Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឈ្មួញដី ឈ្មោះ ប៊ុន អៀង ជាមន្រ្តីតុលាការខេត្តកំពង់ឆ្នាំង ជួលគ្រឿងចក្រឈូសឆាយព្រៃលិចជាជម្រកត្រីពងកូន នៅបឹងមន្ទិល ឋិតនៅភូមិប៉ប្រក់ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង  ជិតអស់ហើយ ពេលយប់ក៏មាន -ពេលថ្ងៃក៏មាន

ជាក់ស្ដែង លើកទី១ នៅម៉ោង១:២០នាទី រសៀល ថ្ងៃទី២៤ /៥/២០២៣ ត្រាក់ទ័រ ៣គ្រឿង ចូលទៅឈូសឆាយ នៅចំណុចនោះ ត្រូវបានសមត្ថកិច្ច ស្ទាក់ចាប់បាន០១គ្រឿង ធ្វើកិច្ច្ចសន្យាអប់រំ ដោះលែងឱ្យទៅវិញ នៅហ្នឹងកន្លែ ទំនងជាមានកិច្ចអន្តរាគមន៍ពីថ្នាក់លើ។

លើកទី២ នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ឈ្មោះ ប៊ុន អៀង ជួលត្រាក់ទ័រ ៤គ្រឿង ចូលឈូសឆាយទាំង អស់ប្រមាណជាង ១០ហិតា បន្ថែមទៀត។

សូមឯកឧត្តម អភិបាលខេត្ត ,លោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បង្កើតក្រុមចម្រុះ ដែលមនសិការតម្លាភាពចុះពិនិត្យមើល តើឃើញ ដីនៃការឈូសឆាយ ទាំងនេះទេ។

ល្បិចឈ្មួញ ទន្ទ្រានដីព្រៃលិចទឹក យ៉ាងសកម្មនេះ គឺសម្រុកឈូសឆាយ នៅរដូវវស្សា ធ្វើយ៉ាងចងភ្លឺ និងពួសស្រូវចោល មិនទទួលផល នោះទេ នៅពេលទឹកឡើងលិច ហើយស្រក់ទៅវិញ គេយកគ្រឿងចក្រទៅឈូសឆាយ ហើយត្រូវជាមួយអាជ្ញាធរ និងជំនាញ ថា ជាដីបង្កបង្កើនផល ដែលមានភ័ស្តុតាង​មានកញ្ច្រាំងស្រូវ និងភ្លឺ  ស្រាប់។

ល្បិចនេះ គេធ្លាប់ធ្វើបានជោគជ័យច្រើនកន្លែងហើយ ដូចជានៅក្រោម ទួលតាមុំ និងទួលគម្រ ឋិតនៅភូមិ គោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោកជាដើម គឺដីព្រៃលិចទឹកឋិតនៅតំបន់០៣រាប់សិបហិតា ដែលឈ្មួញឈ្មោះ ប៊ុន អៀងនេះ វាតទី ឈូសឆាយយកជាកម្មសិទ្ធ ហើយសុំឱ្យអាជ្ញាធរ ចុះវាលវាស់វែងឆ្វៀលឱ្យ។

មន្ត្រីច្បាប់ បែរជាមានគំនិតទុច្ចរិតបែបនេះ គួរ ឯកឧត្តម អភិបាលខេត្ត, ក្រសួងសាម៉ី និងក្រសួងពាក់ព័ន្ធ ចុះដកហូត ហើយបញ្ជូនរឿងទៅ តុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយមើល បើមិនដូចសំណុំរឿង លោក ស៊ុំ សុជាតិ អតីតស្នងការរងខេត្តកំពង់ឆ្នាំង​ទៀត ។

ប្រជាពលរដ្ឋ ស្លូតត្រង់សុំសំណូមពរ ឱ្យសម្ដេចតេជា ចាត់បញ្ជា ស៊ើបអង្កេត មន្ត្រីរូបនេះ ទើបធានាបាន នូវសំណុំរឿងនេះ មានតម្លាភាព និងយុត្តិធម៌ ។

បច្ចុប្បន្ន មន្រ្តីរូប នេះ បាននិងកំពុងគំរាមប្ដឹងពីអ្នកសារព័ត៌មាន ដែលបានហ៊ានទម្លាយរឿងអាស្រូវ របស់លោកចេញ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី