Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល វគ្គបំប៉នជំនាញ រយៈពេលខ្លី ស្តីពីតួនាទី ភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

មណ្ឌលគិរី ៖ នាព្រឹក ថ្ងៃច័ន្ទ ២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានអញ្ជើញជាអធិបតីក្នុង ពិធីបើកវគ្គណ្តុះបណ្តាល វគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលដល់មន្ត្រីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោក/លោកស្រីស្នងការរងដែលជាគ្រូបង្គោលលោកស្នងការរង ទទួលការងារគ្រប់គ្រងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រមទាំងលោកនាយ/នាយរងការិយាល័យ កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលលោកអធិការនៃអធិការដ្ឋាននគរបាលក្រុង ស្រុកទាំងប្រាំ និងមន្រ្តីនគរបាល ក្រោមឱវ៉ាទព្រមទាំងមន្រ្តីនគរបាលដែលជាសិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះ បណ្តាល សរុបចំនួន.១១៤ នាក់ ។

ជាកិច្ចចាប់ផ្ដើមនៃពិធី បើកវគ្គបំប៉នជំនាញរយ:ពេលខ្លីដល់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា÷ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិថ្ងៃនេះស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំបើកវគ្គបណ្តុះ បណ្តាលវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលនិងមន្ត្រីប៉ុស្តិ៍គរបាលរដ្ឋបាលនៅក្រោម ឱវ៉ាទ។ វគ្គបណ្តុះ បណ្តាលនាពេលនេះមានរយៈពេល ចំនួន១០ថ្ងៃដោយគិតចាប់ពី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២៣ ដែលមានគ្រូបង្គោលចំនួន១០នាក់ លើខ្លឹមសាមេរៀនចំនួន១០ជំនាញ ក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ។

ទន្ទឹមគ្នានោះផងដែរ ឯកឧត្តម ឧត្តម សេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានមានប្រសាសន៍ សំណេះសំណាលជាមួយសិក្ខាកាមដោយថ្លែងលើកឡើងថា÷ ស្របតាមកាលៈទេសៈ នៃប្រទេសជាតិដែលមានការីកចម្រើន ទាមទារឲ្យមន្រ្តីនគរបាលទាំងអស់ត្រូវមានចំណេះដឹង និងត្រូវឆ្លងកាត់វគ្គបណ្តុះ បណ្តាលទៅលើវិស័យ ធនធានមនុស្សដើម្បីចូលរួមជ្រុំជ្រែង កសាងអភិវឌ្ឍន៍ប្រទេសជាតិអោយមានភាពរីកចម្រើនបន្ថែមទៀត ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការបានមានប្រសាសន៍ណែនាំដល់ប្អូនៗដែលជាសិក្ខាកាមទាំងអស់ត្រូវ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងនៃវគ្គបណ្តុះបណ្តាលនាពេលនេះត្រូវ រក្សាភាពស្ងៀមស្ងាត់ យកចិត្តទុកដាក់ត្រង់ត្រាប់ស្ដាប់កត់ត្រានូវមេរៀន ដែលបង្ហាត់បង្ហាញបង្រៀនដោយគ្រូបង្គោល ដែលបានចែករំលែក បទពិ សោធន៍ និងបានផ្តល់នូវចំណេះដឹង ពង្រឹងសមត្ថភាពជំនាញ វិធានការជំនាញច្បាប់រដ្ឋបាលដល់ប្អូនៗ ឲ្យមានសមត្ថភាពពេញលេញពេលវិលត្រឡប់ទៅអង្គភាពវិញ អនុវត្តតួនាទីភារកិច្ចអោយចំគោលដៅ ធ្វើយ៉ាងណាថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមផ្ដល់ភាព សុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋ។

មុននិងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការសង្ឃឹមនិងជឿជាក់ថា វគ្គបណ្តុះបណ្តាលនាឱកាសនេះ និងទទួលបានលទ្ធផលជោគជ័យនិងផ្លែផ្កា ស្របតាមគោលការណ៍របស់ថ្នាក់ដឹក នាំប្រគល់ជូន និងសូមបើកវគ្គបណ្តុះបណ្តាលចាប់ពីពេលនេះតទៅ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី