Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ព្រមទាំងលោកស្នងការរងបានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនធំផ្ដល់ជូនដល់កងកម្លាំងនគរបាលវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៦២១ ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន

មណ្ឌលគីរី ÷ នាព្រឹក ថ្ងៃពុធ ០៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នេះឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តព្រមទាំងលោកស្នងការរង និងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្ត។ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក លេខ៦២១ ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនទប់ស្កាត់រាល់ការឆ្លងដែនរបស់ពួកឧទ្ទាមដែលមានបំណងឆ្លងដែនចូលក្នុងទឹកដីនៃប្រទេសកម្ពុជា។

ក្នុងឱកាសនៃការចុះសំណេះសំណាលនិងសួរសុខទុក្ខដល់កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ នាឱកាសនោះផងដែរឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកបាននាំយកនូវអំណោយដែលជាគ្រឿងឧបភោគបរិភោគរួមមានដូចជា៖ តង់ , ភួយ , មី , ទឹកត្រី , ទឹក ស៊ីអ៊ាវ , ប្រេងឆា , ត្រីខ , ប៊ី ចេង , អង្ករ , ទឹកសុទ្ធ វីតាល់ , អាហារក្រៀម , និងថវិកាសម្រាប់លើកទឹកចិត្តមួយចំនួនធំ ប្រគល់ជូនដល់កងកម្លាំងនគរបាលដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន និងនៅតាមបណ្ដាប៉ុស្តិ៍ការពារព្រំដែនមានដូចជា ប៉ុស្តិ៍អូររលែ ប៉ុស្តិ៍អូរហ៊ុច និងតាមបណ្តាប៉ុស្តិ៍មួយចំនួនទៀត និងបានពិនិត្យ មើលទៅលើ ស្ថានភាពផ្លូវដែលកំពុងជួបការលំបាកដល់ កងកម្លាំងក្នុងការចុះល្បាតនៅតាមខ្សែបន្ទាត់ព្រំដែន។ មិនតែប៉ុណ្ណោះ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តបានមានប្រសាសន៍ណែនាំដល់កម្លាំងនគរបាលកំពុងស្នាក់នៅប្រចាំការតាមប៉ុស្តិ៍អង្កេតការណ៍បង្កើននូវការត្រៀមទប់ស្កាត់នូវរាល់ការលួចចូលរបស់ក្រុមពួកឧទ្ទាមដែលមានបំណងប៉ុនប៉ងឆ្លងដែន ចូលមកទឹកដីកម្ពុជាយើង។

មុននិងបញ្ចប់ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តលោកបាន ថ្លែងអំណរ គុណ យ៉ាងជ្រាលជ្រៅដល់កងកម្លាំងនគរបាលការពារព្រំដែនសូមអោយមានសុខភាពល្អនិងទទួលបានជ័យជំនះគ្រប់ភារកិច្ចក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី