ របស់គណបក្សប្រជាជនកម្ពុជា និងពន្យល់ប្រជាពលរដ្ឋ ឱ្យ ចេះគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ និងបើជួបក្រុមទុច្ចរិតចុះធ្វើការញុះញង់ គ្រប់រូបភាពត្រូវរាយការណ៍ជូនដល់សមត្ថកិច្ចជាបន្ទាន់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ