Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​ឈ្មួញដឹក​ឈើ​ទៅលក់នៅប្រទេស​វៀតណាម​ដូច​ហែ​កឋិន​ទាំង​យប់​ទាំង​ថ្ងៃ….!

ខេត្ត​រតនគិរី ៖ នៅ​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ក្បួន​រថយន្ត​សាំ​យ៉ុង ដឹកឈើ​ប្រណីត​ល្មើសច្បាប់ កំពុង​ឆ្លង​ទៅ​វៀតណាម យ៉ាង​គគ្រឹកគគ្រេង ដូច​គេ​ហែ​កឋិន នៅ​ចំពោះមុខ​ក្រសែភ្នែក​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន ក្នុងនោះ ក៏​គេ​សង្ស័យថា អាជ្ញាធរខេត្ត អាច​នឹង​អនុញ្ញាត​ឱ្យ​មាន​បទល្មើស​នេះ​កើតឡើង​យ៉ាង​ខ្លាំងក្លា​ផងដែរ នៅវេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៧ កន្លង​ទៅ​ថ្មី​នេះ​។​

​សកម្មភាព​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​ឆ្លង​ទៅ​វៀតណាម​តាម​ច្រក​អូរយ៉ាដាវ​នេះ បាន​កើតមាន​យ៉ាង​សម្រុក ចាប់​តាំងពី​យប់​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧ រហូត​ដល់​មកដល់​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៧ ដែល​ពុំ​មាន​សមត្ថកិច្ច​អើពើ ទុកឱ្យ​រថយន្ត​ដឹកឈើ​ប្រណីត​ប្រភេទ​សាំ​យ៉ុង​ឆ្លង​ទៅ​វៀតណាម​បន្ត​កន្តុ​យ​គ្នា​ដូចជា រថយន្ត​ក្បួន​របស់​ប្រតិភូ​ផងដែរ ។​

​ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ក្នុង ទឹកដី​ខេត្ត​រតនគិរី ហាក់​ពុំ​មាន​ប្រសិទ្ធភាព ខណៈ​សមត្ថកិច្ច​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ ជាច្រើន​ទៀត កំពុងតែ​ប្រមាញ់​ប្រមូល​សេដ្ឋកិច្ច​ចំពោះ​បទល្មើស​ព្រៃឈើ​នេះ ដូច្នេះ​រយៈពេល​៣​ថ្ងៃនេះ រថយន្ត​សាំ​យ៉ុង ដឹកឈើ​ប្រណីត​ទៅ​វៀតណាម​តាម​ច្រក​អូរយ៉ាដាវ​មានចំនួន​រាប់រយ​គ្រឿង​ចេញ​ទាំង​យប់​ទាំង​ថ្ងៃ ជាក់ស្តែង​ដូចជា ព្រឹក​ថ្ងៃ​ទី​២២ ខែ​ឧសភា រថយន្ត​មួយ​ចំនួន​បាន​ឆ្លង​ផុត រថយន្ត​មួយចំនួន​ទៀត​បាន​កំពុងធ្វើដំណើរ​បន្តកន្ទុយ​គ្នា ។ ដោយឡែក​សមត្ថកិច្ច​កា​ន់​តែ​ជំរុញ​ឱ្យ​ឆ្លងកាត់ ដើម្បី​លាភសក្ការៈ​នេះ​តែម្តង ៕

ie-c-hamroeun-2 ie-c-hamroeun-1

Filed in: ខេត្តរតនគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី