មណ្ឌលគិរី ÷ នារសៀល ថ្ងៃសៅរ៍ ១៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក.ព.ស២៥៦៧ ត្រូវនឹង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានបើកកិច្ចប្រជុំជាបន្ទាន់តបតាមប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃព្រមទាំងសម្តេច សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរក៏មានការអញ្ជើញចូលរួមពីលោក/លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០២ លោកមេប៉ុស្តិ៍ច្រកទ្វារទ្វេភាគីទាំង០៣ លោកអធិការនគរបាលក្រុង/ស្រុកទាំងប្រាំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ/សង្កាត់ ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះផងដែរ។
ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ស្តីពីសភាពការណ៍របស់ ក្រុមឧទ្ទាមម៉ុងតេញ៉ាមួយក្រុមដែលធ្វើសកម្មភាពបាញ់ប្រហាដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចក្នុងខេត្តដាក់ឡាក់សាធារណ:រដ្ឋ សង្គមនិយមវៀតណាមនាប៉ុន្មានថ្ងៃកន្លងមកនេះ។
ស្ថិតក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការបានណៃនាំដល់កម្លាំងនគបាល គ្រប់ផ្នែកជំនាញព្រមទាំងលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០២ ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលនៅតាមខ្សែបន្ទាត់ព្រំដែនបង្កើននៅកាយកចិត្តទុកដាក់ទប់ស្កាត់និងធ្វើការបង្រ្កាបនូវពួកឧទ្ទាមម៉ុងតេញ៉ាដែលធ្វើសកម្មភាពក្នុងប្រទេស វៀតណាមដែលនិងអាចឆ្លងកាត់ចូលមកក្នុងប្រទេសកម្ពុជា ដូច្នេះគ្រប់បណ្តាអធិការនគរបាលក្រុង/ស្រុកទាំងប្រាំ ជាពិសេសស្រុកដែលនៅជាប់និងព្រំដែនត្រូវតាមដាននូវរាល់សកម្មភាពរបស់អង្គការសាសនានិមួយៗនិងសកម្មភាពរបស់អង្គការមួយចំនួនជាពិសេសអង្គការ(U.N អេកសុីអោល)ដែលតែងតែចុះធ្វើការងារនៅតាមមូលដ្ឋាន។ មិនតែប៉ុណ្ណោះលោកឧត្តមសេនីយ៍ទោ ស្នងការបានជំរុញដល់ការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះត្រូវបង្កើននូវកាត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមបណ្តាដងផ្លូវសំខាន់ៗអោយនជាប្រចាំ។
ក្នុងឱកាសនោះផងដែរឯកឧត្តមឧត្តមសេនីយ៍ទោស្នងការបានក៏ផ្តល់នូវថវិការ ចំនួន២៥០០$ (ពីរពាន់ប្រាំរយដុល្លាសហរដ្ឋអាមេរិច) សំរាប់ទិញទូកកាណូតផ្តល់ជូនដល់វរសេនាតូចការពារព្រំដែនគោកលេខ៣០៣ សំរាប់ដឹកជញ្ជូនកម្លាំងឆ្លងកាត់ទន្លេស្រែពកនិងបានផ្តល់ជាគ្រឿងឧបភោគ បរិភោគមានអង្ករ , មីត្រីខ ទឹកត្រីទឹកសុីអុីវព្រមទាំងប្រេងម៉ាស៊ីនក្នុង១ប៉ុស្តិ៍ ចំនួន៥លីត្រនិងប្រេងសាំងផ្តល់ជូនដល់ប៉ុស្តិ៍នគរបាលនៅតាម ខ្សែបន្ទាត់ព្រំដែននិងថវិកាក្នុង១ប៉ុស្តិ៍ទទួលបានថវិការចំនួន៥០ (ហាសិបមុឺនរៀល) នៅតាមបណ្តាប៉ុស្តិ៍នគរបាលព្រំដែនគោកទាំងពីរនិងថវិកាចំនួន១លានរៀល ក្នុងវរៈសំរាប់ទិញតង់សំរាប់អោយកម្លាំងជ្រកភ្លៀងនារដូវវស្សាមកដល់។
មុននិងបញ្ចប់ឯកឧត្តមឧត្តមសេនីយ៍ទោ ស្នងការក៏បានជូនពរអោយអស់លោក លោកស្រីស្នងការរងនិងមន្ត្រីក្រោមឱវាទទាំងអស់ ជួបប្រទះពុទ្ធពរទាំងប្រាំប្រការ គឺ អាយុ វណ្ណ: សុខ: ពលះកុំបីឃ្លៀងឃ្លាតឡើយ៕